អាការៈរបស់ជុងហ្គុកបានប្រសើរច្រើនទៅៗហេតុនេះគ្រូពេទ្យក៏អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យដូចគ្នាដែលពេលនេះកូនចៅដែលជាស្រីៗប៉ុន្មាននាក់កំពុងតែរៀបចំសម្លៀកបំពាក់ឲ្យជុងហ្គុកដោយនាងៗក៏ចង់ស្លៀកពាក់ឲ្យដូចគ្នាព្រោះតែដៃរបស់នាយក៏នៅរុំបង់ខ្លាចថាប៉ះទៅឈឺប៉ុន្តែជុងហ្គុកមិនបានឲ្យពួកនាងមកប៉ះពាល់ខ្លួនគេនោះទេថែមទាំងដេញចេញទៀតផងគេសុខចិត្តស្លៀកពាក់ទាំងពិបាកខ្លួនឯងប្រសើរជាង ។
" ប៉ាអាចហៅអាវីនមកបានអត់? " វីនជាកូនចៅជំនិតរបស់នាយដោយសារតែកូនចៅរបស់លោកចនភាគច្រើនជាស្រីក៏ប្រុសដូចគ្នាប៉ុន្តែជំនិតរបស់គាត់គឺជាមនុស្សស្រី
" ហើយថីខ្លាចស្រី? "
" គ្មានផាសុខភាពពេលនៅក្បែរស្រីៗ " លោកចនសើចបន្តិចក៏ចុចខលទៅជំនិតរបស់នាយឲ្យមកវិញមើលឲ្យហើយទៅកូនប្រុសរបស់គាត់ខ្លាចស្រីដល់ម្លឹងសូម្បីនៅក្បែរក៏មិនចង់ផងនិយាយទៅអត់ចំណូលសោះដូចប្រាប់ដើមរឿងម្ដងដែរថាជុងហ្គុកគឺមិនចាប់អារម្មណ៏ឬស្រលាញ់មនុស្សស្រីទេសង្សារពីមុនៗក៏ដឹងជាប្រុសទាំងអស់តិចមកភ័យខ្លាចថាជុងហ្គុកមានស្រីអីនឹងចប់ហ្មង ។
" ជំហានបន្ទាប់តើកូនចង់ធ្វើអ្វីបន្តទៀត? "
" នៅតែទៅត្រួតពិនិត្យខាងសាលារៀនដដែរបើប៉ាចង់ឲ្យខ្ញុំធ្វើអ្វីក៏ប្រាប់មកព្រោះថាពេលនេះខ្ញុំទំនេរច្រើន " នាយនៅមិនទាន់ដឹងទេថាចង់ធ្វើអ្វីបន្តដោយសារមិនបានគិតទុកប៉ុន្តែបើលោកចនចង់ប្រើឲ្យគេជួយការងារក៏អាចជួយបានដែរមិនប្រកែកមានការងារធ្វើពេញដៃអាចនឹងមិនសូវរឿងអត់ប្រយោជន៏នាំតែពិបាកក្នុងចិត្ត ។
" ល្អណាស់យើងមានការងារឲ្យឯងធ្វើច្រើនណាស់ប៉ុន្តែរងចាំឲ្យឯងប្រសើរជាងនេះសិនចុះកុំឲ្យថាប៉ានេះមិនឲ្យសម្រាកប្រើទាំងឈឺ " ជុងហ្គុកងក់ក្បាលនិងញញឹមតិចៗឯរថយន្តក៏បន្តបើកចេញទៅភូមិគ្រឹះរបស់លោកចនពីពេលនេះទៅជុងហ្គុកគឺទៅរស់នៅជុំគ្នាជាមួយនឹងប៉ាម៉ាក់របស់គេហើយបែបនេះក៏អាចនឹងធ្វើឲ្យគ្រួសាររបស់គេមកជិតស្និតឡើងវិញផងដែរ
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
