ភាគទី២៧ : ឯងក៏ស្រលាញ់យើងដូចគ្នា

3K 210 0
                                        

ក្នុងពេលពេញមួយថ្ងៃនេះគឺថាថេយ៉ុងនៅក្បែរស៊ុងវ៉ុនរហូតដោយសារតែជុងហ្គុកចេះតែតាមមើលនិងនៅជិតៗនឹងគ្រប់ពេលថេយ៉ុងខ្លាចថានាយចង់ចាប់គេទៅ.. ប៉ុន្តែការគេចវេសរបស់ថេយ៉ុងគឺមិនបានសម្រេចនោះទេបន្ទាប់ពីថេយ៉ុងចេញត្រឡប់មកផ្ទះជុងហ្គុកក៏បានឲ្យជំនិតរបស់គេចុះទៅចាប់ឆៅៗតែម្ដងដោយម៉ាក់ប៉ារបស់ថេយ៉ុងមិនបានដឹងឡើយព្រោះតែចាប់ដោយមិនឲ្យលឺសម្លេង..និងយកមកភូមិគ្រឹះរបស់ជុងហ្គុកដើម្បីកាន់តែងាយស្រួលក្នុងការដោះស្រាយគ្នា ។

" ថេយ៉ុង..តើហេតុអ្វីឯងបញ្ចេញអាកប្បកិរិយាបែបនេះដាក់យើងទៀតហើយ? តើគ្រូធ្វើអ្វីខុសមែនទេ? " ដៃតូចត្រូវចាប់ចងព័ទ្ធទៅក្រោយដោយខ្លាចថានឹងរត់គេចង់និយាយគ្នាឲ្យច្បាស់សិនមិនមែនមកធ្វើចរឹកគេចមុខគ្នាអញ្ចឹងទេនាយមិនចូលចិត្តឡើយនាយចាំបានថាមិនបានធ្វើខុសបន្តិចឡើយ ។

" សុំអង្វរលោកគ្រូដោះលែងខ្ញុំទៅ "

" ដោះលែងខ្ញុំចេញពីលោកគ្រូបានទេ? ខ្ញុំមិនចង់បន្តទំនាក់ទំនងមួយនេះទៀតនោះទេ.. " ជុងហ្គុកបានលឺហើយក៏គាំងមួយកន្លែងតបអ្វីមិនចេះទេតើគេបានធ្វើអ្វីខុសបានជាថេយ៉ុងនិយាយចេញមកទាំងបែបនេះ? ជួយពន្យល់ឲ្យគេបានយល់បន្តិចផងបានអត់

" ពួកយើងឈប់បន្តទំនាក់ទំនងឆ្កួតៗនេះទៅខ្ញុំអង្វរចុះ "

" ពីដើមមកខ្ញុំមិនដែលស្រលាញ់លោកគ្រូទេនេះជាអ្វីដែលលោកគ្រូចង់ដឹងមែនទេ? ឥឡូវនេះខ្ញុំបាននិយាយវាចេញមកហើយ " និយាយស្រែកដាក់នាយទាំងដៃជាប់ចំណងនៅឡើយជុងហ្គុកបានលឺច្បាស់ៗធ្វើឲ្យស្រឡាំងកាំងតើនេះជាអ្វី? អត់ទេថេយ៉ុងកុហកទេត្រូវអត់? កន្លងមកគឺស្និតស្នាលនឹងគ្នាបញ្ជាក់បានហើយថាពួកយើងស្រលាញ់គ្នាទៅវិញទៅមកមិនមែនបែបនឹងឡើយ

" តើយើងបានធ្វើអ្វីឲ្យឯងមិនពេញចិត្ត? និយាយមកតែបើឲ្យយើងបញ្ចប់ទំនាក់ទំនងនេះគឺយើងធ្វើមិនបាន "

" លោកគ្រូ..បញ្ចប់វាត្រឹមនឹងទៅ " ជុងហ្គុកសម្លឹងទៅថេយ៉ុងទាំងមុខស្មើនាយធ្វើអ្វីមិនត្រូវទេក្នុងពេលនេះហេតុអ្វីអាចនិយាយចេញមកដោយងាយថ្នាក់នេះ? មានដឹងអត់ថាគេស្រលាញ់ថេយ៉ុងខ្លាំងណាស់អ្វីក៏គេអាចឲ្យបានដែរសុំអ្វីក៏បានលើកលែងតែឲ្យឈប់ស្រលាញ់ថេយ៍គឺគេធ្វើមិនបាន ~,~

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now