ភាគទី៤៥ : នេះមិនហៅថាស្ម័គ្រចិត្តទេឬ?

2K 149 3
                                        

** ព្រុស ** របស់ត្រូវបានធ្លាក់ចុះទៅក្រោមនាយអារម្មណ៏មិននឹងនរឡើយដៃទប់ក្បាលនឹកឃើញរឿងកាលនោះភ្លាមៗស្រាប់តែស្រែកឡើងមួយអស់សម្លេងនិងបោះរបស់ចេញពាសពេញនឹងទាំងអស់និងដកដង្ហើមញាប់ៗជាមួយកំហឹងរួមចូលគ្នាផងដែរ

" ហេតុអ្វីៗ..ហ្អឹក..អ៉ីនស៊ូប្អូនរបស់អូនមិនចង់នៅជាមួយបងទេបងមិនបានខុសៗ..ហេតុអ្វីតែងតែនិយាយពាក្យដោះលែង? " នាយនិយាយឡើងម្នាក់ឯងក្នុងបន្ទប់របស់គេដែលស្ងាត់គ្មានពន្លឺសូម្បីបន្តិចត្រឹមតែជាភ្លឺទៀនប៉ុណ្ណោះ ។ ដឹងទេថាកន្លងមកគេពិបាកទទួលយកណាស់នូវរឿងរបស់អ៉ីនស៊ូស្លាប់ឃើញគេបន្ទោសទៅលើពួកគេនោះមែនក៏ប៉ុន្តែវាមិនដូចអ្វីដែរបានដឹងនាយតែងតែបន្ទោសគេដោយសារតែវាឈឺចាប់ពេកនឹករឿងនេះម្ដងៗគេសឹងតែកើតឆ្កួតទៅហើយ ។

កាលដែលនាយចាប់យកការងារមួយនេះក៏មកពីចង់ឲ្យខ្លួនឯងរវល់ច្រើននិងចង់សប្បាយជាមួយអ្វីដែលថ្មីប្លែកចង់បំភ្លេចរឿងគ្រប់យ៉ាងតែអតីតកាលនៅតែលងបន្លាចគេគ្រប់ពេល..ការធ្វើបាបមនុស្សដែលខ្លួនស្រលាញ់វាឈឺជាងអ្វីៗទាំងអស់ដោយសារតែកំហឹងការប្រច័ណ្ទគេមិនបានហាមអារម្មណ៏មួយនេះបានឡើយនិងមួយវិញទៀតឈឺចិត្តជាមួយនឹងមិត្តជិតស្និតក្បត់ពីក្រោយខ្នងទៀតនោះគ្មាននរណាអាចទប់បាននោះទេ ។

សម្រាប់រឿងនេះយុនហ្គីដែលបានស្គាល់អ៉ីនស៊ូដែរនោះក៏បានដឹងលឺផងដែរពេលកើតហេតុឡើងនាយក៏បានសួរនិយាយសម្រួលប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់គេសូម្បីបន្តិចទើបគេបណ្ដោយតាមដំណើររឿងរហូតដល់ជ្រុលទៅជាបែបនេះឯជីហ៊ុនវិញតាំងពីពេលអ៉ីនស៊ូស្លាប់ក៏លែងដើរជាមួយជុងហ្គុកទៀតដឹងហើយមែនទេថាមិត្តប្រែសត្រូវគឺគុំគួនជាងសត្រូវតាំងដើមមកទៀត ><

...កំពុងតែមួមៅជាមួយនឹងថេយ៉ុងនិងរឿងអតីតកាលផងក៏មានសម្លេងទូរស័ព្ទរោទ៍ឡើងធ្វើឲ្យនាយសម្រួលអារម្មណ៏មកវិញដើម្បីចុចទទួលគេមិនបានស្គាល់លេខនេះទេដូចជាប្លែក៖

" ចន ជុងហ្គុកនិយាយ.. "

< មីន យុនហ្គីនិយាយបាទ..នៅចាំយើងទេមិត្តសម្លាញ់? > ដោយគ្រាន់តែបានដឹងថាអ្នកខលមកជានរណាហើយពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលណាស់ព្រោះថាយុនហ្គីនៅក្នុងគុកមិនអញ្ចឹង? រឿងអ្វីអាចទាក់ទងមកគេបាន

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Wo Geschichten leben. Entdecke jetzt