ដោយល្ងាចបន្តិចជុងហ្គុកចប់ការងារនិងរៀបចំត្រឡប់ទៅផ្ទះដូចគ្នាក៏ប៉ុន្តែវីនបានបើកឡានហួសផ្ទះដែលត្រូវទៅផ្ទះដោយឆ្ងល់ក៏គិតបន្តិចតើគេបានបញ្ជាអ្វីឬអត់? ហេតុអ្វីគេមិនចាំថាគេត្រូវទៅណាបន្តអញ្ចឹងច្រឡំទេប៉ុន្តែខ្ជិលសួរសុខចិត្តនៅអង្គុយស្ងាត់រងចាំដល់ទីតាំងនោះគេប្រហែលជាអាចដឹង ។
" ចាហ្វាយចុះដែរទេ? " នាយក្រវីក្បាលទើបវីនបើកទ្វាចុះទៅសំដៅទៅខាងក្នុងមន្ទីរពេទ្យប្រហែលជាមួយសន្ទុះបានត្រឡប់មកវិញជាមួយនឹងថេយ៉ុង
" រងចាំអូនយូរទេលោកប្ដី " នាយដកដង្ហើមបន្តិចតាមពិតមកយកថេយ៉ុងទេចុះ? ហើយគេចេះមកភ្លេចទៅកើតថាបានសន្យាជាមួយគ្នាពីព្រឹករួចថាឲ្យថេយ៉ុងមកស្នាក់នៅផ្ទះរបស់គេមួយយប់ប៉ុន្តែហេតុអ្វីវីនដឹងថាត្រូវចូលមកយកថេយ៍? ទាំងដែលគេមិនបានប្រាប់ផងតែមិនគិតច្រើនទេក្រវីក្បាលបោះការគិតចោលហើយក៏ខិតបន្តិចដើម្បីកុំឲ្យមានគម្លាតខ្លាំងពេក
" អូនដឹងថាបងនឹងភ្លេចហេតុនេះបានជាអូនផ្ដាំឲ្យកូនចៅរបស់លោកប្ដីចូលមកយកផងបើមិនអញ្ចឹងទេច្បាស់ជាទៅផ្ទះបាត់ហើយ "
" ឥឡូវឯងចេះស្ដាប់បញ្ជាគេផ្សេងទៀត? " បែរទៅស្ដីឲ្យវីនដែលកំពុងតែបើកបរនិងគេចមុខចេញពីថេយ៉ុងព្រោះខិតមកជិតពេកគេពិបាកក្នុងការនិយាយនិងពិបាកទប់អារម្មណ៏ធ្វើជាស្ដីឲ្យវីនជាការបន្លប់ផង
" គេផ្សេងអីក្រែងប្រពន្ធរបស់ចាហ្វាយហី? ហើយខ្ញុំស្ដាប់បញ្ជានរណាក៏មិនខុសដែរប្រពន្ធចាហ្វាយបញ្ជាក៏ដូចជាចាហ្វាយបញ្ជាដែរមិនអញ្ចឹង? "
" តែឯងសុីប្រាក់ខែរបស់នរណា? " ជុងហ្គុកដាក់បកវិញទាំងសម្លក់.តមាត់សម្បើមណាស់រាល់ថ្ងៃនឹងចាយលុយអ្នកណាគេបានជាហ៊ានម្លេះកូនចៅម៉ាកនេះសមតែកាត់ប្រាក់ខែទេ
" ប្រាកដជាបើកលុយពីចាហ្វាយហើយប៉ុន្តែពេលខ្លះក៏ត្រូវចាំបាច់ចូលស្ទឹងតាមបត់ដែរ "
" ឯងខ្លាចគេជាងយើង? " ចង្អុលទៅថេយ៉ុងមុននឹងចង្អុលមកខ្លួនគេវិញនិយាយនឹងចង់មានន័យថាម៉េច? អត់ខ្លាចគេទេចុះបានជានិយាយបែបនេះយូរៗទៅនិយាយជាមួយចាហ្វាយដូចពួកម៉ាក់
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
