+សូមពន្យល់បន្ថែមមុននឹងចូលសាច់រឿងបន្តទៀតព្រោះខ្លាចថាមិនយល់ខ្ញុំនឹងពិបាកបន្តទៅមុខណាស់ហេតុនេះយកចិត្តទុកដាក់គ្នុងការអានបន្តិចក្រែងមិនទាន់កន្លែងណាមួយ..
...បានដឹងហើយថាអ៉ីនស៊ូត្រូវជុងហ្គុកធ្វើបាបលើរាងកាយមានទាំងវាយតប់ដោយខ្សែតីផងឆក់នឹងភ្លើងផងយកកាំបិតមកវែសលើផ្ទៃមុខនិងរាងកាយដោយរួមមានការរំលោភផងដែរហើយគឺជានាយផ្ទាល់ជាអ្នកធ្វើទាំងអស់រហូតដល់អ៉ីនស៊ូគ្មានកម្លាំងក្នុងខ្លួនដល់ថ្នាក់សន្លប់បាត់ស្មារតីទៀតផង ។
ជុងហ្គុកធ្វើបាបអស់ពីរបីថ្ងៃបានជីហ៊ុនដឹងថាអ៉ីនស៊ូមានគ្រោះថ្នាក់នាយក៏ប្រញាប់មកជួយដល់ភូមិគ្រឹះរបស់ជុងហ្គុកផ្ទាល់ស្រែកហៅអ៉ីនស៊ូខ្លាំងៗលាន់ដល់ខាងក្នុងជុងហ្គុកលឺដូចគ្នាប៉ុន្តែមិនបានចេញមកជួបទេនិងបានឲ្យគេដេញចេញពីផ្ទះរបស់គេទៀតផងអស់ជម្រើសជីហ៊ុនក៏ចាកចេញដោយមិនអស់ចិត្ត ~,~ អ៉ីនស៊ូអស់សង្ឃឹមហើយទើបថ្ងៃដែលជុងហ្គុកមិននៅផ្ទះគេសម្រេចចិត្តយកថ្នាំមកសម្លាប់ខ្លួនតែម្ដងព្រោះតែមិនចង់រងទុក្ខវេទនាបែបនេះបន្តទៀតទេវាពិបាកជាងស្លាប់ទៅទៀតបើមិនសម្លាប់គេទេទុកឲ្យគេសម្លាប់ខ្លួនឯងក៏បានដែរ ។
ជុងហ្គុកមកវិញកូនចៅរបស់គេប្រាប់ថាអ៉ីនស៊ូស្លាប់ហើយគេក៏ស្លុតចិត្តខ្លាំងណាស់ដែររត់ចូលក្រសោបកាយតូចទាំងមុខរាបស្មើដោយមិនបានហូរទឹកភ្នែកចុះមកបន្តិចឡើយប៉ុន្តែក្នុងចិត្តគឺគ្រាំអស់ទៅហើយៗក្នុងថ្ងៃនោះជីហ៊ុនក៏មករកម្ដងទៀតដូចគ្នាដំបូងថាចង់ធ្វើបុណ្យឲ្យត្រឹមត្រូវពេលលឺសម្លេងរបស់មិត្តក្បត់ចិត្តឆេះក្ដៅឡើងមកម្ដងទៀតរួចប្រើឲ្យកូនចៅយកសាកសពបោះចោលដោយបិទបាំងភុស្តតាងទាំងអស់ក៏ព្រោះតែអារម្មណ៏គ្រោតខឹងមួយឆាវ..ពីដើមមកដឹងហើយថាជុងហ្គុកជាមនុស្សឆេឆាវណាស់មិនសូវជាចេះលួងលោមច្រើនប៉ុន្មានទេតែបើស្រលាញ់គឺងប់ងុលតែម្ដង
បន្ទាប់ពីជីហ៊ុនទទួលបានដំណឹងថាអ៉ីនស៊ូបានស្លាប់ហើយថែមទាំងដឹងថាជុងហ្គុកជាអ្នកធ្វើទៀតនោះគឺធ្វើឲ្យគេខឹងណាស់ព្រោះថាក្នុងថ្ងៃដែលពួកគេជួបគ្នាចុងក្រោយអ៉ីនស៊ូថានឹងទៅនិយាយបែកគ្នាជាមួយនឹងជុងហ្គុកក៏ប៉ុន្តែបែរជាកើតរឿងបែបនេះជីហ៊ុនក៏ស្រលាញ់អ៉ីនស៊ូដូចគ្នាទោះទាក់ទងលួចលាក់ក៏ដោយហើយតាំងពីថ្ងៃដែលអ៉ីនស៊ូស្លាប់ទៅជីហ៊ុននិងជុងហ្គុកក៏បែកបាក់មិត្តភាពប្រែមកជាសត្រូវស្លាប់រស់វិញពិសេសនោះពួកគេប្រែជាមនុស្សផ្សេងខុសពីមុនដាច់តែម្ដង ។
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
