នៅក្នុងឃ្លាំងទំនិញមួយកន្លែងដែលទីនេះគឺមើលទៅដូចជាឃ្លាំងធម្មតានោះទេក៏ប៉ុន្តែវាជាកន្លែងស្តុកទំនិញដែលបញ្ជូនចូលមកដាក់នៅទីនេះពេលផលិតរបស់បានក៏យកមកទុកកន្លែងនឹងដែរភ្លាមៗក៏លេចចេញមុខមនុស្សម្នាក់ចូលមកកន្លែងរបស់គេដោយដើរសំដៅមករកគេជាមួយស្នាមញញឹមស្រស់តែម្ដងហើបមាត់និយាយចេញមកកាន់គេភ្លាមគឺដឹងបាត់ហើយថាជានរណា...
" សម្លាញ់!!! ខានជួបគ្នាយូរហើយមិននឹករលឹកយើងខ្លះទេឬ? " ជីហ៊ុនដើរមកប្រុងចូលមកអោបបែបរាក់ទាក់ក៏ប៉ុន្តែជុងហ្គុកថយក្រោយដោយមិនឲ្យជីហ៊ុនប៉ះពាល់គេបានឡើយជាមួយទឹកមុខមិនល្អទៀតផងព្រោះគេមិនចង់ជួបមុខ
" ហេតុអ្វីក៏រឹកពារសម្បើមម្លេះ? គ្រាន់តែមិត្តម្នាក់នេះនឹកមកលេងផងក៏មិនបានដែរដូចជាមិនរាក់ទាក់យើងឲ្យល្អសោះ "
" មនុស្សដូចឯងតើអ្នកណាស្វាគមន៏ឲ្យចូលតំបន់របស់យើង? កុំប្រើពាក្យថាជាមិត្តអីព្រោះថាយើងគ្មានមិត្តដែលលួចចាក់ពីក្រោយអញ្ចឹងទេស្ដាប់ទៅវាស្រគារត្រចៀក " តបទៅជីហ៊ុនដោយសម្លេងស្រាលៗជាមួយនឹងទឹកមុខរាបស្មើបំផុតគ្រាន់តែមើលក៏ដឹងថាជីហ៊ុនមិនមែនមានបំណងល្អដែរមកនេះច្បាស់ជាមានអ្វីមិនល្អកើតឡើងជាមិនខាន ~,~
" ហៃយ៉ា..យើងមកល្អតើឯងគួរតែទទួលយើងឲ្យត្រឹមត្រូវមិនមែនបែបនេះទេ "
" អត់បានអញ្ជើញមកផងរឿងអ្វីត្រូវទទួលស្វាគមន៏ឯងដែរ? នោះច្រកចេញបើពិបាកចេញទៅវិញចុះមិនបាននៅតាប៉ែជាមួយទេ " ដោយនិយាយតែប៉ុន្នឹងក៏បែរខ្នងត្រឡប់ចូលទៅពិនិត្យមើលការងារបន្តក៏ប៉ុន្តែជីហ៊ុនមិនបានចប់ត្រឹមនឹងទេនៅឆ្លៀតបោះសម្ដីទៅកាន់ជុងហ្គុកលក្ខណៈបែបឌឺដង
" អ៉ីនស៊ូស្លាប់ហើយក៏មានអ្នកថ្មីមកជំនួសកន្លែងរបស់គេឯងពិតចារកបានលឿនមែនណ៎សុំសរសើរហើយ..ឯណាទៅក្មេងនោះណែនាំឲ្យយើងស្គាល់ផងសុទ្ធតែគ្នាឯងទេ " ជីហ៊ុនលើកឈ្មោះនេះមកនិយាយជាមួយជុងហ្គុកព្រោះដឹងថានាយប្រាកដជាមានប្រតិកម្មជាមិនខានទេហើយក៏បានផលមែនជុងហ្គុកងាកមកសម្លឹងមុខរបស់ជីហ៊ុនដូចចង់សុីសាច់ហុតឈាមអញ្ចឹង
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
