ភាគទី៦៩ : ពួកយើងឈានមកដល់ចំណុចនេះហើយមែនទេ?

Start from the beginning
                                        

ក៏ដូចជាការងារសិល្បៈបែបនេះគួរតែជ្រៀបហើយថាសង្គមមិនសូវជាបើកចិត្តទទួលយកនូវស្នេហាប្រភេទនេះក៏ប៉ុន្តែមិនមែនមានន័យថាគ្មានអ្នកគាំទ្រសោះដែរច្បាស់ជាមានគ្រាន់តែមានភាគរយតិចតួចក៏ប្រសើរជាងលាក់បាំងនិងទាក់ទងស្ងាត់ៗជាតារាបើមានទំនាក់ទំនងស្ងាត់ៗវាអាចនឹងពិបាកជាងដោយសារមានអ្នកកាស៊ែតតាមដានគ្រប់ច្រកទាំងអស់ ។

" ប៉ុន្មានថ្ងៃនេះការងារច្រើនណាស់មែនទេ? "

" បាទបន្ទាប់ពីចេញបទថ្មីគឺមានការងារជាបន្តបន្ទាប់រហូតនឹងតែក៏សប្បាយចិត្តដែលពួកគេនៅតែបន្តគាំទ្រ " ជីមីនគិតថាច្បាស់ជាអស់អ្នកគាំទ្រគេទៀតហើយពេលដែលប្រកាសរឿងទំនាក់ទំនងស្នេហារួចប៉ុន្តែគឺនៅតែមានដូចដើមគ្រាន់តែខ្លះគេមិនសូវជាពេញចិត្ត

" ហ្វេនៗគេច្បាស់ជាយល់ពីអូនត្រូវចាំថានៅមានបងគាំទ្រអូនរហូតទៅបើហ្វេនៗរបស់អូនសល់តែម្នាក់ៗនោះហើយជាបង " ជីមីនឮអ្វីដែលយុនហ្គីនិយាយហើយគឺស្ញេញចេញដោយមិនដឹងខ្លួនពាក្យសម្ដីធ្វើឲ្យត្រជាក់ចិត្តកក់ក្ដៅតែម្ដងគេស្រលាញ់នាយមិនខុសមែនមានតែយុនហ្គីនៅក្បែរគឺអស់ភាពទុក្ខសោកហើយ

" អូនដែលកើតទុក្ខទេ? ឲ្យតែអូនពិបាកចិត្តបងទៅធ្វើម្ហូបនិងលេងភ្លេងឲ្យស្ដាប់ទុក្ខសោករត់ចេញឯង "

" បងពិតជាផ្អែមល្ហែមណាស់ "

" សម្រាប់អូនគឺបងអាចធ្វើបានគ្រប់យ៉ាងហើយបងធ្វើនិងបង្ហាញសម្រាប់តែអូនម្នាក់គត់គ្មាននរណាម្នាក់បានឃើញចរឹករបស់បងទាំងនេះឡើយត្រូវចាំ " ជីមីនញញឹមនិងងក់ក្បាលហើយអោប.ករបស់នាយជាប់គេពិតជាមានក្ដីសុខណាស់ដែលបានបុរសម្នាក់នេះមកធ្វើជាដៃគូជីវិតមិនដែលធ្វើឲ្យគេកើតទុក្ខឬខកចិត្តឡើយគឺតែងតែរកអ្វីប្លែកៗឲ្យគេសប្បាយរាល់ថ្ងៃ

" តែឥឡូវអូនឃ្លានហើយ "

" កុំបារម្ភអាហារសម្រាប់អូនបងបានរៀបចំឲ្យរួចរាល់អស់ហើយ " និយាយហើយនាំជីមីនទៅតុបាយដើម្បីញ៊ាំអាហារជុំគ្នាដោយមានម្ហូបពេញតុតែម្ដងនិងសុទ្ធតែរបស់ដែលជីមីនចូលចិត្តដោយយុនហ្គីធ្វើផ្ទាល់ដៃមិនបានកម្មង់ឡើយ

" អូនប្រហែលជាសំណាងជាងគេលើលោកនេះហើយដែលមានប្ដីចេះថ្នាក់ថ្នមនិងធ្វើម្ហូបឲ្យញ៊ាំរាល់ថ្ងៃ "

