" អាចង្រៃយ៍..ហេតុអីមិនអរគុណគេផង? " ជីមីនថាឲ្យទាំងក្រវីក្បាលតិចៗហើយគេក៏នឹកឃើញហើយថាហេតុអ្វីសុខៗគេសន្លប់បែបនេះព្រោះតែយប់មិញនោះដែលលោកគ្រូឡប់នោះធ្វើស្អីដាក់គេខ្លះទេពេលព្រឹកឡើងនៅចិត្តល្អជូនគេមកសាលារៀនទៀតហេតុនេះហើយបានជាគេខ្សោយជើងវិញឡើងទន់អស់ហើយ ។
" វាជាជនប្លែកមុខទើបពួកខ្ញុំមិនបានអរគុណមើលទៅប្រហែលជាសិស្សចូលថ្មីហើយ "
" បានសិស្សចូលថ្មីទៀតហើយ? " ជីមីនចងចិញ្ចើមក្រោយពីលឺថាមានសិស្សមកថ្មីម្នាក់ទៀតគិតៗទៅសាលារៀននេះល្បីណាស់បានសម្បូរសិស្សចូលមករៀនបែបនេះ
" បាទបង..អាម្នាក់នឹងសង្ហារណាស់មុខមាត់វិញទាក់ទាញយកតែម្ដងសំខាន់សម្ដីរបស់វាវិញគឺថាស្រទន់ផ្អែមជាងស្ករទៅទៀត " ពាក្យសរសើរមានច្រើនណាស់ជីមីនលឺហើយក៏មានអារម្មណ៏ថាចង់ឃើញមុខម្នាក់នឹងដល់ហើយណាមួយគេជាអ្នកជួយគេមកបន្ទប់ពេទ្យក៏ត្រូវការអរគុណបន្តិចដែរកុំឲ្យថាយើងអត់សុជីវធម៌ក្នុងខ្លួនគេជួយហើយបែរជាដេញ ~,~
" ហើយបងធំអស់អីហើយមែនទេ? "
" អ្ហឹម..យើងមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចបន្តួចប៉ុណ្ណោះ " បន្ទាប់ពីសម្រាកយកកម្លាំងបានមកវិញហើយជីមីនត្រឡប់ទៅថ្នាក់ចូលរៀនធម្មតាទាំងទឹកមុខនៅស្លេកស្លាំងនៅឡើយប៉ុន្តែអត់ព្រមទៅផ្ទះទេ...
ម៉ោងសម្រាប់ឲ្យសិស្សសម្រាកពីម៉ោងរៀនបានប៉ុន្មាននាទីដែរពួកគេនាំគ្នាទៅរកអាហារញ៊ាំជុំគ្នាក្រឡែកមកមើលជីមីនឯណេះគឺថាក្រាបនឹងតុបាត់ហើយភ្លាមនោះក៏មានសិស្សម្នាក់ដើរចូលទៅរកឯសិស្សប៉ុន្មាននាក់នៅក្នុងថ្នាក់នេះក្រឡែកមើលឃើញក៏ចង់ហាមមិនឲ្យចូលទៅក្បែរពេលជីមីនកំពុងគេងប៉ុន្តែមិនទាន់ឡើយ ><
" ឯងមិនស្រួលមែនទេ? " ជីមីនអត់បានតបទេប្រហែលជាគេងលក់ទេដឹងបុរសម្នាក់នោះក៏លូកទៅស្ទាបថ្ងាស់របស់នាយតូចបន្តិចឃើញថាកម្ដៅឡើងខ្លាំងណាស់ញើសជោគពេញខ្លួន
" ឈឺហើយនៅមិនព្រមទៅផ្ទះទៀត " លេចស្នាមញញឹមឡើងទាំងក្រវីក្បាលតិចៗរួចចាប់បីនាយតូចឡើងសំដៅទៅបន្ទប់ពេទ្យក្នុងសាលារៀនម្ដងទៀតដែលមានគេមើលមកពួកគេផងដែរព្រោះថាជីមីនមិនងាយឲ្យអ្នកណាមកប៉ះពាល់ស្រួលៗអញ្ចឹងទេប៉ុន្តែដោយសារថ្ងៃនឹងឈឺទេកុំអីម្នាក់ដែលបីនឹងត្រូវធ្ងន់របស់ជីមីនមិនខាន ។
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
