ភាគទី២៥ : លោកប៉ាមិនចាប់បានទៀតទេ..!!

3.2K 201 1
                                        

" ចាំយើងសាកមើល " ស៊ុងវ៉ុនគិតហើយក៏សាកយកទៅធ្វើក្រែងបានផលគេនឹងបានដឹងថាតើជានរណាដែលចាប់ជម្រិតសិស្សទាំងនោះស្នាមញញឹមមានសង្ឃឹមខ្ពស់ណាស់មកក្បែរជីមីនអត់ខាតទេបានដំណឹងល្អៗអាចឲ្យគេយកទៅកត់ទុកបាន ។

មេឃងងឹតបន្តិចស៊ុងវ៉ុនក៏ចង់សាកវិធីរបស់ជីមីនរួចក៏ដើរទៅកន្លែងមួយដែលជីមីនប្រាប់ថាទីនោះជាកន្លែងដែលសិស្សទៅលេងមុននឹងបាត់ខ្លួនដោយនាយដើរមកឈរនៅម្ដុំនេះបានបន្តិចក៏មានមនុស្សម្នាក់ចាប់ស្មារបស់គេដែលធ្វើឲ្យគេភ្ញាក់បិះនឹងចាប់បោកទៅហើយប៉ុន្តែបានឃើញមុខមុនថាជានរណា ~,~

" ឯងមកទីនេះធ្វើអី? "

" ចុះឯងមកធ្វើអីដែរ? " ស៊ុងវ៉ុនសួរទៅវិញនិងងាកទៅសម្លឹងមើលជុំវិញនឹងក្រែងមាននរណាមកចាប់ពួកគេព្រោះគេដូចជាមានអារម្មណ៏ថាមានគេតាមមើល

" ឃើញឯងមកឈរត្រង់នេះក៏មកសួរទីនេះស្ងាត់ណាស់ប្រយ័ត្នគេចាប់ជម្រិតយកទៅបាត់ផ្អើលសាលារៀនទៀតឥឡូវហើយខានមានដំណឹងនេះយូរដែលហើយ " ភ្លាមៗស៊ុងវ៉ុនក៏ចងចិញ្ចើមតើខានមានដំណឹងបាត់ខ្លួនយូរហើយ? ចុះហេតុអ្វីជីមីនប្រាប់គេថាទើបតែមានសិស្សបាត់ខ្លួនអញ្ចឹង? ឬក៏...

" ចេញពីទីនេះទៅ " នាយងក់ក្បាលរួចក៏នាំគ្នាចេញពីកន្លែងនេះភ្លាមៗតែម្ដងដែលធ្វើឲ្យយុនហ្គីក្ដៅក្រហាយទៀតហើយពេលពួកគេចេញទៅផុតទើបនាយចេញមកដែរឈរទាំងក្ដាប់ដៃណែនដោយសារតែអ្វីដែលគេធ្វើអត់បានសម្រេច ><

" គេដឹងថាខ្ញុំបោកប្រាស់គេហើយតើធ្វើយ៉ាងម៉េចទៅ? "

" មិនអីទេធ្វើធម្មតាទៅវាមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេតែឯងក៏ធ្វើការបានល្អហើយចេះជួយប្ដីអញ្ចឹងបានល្អ " បែរមកអង្អែលក្បាលជីមីនថើរៗតែនៅមិនអស់ចិត្តនោះទេជីមីនវិញក៏រៀងសប្បាយចិត្តដែលស៊ុងវ៉ុនអត់កើតអ្វីបើយុនហ្គីចាប់បាននោះស្រមៃមិនចេញទេថានាយធ្វើអ្វីខ្លះលើស៊ុងវ៉ុននោះ ~,~

" តែថាយើងធ្វើអ្វីវាមិនបានមិនប្រាកដថាវារួចខ្លួនទេជុងហ្គុកនឹងមានវិធីចាត់ការផ្សេងទៀត "

" តែថាអ្នកដែលមកជួយវានោះជានរណា? មើលមុខមិនច្បាស់សោះ " ដោយសារតែកន្លែងងងឹតខ្លាំងពេកទើបនាយមិនអាចមើលមុខច្បាស់ថាអ្នកដែលចូលមកហៅស៊ុងវ៉ុនទៅវិញនោះជានរណាបើដឹងម្នាក់នឹងក៏អត់រួចដែរ...បន្ទាប់ពីចេញពីកន្លែងស្ងាត់រួចស៊ុងវ៉ុនដកដង្ហើមវែងបន្តិចមុននឹងងាកមកអរគុណអ្នកម្ខាងទៀត៖

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Tempat cerita menjadi hidup. Temukan sekarang