" បងជុងហ្គុក.. " និយាយមិនទាន់ផុតដង្ហើមស្រួលបួលផងទ្វាការិយាល័យបើកឡើងដោយដៃនាងតូចរត់សំដៅមករកនាយទាំងសប្បាយចិត្តរួចក៏អោបកៀកកិត ។ ជុងហ្គុកកាលដែលឃើញនាងរត់មករកបែបនេះក៏ប្រញាប់ស្ទុះចេញពីកៅអីគេចទៅក្រោយខ្នងរបស់កូនចៅជំនិតភ្លាមៗនិងដាក់ដៃជាសញ្ញាហាមឃាត់កុំឲ្យនាងចូលមកក្បែរគេពេក
" ហៃយ៉ា..បងនៅខ្លាចខ្ញុំទៀត? ស្រីស្អាតដូចខ្ញុំប្រុសៗច្រើនណាស់ចង់មកប៉ះពាល់ថ្នាក់ថ្នមតែបងបែរជារត់គេចពីខ្ញុំទៅវិញ " នាងនិយាយពេបមាត់មិនសុខចិត្តនិងចង់ដើរមកជិតនាយម្ដងទផងប៉ុន្តែជុងហ្គុកគឺថាគេចរហូតនឹងមិនឲ្យប៉ះគេបានងាយទេប្រុសណាចង់ក្បែរគេមិនដឹងទេតែប្រុសគេនេះអត់ចំណូលជាស្រីផងទោះមកឲ្យដៃក៏គ្មានអារម្មណ៏ជាមួយដែរកុំខំប្រឹងនាំតែហត់
" នាងមកញ៉ែខុសមនុស្សហើយខ្ញុំប្រតិកម្មជាមួយក្លិនស្រីបើនាងនៅតែមករាល់ថ្ងៃបែបនេះខ្ញុំនឹងស្លាប់មុនអាយុច្បាស់ណាស់ "
" កុំប្រាប់ថាបង... " នាងមិនចង់នឹងហ៊ានជឿនោះទេប៉ុន្តែជុងហ្គុកក៏ងក់ក្បាលភ្លាមៗដោយមិនប្រកែកនូវអ្វីដែលនាងកំពុងគិតនោះទេរួចក៏ធ្វើមុខលក្ខណៈដេញនាងចេញទៀតផង
" ខ្ញុំមិនខ្លាចស្រីទេប៉ុន្តែមិនចង់ឲ្យពួកនាងមកប៉ះពាល់លើស្បែករបស់ខ្ញុំវាជាប់ក្លិនមិនល្អ..ឲ្យដឹងផងទៅថាខ្ញុំអត់មានអារម្មណ៏ជាមួយស្រីទេមុខរបស់នាងនេះភ្នែករបស់ខ្ញុំមើលមិនឃើញស្អាតត្រង់ណាឡើយ " និយាយទាំងកំពុងតែនៅពីក្រោយខ្នងរបស់កូនចៅជំនិតនៅឡើយបោះពាក្យចេញមកធ្វើឲ្យនាងតូចទទួលយកអត់បានរួចក៏ចាកចេញទៅវិញដោយខឹងចិត្តដែលជុងហ្គុកហ៊ានថាឲ្យបែបនេះគួរឲ្យស្អប់ណាស់ ។
" ស្លាប់ហើយចាហ្វាយថាឲ្យនាងចុកៗម្លេះ? មើលចុះចេញទៅទាំងមុខស្អុយតែម្ដង "
" ឯងក៏ដឹងថាយើងមិនចេះផ្អែមជាមួយស្រីអស់នឹងទេធ្វើការឲ្យយើងយូរហើយនៅអត់ដឹងចរឹកចាហ្វាយខ្លួនឯងទៀត " ដោយសារតែកូនចៅភ្លើៗអត់ដឹងអីក៏ ** ផូស ** ទះត្រូវមួយដៃចំក្បាលពីក្រោយហើយក៏មកអង្គុយធ្វើការវិញធម្មតាយ៉ាងប្រងើយឲ្យតែនិយាយអត់ត្រូវចិត្តរបស់គេគឺធាក់ទាត់យកហ្មងកុំជោ
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
