ភាគទី៦២ : អ្នកខលមកនឹងសំខាន់ជាងយើងទៀត?

2.4K 165 4
                                        

ត្រឡប់មកផ្ទះវិញថេយ៉ុងបានដាក់ឲ្យជុងហ្គុកគេងទៅលើគ្រែយ៉ាងត្រឹមត្រូវដោយគេមិនបានយកនាយទៅភូមិគ្រឹះចនឡើយគឺយកមកកន្លែងស្នាក់នៅរបស់គេផ្ទាល់និងគ្រាជុងហ្គុកយ៉ាងវេទនាមកពីមាឌធំជាងខ្លួនរបស់គេបន្ទាប់មកក៏ងើបទៅធ្វើម្ហូបទុកពេលនាយដឹងខ្លួននិងបានញ៊ាំ ។

" អុស៎? លោកដឹងខ្លួនហើយ " នៅពេលដែលថេយ៉ុងរៀបចំអាហារនៅលើតុរួចរាល់ជុងហ្គុកក៏ដឹងខ្លួនល្មមនិងអង្គុយឈ្ងក់សម្លឹងទៅថេយ៉ុងដែលឈរញញឹមដាក់គេហើយងាកទៅសម្លឹងមើលជុំវិញខ្លួនទើបដឹងថាមិនមែនជាបន្ទប់នៅផ្ទះរបស់គេឡើយ

" នរណាយកខ្ញុំមកទីនេះ? "

" ប្រាកដជាខ្ញុំនេះហើយឃើញលោកសន្លប់ដោយសារខ្លាចស្រីក៏ជួយយកអាសារតែម្ដងទៅកុំឲ្យស្រីនោះចាប់លោកយកទៅរំលោភបាត់ " រៀបរាប់បណ្ដើរដួសបាយយកមកឲ្យជុងហ្គុកបណ្ដើរនិងប្រើទឹកមុខបែបមួមៅពេលនឹកឃើញដល់រឿងនឹងចង់តែត្រឡប់ទៅទះស្រីម្នាក់នឹងឲ្យបែកមុខបែកមាត់ទេ

" ខ្ញុំនឹងខ្លាចស្រី? ឆើស..កុំចេះតែថាពេក "

" ចុះនរណាគេដេកសន្លប់ទើបតែងើបនេះ? បើមិនមែនខ្លាចស្អីវិញចុះ " ចងចិញ្ចើមបន្តិចវិញដែលនិយាយថាមិនបានខ្លាចចុះហេតុអ្វីក៏សន្លប់ចង់កុហកគេមិនបានឡើយធ្វើខ្លួនគ្រាន់បើណាស់មាត់វិញប្រកែករហូតទាំងដែលជាការពិតសោះ

" មកពីខ្ញុំសុខភាពមិនល្អ "

" តែខ្ញុំបានពិនិត្យមើលថាលោកមិនបានកើតអ្វីធ្ងន់ធ្ងរដល់ថ្នាក់ត្រូវសន្លប់អញ្ចឹងផងចង់មកកុហកគ្រូពេទ្យមិនបានឡើយ " ក្រវីដៃនិងញាក់ចិញ្ចើមដាក់នាយបន្តិចកុំចាំបាច់រកលេសឬប្រកែកអ្វីនោះគេតាមទាន់ទាំងអស់នឹងឥឡូវមិនបានទេជុងហ្គុកចេះប្រកែកតវ៉ាមិនធម្មតាឡើយ ><

" អាងតែគ្រូពេទ្យមកគាប់សង្កត់អ្នកជំងឺ "

" អេ? ខ្ញុំមិនបានធ្វើបែបនឹងត្រង់ណាបញ្ជាក់ថាខ្ញុំកំពុងតែគាប់សង្កត់លោក? កុំចេះតែរកនឹកពាក្យចោទខ្ញុំពេក " សម្លឹងទៅនាយទាំងគ្រឺតខ្នាញ់ដែលចេះតែចោទគេហើយនៅស្ងៀមៗមិនដឹងអីផងឯជុងហ្គុកក៏មិនបានតបរួចងាកមុខទៅម្ខាងដោយអោបដៃចូលគ្នាលក្ខណៈថានិយាយមិនឈ្នះក៏ខឹងអញ្ចឹងទៅដោយឃើញចរឹករបស់នាយបែបនេះថេយ៉ុងក៏សើចក្រវីក្បាលតិចៗ ។ បន្ទាប់មកក៏ដើរទៅជិតនិងមានចានបាយនៅក្នុងដៃដោយគិតចង់បញ្ចុកប៉ុន្តែជុងហ្គុកទាញយកមកញ៊ាំដោយខ្លួនឯង

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Donde viven las historias. Descúbrelo ahora