" ប្រាកដជាអញ្ចឹងហើយ " ញាក់ចិញ្ចើមដោយស្នាមញញឹមរកទៅប្ដីឯណាបានមួយចំនិតគេ? គឺគ្មានទេគ្មានប្ដីណាមកចាំថ្នមចាំលួងលោមរាល់ថ្ងៃអញ្ចឹងឡើយមានតែយុនហ្គីមួយនឹងទេគិតទៅថាសំណាងប៉ុណ្ណា? ឃើញអញ្ចឹងថាជីមីនជាមនុស្សស្លូតបូតមិនដែលស្រែកឬកាចដាក់ប្ដីតែមកពីប្ដីល្អពេករកតែចេញចរឹកឆ្នាស់នឹងមិនកើត ><

មើលទៅអ្នកអានរបស់ខ្ញុំច្បាស់ជាលើសជាតិផ្អែមហើយបើមួយគូៗសុទ្ធតែស្អិតរមួតយ៉ាងនឹងមិនថ្វីទេឲ្យគេផ្អែមចុះយើងបានស្ញេញនិងក្ដីសុខដែរ ។ ជួបរឿងច្រើនមកហើយបើមិនបានរីករាយខ្លះដូចមិនសមហើយរឿងអតីតកាលក៏ជាមេរៀនមិនបានឲ្យយកមិនដាក់ជាប់ក្នុងចិត្តប៉ុន្តែត្រូវចងចាំដើម្បីជាមេរៀនមួយនិងកែប្រែនូវអ្វីដែលយើងធ្វើខុសកន្លងមកហេតុនេះពួកគេក៏សាកសមនឹងទទួលបានក្ដីសុខរៀងៗខ្លួន ។

" ជុងហ្គុកអូននឹងនាំបងទៅជួបលោកប៉ា "

" តើគាត់ទទួលយកបងដែរទេ? បងខ្លាចថាគាត់នឹងបដិសេធ " ថេយ៉ុងក្រសោបមុខរបស់នាយថ្នមៗស្នាមញញឹមលេចឡើងជាថ្នាំឲ្យនាយត្រជាក់ចិត្តខ្លះ

" ឥឡូវមិនដូចមុនទេគាត់ប្រាកដជាទទួលយកបងអូនជឿជាក់មានអូននៅក្បែរបងហើយកុំភ័យខ្លាចទៀតអី " ជុងហ្គុកញញឹមឡើងវិញដោយមានអារម្មណ៏ប្រសើរឡើងបន្តិចពួកគេយល់ពីគ្នាហើយហេតុនេះមិនភ័យខ្លាចថានឹងចាកចោលគ្នាទៀតទេគ្រាន់តែជុងហ្គុកព្រួយចិត្តជាមួយនឹងលោកគីមប៉ុណ្ណោះ

" បងជឿអូន " ស្របពេលដែលជុងហ្គុកនិយាយពាក្យនេះខាងយុនហ្គីក៏និយាយដូចគ្នាគឺទៅកាន់ជីមីនព្រោះថាពួកគេរៀបនឹងទៅជួបឪពុកខាងប្រពន្ធដូចគ្នាម្នាក់ៗសុទ្ធតែមិនហ៊ានប្រឈមមុខព្រោះតែរឿងឆ្លងកាត់ច្រើនពេក

" លោកប៉ាច្បាស់ជាព្រមហើយពួកយើងនឹងបានរៀបការជាមួយគ្នាដូចបំណង " ឃ្លានេះក៏និយាយព្រមគ្នាប៉ុន្តែនៅទីតាំងខុសគ្នាដោយជីមីននិងថេយ៉ុងនិយាយទៅកាន់ជុងហ្គុកនិងយុនហ្គី ( យល់ឬអត់? )

" ទីបំផុតពួកយើងឈានមកដល់ចំណុចនេះហើយតើមែនទេ? ថេយ៍ "

" មែនហើយពួកយើងអស្ចារ្យណាស់ " គ្មានអ្នកណានឹកស្មានដល់ថាអាចនឹងមកដល់ចំណុចនេះដែលពួកគេអាចរៀបការជាមួយគ្នារស់នៅជាមួយដូចគូស្នេហ៏ដទៃបានអ្នកណាទៅដឹងនោះបើស្នេហាដ៏សែនពិបាកមួយនេះសឹងតែមើលមិនឃើញផ្លូវខាងមុខផងប៉ុន្តែទីបំផុតពួកគេក៏អាចធ្វើបានពិតមែន

TO BE CONTINUED...
- PICH -

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now