" ហេតុអ្វីមិនស្ដាប់ការបកស្រាយសិន? ឬក៏លោករកអ្នកថ្មីបានល្អជាងខ្ញុំហើយតើពេលដែលខ្ញុំចាកចេញមានអ្វីកើតឡើងខ្លះទៅ " ពាក្យដែលនិយាយក្នុងចិត្តដោយសារតែនៅមិនទាន់អស់ចិត្តចង់និយាយឲ្យដឹងរឿងខ្លាចថានាយនៅយល់ច្រឡំក៏គេថាគេនឹងមិនស្រលាញ់ ។ បន្ទាប់ពីជុងហ្គុកចេញទៅផុតថេយ៉ុងបានត្រឹមឈរដកដង្ហើមធំទាំងមុខស្អុយហ្នឹងឯងប៊ូហ្គូមក៏បានឃើញទើបចូលមកមើលទឹកមុខមិនល្អសោះអញ្ចឹង ។
" ថេថេ..មិនមានអ្វីទេមែនទេ? "
" បាទ..ទៅមើលអ្នកជំងឺវិញពួកគេរងចាំយើងច្រើនណាស់ " ងក់ក្បាលហើយក៏ដើរតាមពីក្រោយថេយ៉ុងទាំងអេះក្បាលតិចៗទោះជាឆ្ងល់ក៏មិនហ៊ានសួរប្រហែលជាមានរឿងផ្ទាល់ខ្លួនលាក់ក្នុងចិត្តហើយ
" ចាហ្វាយនោះជាអ្នកប្រុសថេយ៉ុងត្រូវអត់? ហេតុអ្វីក៏មិននៅនិយាយជាមួយគាត់ក្រែងចាហ្វាយនឹកគាត់ដែរតើហី? " ដើរត្រុកៗពីក្រោយនិងសួរទាំងមិនយល់លឺថានឹកគ្នាដែរសោះហេតុអ្វីគេចចេញមក? កូនចៅម្នាក់នេះពិតជាតាមចិត្តចាហ្វាយមិនទាន់ទេជួយប្រាប់ឲ្យបានដឹងផង
" ឯងធ្វើកុំចេះដឹងរឿងយើងមួយរឿងបានអត់? ធ្វើអ្វីមួយយើងចេះគិតហើយកុំសួរច្រើនពេកចាំតែមើលទៅដឹងហើយ "
" សួរបន្តិចបន្តួចក៏មិនបាន "
" យើងខ្ជិលរៀបរាប់ឯងយល់ទេ? ចាំមើលតែទៅដល់សាលារៀនវិញឯងច្បាស់ជាត្រូវរបស់យើងហើយ..អាវីន " ចង្អុលទៅចំមុខរបស់វីនទាំងស្រ្គឺតជើងធ្មេញគេមិនបានភ្លេចទេថាកូនចៅមួយនេះបានធ្វើអ្វីលើគេខ្លះ..ដោយគ្រាន់តែលឺហើយវីនលេបទឹកមាត់ក្អឹកៗស្មានតែភ្លេចបាត់ហើយដឹងតែស្លាប់មិនខានទេមើលក្បាលរបស់ចាហ្វាយគេចុះរុំបង់ឡើងជុំវិញនឹងអស់ហើយ ។
៚ ថ្ងៃបន្ទាប់នៅក្នុងក្រុមហ៊ុនចនដែលនៅនាយមានអារម្មណ៏ដើរចូលក្នុងទាំងហួចផងច្រៀងផងខណៈពេលដែលមានមនុស្សស្រីម្នាក់ដើរមករកនាយរួចអោនគំនាបបន្តិចមុននឹងនិយាយសាច់ការដោយជុងហ្គុកឈររៀងមានគម្លាតពីស្រីម្នាក់នោះដែរ
" អគ្គនាយកមានគេរងចាំនៅក្នុងការិយាល័យ " លេខាស្រីម្នាក់បានដើរមកផ្ដល់ដំណឹងនាយដឹងក៏ប្រញាប់ទៅតើនរណាទៅមករកគេដល់ក្រុមហ៊ុនបែបនេះ? មិននៅឆ្ងល់ច្រើនក៏សំដៅទៅការិយាល័យរបស់គេជាមួយនឹងវីនពេលដែលបើកទ្វាឡើងក៏ធ្វើឲ្យជុងហ្គុកភ្ញាក់ផ្អើលដែលបានឃើញថេយ៉ុងអង្គុយរងចាំគេ
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
