ភាគទី៥៧ : ខ្ញុំមានមនុស្សក្នុងចិត្តហើយ

2.2K 139 6
                                        

៚ តើមាននឹកបុរសម្នាក់នេះទេ? ជាយុនហ្គីដែលពេលនេះនាយត្រឡប់មកវិញជាមួយនឹងការទៅចុះកុងត្រាជាមួយក្រុមហ៊ុនផលិតកម្មចម្រៀងព្រោះថាគេគឺជាអ្នកតាក់តែងបទភ្លេងនិងទំនុកច្រៀង ។ យុនហ្គីធ្វើការទៅអាមេរិកចប់កុងត្រាជាមួយពួកគេអស់ហើយទើបត្រឡប់មកកូរ៉េវិញនិយាយចចារគ្នាជាមួយម្ចាស់ក្រុមហ៊ុនក៏ដូចជាអ្នកគ្រប់គ្រងដើម្បីធ្វើការជាមួយគ្នាក្នុងការធ្វើបទថ្មីរបស់តារាក្នុងផលិតកម្ម

ដោយនៅក្នុងថ្ងៃនេះនាយបានទៅទស្សនាការប្រគុំតន្រ្តីរបស់តារាចម្រៀងទោលម្នាក់ដែលមានប្រជាប្រិយភាពល្បីដែលជាតារាក្នុងផលិតកម្មដែលនាយត្រូវសហការជាមួយនេះឯងទើបសាកមកមើលនិងងាយស្រួលឲ្យសរសេរបទចម្រៀងឲ្យបានល្អនិងតម្រូវទៅតាមសម្លេងរបស់តារាផងដែរ ។

" អ្នកគាំទ្រថាតារាចម្រៀងម្នាក់នេះស្រស់ស្អាតណាស់ការរាំក៏ប្រសប់ទៀតផង " ជាជំនួយការរបស់យុនហ្គីបានមកមើលជាមួយគ្នាគេក៏លឺអំពីភាពល្បីលាញ់ផងដែរប៉ុន្តែយុនហ្គីមិនសូវជាតាមដានប៉ុន្មានទេព្រោះតែរវល់ជាមួយការងាររបស់គេមិនមានពេលឯណាទៅតាមដានរឿងតារាទេប៉ុន្តែមុននឹងគេធ្វើការជាមួយនរណាម្នាក់ត្រូវមកស្គាល់គ្នាជាមុនសិន ។

" នោះៗការសម្ដែងចាប់ផ្ដើមហើយ " ពួកគេនិងអ្នកគាំទ្រដែលចូលមកទស្សនាទីនេះចាប់ផ្ដើមស្រែកហូរកញ្រ្ចៀវនៅពេលដែលតារាក្នុងដួងចិត្តចេញមកសម្ដែងដោយបទនោះគឺ < serendipity > អានបណ្ដើរអាចចាក់បទនឹងស្ដាប់បានដើម្បីចូលតួបន្ថែមទៀត..ច្បាស់ណាស់អ្នកនឹងអាចនឹងថាតើនរណាជាម្ចាស់បទមួយនេះ ។

សម្លេងបូករួមជាមួយនឹងក្បាច់រាំចូលគ្នាធ្វើការការប្រគុំតន្រ្តីមួយនេះពិតជាអស្ចារ្យខ្លាំងសម្លេងរបស់តារាចម្រៀងស្រទន់ផ្អែមក្បាច់រាំទន់ភ្លន់លាយឡំជាមួយភាពទាក់ទាញធ្វើឲ្យគ្រប់គ្នាស្រែកហូរលាន់លឺពេញនឹងទាំងអស់ ។ យុនហ្គីសម្លឹងទៅមើលការសម្ដែងដោយយកចិត្តទុកដាក់និងភ្លឹកជាមួយនឹងសម្បុរសរបស់ម្ចាស់សម្លេង

" ឃើញទេយើងថាស្អាតគឺស្អាតហើយ "

" ធម្មតាសោះ " នាយតបវិញដូចជាមិនខ្វល់ប៉ុន្តែភ្នែកសម្លឹងមិនដាក់រហូតដល់ការប្រគុំតន្រ្តីមួយនេះចប់សព្វគ្រប់ទាំងអស់ទើបអ្នកគ្រប់គ្រងអញ្ជើញឲ្យយុនហ្គីចូលជួបដើម្បីនិយាយគ្នារឿងការងារ ។ ប៉ុន្តែត្រូវរងចាំបន្តិចទៀតដោយសារតែទម្រាំផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់ចំណាយពេលយូរល្មមគួរសមយុនហ្គីដើរមើលចុះឡើងភ្លាមនោះទ្វាក៏បើកឡើងជំហានជើងក៏បោះចូលមកខាងក្នុងនាយងាកទៅម្ខាងនៃសម្លេងនោះ

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now