ភាគទី៥៣ : ខ្ញុំនឹងរងចាំពេលវេលានោះមកដល់..!!

1.8K 126 0
                                        

មួយអាទិត្យក្រោយមកទៀតនៅក្នុងផ្ទះតូចមួយយើងឃើញមានបុរសម្នាក់នៅជួយទុក្ខធុរៈរបស់ប្ដីប្រពន្ធពីរនាក់ដែលបានជួយគេពេលដែលគេសន្លប់ទៅក្នុងព្រៃឥឡូវនេះគេគ្រាន់បើជាងមុនហើយនៅឡើយតែម្នាក់ទៀតនោះគឺជុងហ្គុកនៅសន្លប់មិនទាន់ដឹងខ្លួននោះទេហើយពួកគេក៏កំពុងតែរៀបចំដើម្បីយកគេទៅមន្ទីរពេទ្យព្រោះថាព្យាបាលដោយពេទ្យជំនាញអាចនឹងល្អជាងពួកគាត់ឆ្ងាយណាស់ ។

" របួសរបស់ឯងសះស្បើយអស់ហើយនៅឡើយតែមិនទាន់ដឹងខ្លួនប្រហែលមកពីរាងកាយប៉ះទង្គិចច្រើនកន្លែងបានជាបែបនេះប្រញាប់ជួយគ្រាគេឡើងឡានទៅនឹងឆាប់បានទៅដល់មន្ទីរពេទ្យ "

" ពួកយើងមិនបានទៅជាមួយនោះទេហេតុនេះប្រយ័ត្នផងពេលបើកបរ " អ្នកជាប្ដីបានផ្ដាំមុនព្រោះតែពួកគាត់មិនបានទៅតាមឡើយត្រឹមតែជួយបានប៉ុន្នឹងទេបើកចេញពីព្រៃនេះចុះនៅយូរនាំតែគ្រោះថ្នាក់បន្ទាប់ពីគ្រាជុងហ្គុកដាក់ឡានរួចរាល់ហើយយុនហ្គីក៏បើកចេញទៅដោយបានអរគុណទៅកាន់ប្ដីប្រពន្ធពីរនាក់នោះជាមុន ។

៚ ក្រឡែកមកខាងនេះវិញលោកចនអង្គុយអស់សង្ឃឹមដោយសារតែតាមរកកូនប្រុសមិនឃើញមិនដឹងថាទៅដល់ណាទេមិនថាគាត់គឺកូនចៅជំនិតរបស់នាយក៏ពិបាកចិត្តដូចគ្នាអ្វីៗក៏ត្រូវបានបំផ្លាញ់អស់ដោយស្នាដៃរបស់ជីហ៊ុនឯចាហ្វាយក៏បាត់ខ្លួនគេក៏តែងទៅពិនិត្យមើលការងារនៅសាលារៀនដូចគ្នាខ្លាចមានបញ្ហាពេលអត់មានម្ចាស់អញ្ចឹងគឺពិបាកខ្លាំងណាស់

" មិនគួរថាពួកយើងរកជុងហ្គុកមិនឃើញសោះ "

" ក្នុងព្រៃធំណាស់លោកម្ចាស់មនុស្សតែពីរបីនាក់នឹងប្រាកដជាពិបាកក្នុងការស្វែងរកអញ្ចឹងហើយខ្ញុំនេះបុណ្យឲ្យតែចាហ្វាយផុតគ្រោះថ្នាក់ទេ " លោកចនដកដង្ហើមធំជាមួយទឹកមុខស្រពោនកូនប្រុសតែមួយរបស់គាត់សុខទុក្ខយ៉ាងណាក៏មិនដឹងទោះជាជុងហ្គុកមិនសូវខ្វល់ជាមួយគាត់ប៉ុន្តែត្រូវដឹងថាឪពុកគឺនៅតែស្រលាញ់កូននិងមិនចោលកូនឡើយគ្រាន់តែមិនចេះថ្នាក់ថ្នមដូចម្ដាយ

បើគិតទៅចូលរយៈពេលជិតមួយខែដែលជុងហ្គុកបាត់ខ្លួនទើបគ្រួសារបារម្ភបែបនេះសំខាន់នាយក៏នៅសន្លប់អស់ពេលជិតមួយខែដូចគ្នាយ៉ាងណាក៏សំណាងទៅហើយដែលមិនកើតអ្វីគ្រាន់តែមិនដឹងថាពេលណាដឹងខ្លួនវិញប៉ុណ្ណោះ ។ ខាងនេះគឺបានមកដល់មន្ទីរពេទ្យហើយយុនហ្គីនៅអង្គុយរងចាំខាងក្រៅនៅពេលដែលគ្រូពេទ្យយកជុងហ្គុកចូលទៅព្យាបាលនាយក៏ឆ្លៀតពេលទៅខលរកខាងគ្រួសាររបស់ជុងហ្គុកដូចគ្នាដើម្បីផ្ដល់ដំណឹង ~,~

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now