ភាគទី១៥ : ចាប់ជម្រិតក៏ត្រូវមានសីលធម៏ដែរ..!!

5K 309 2
                                        

**ផាំង** សម្លេងគោះតុដោយដៃរបស់ជីមីនដែលគ្រប់គ្នាខ្លាចរអាមកអង្គុយលើតុរបស់ថេយ៉ុងដែលកំពុងតែញ៊ាំអាហារជាមួយនឹងយ៉ុងស៊ូមករករឿងកូនគេទៀតហើយមើលទៅអត់ចេះនៅស្ងៀមសោះដែលសិស្សផ្សេងទៀតងាកមកមើលគ្រប់ៗគ្នាឯថេយ៉ុងវិញគឺនៅស្ងៀមគិតតែពីញ៊ាំអាហារមួយមុខគត់អត់បានចាប់អារម្មណ៏ឬខ្វល់ជាមួយនឹងជីមីននោះទេ ។

" យើងស្មានតែឯងស្លាប់បាត់ហើយព្រោះមិនឃើញមករៀនយូរថ្ងៃ "

" នែ!! ឯងចេះនៅស្ងៀមមួយថ្ងៃបានទេ? បើមិនបានរករឿងគេសុីបាយមិនចូលក្រពះ? " យ៉ុងស៊ូតបជំនួសដោយជីមីននិយាយដូចជាលើសពេកទើបគេទ្រាំមិនបានចង់ដាក់ទំនាយមិត្តរបស់គេមែនទេ?

" ប្រហែលហើយយ៉ាងម៉េច? យើងនិយាយជាមួយថេយ៉ុងមិនមែននិយាយជាមួយឯងទេក៏មានខ្លួនម្លេះ? អរ~ឬក៏មានចិត្តលើគេ " និយាយទាំងស្នាមញញឹមពិសពុលនិងចង់ផ្ចាញ់យ៉ុងស៊ូផងពូកែតែចេះដឹងរឿងរបស់គេណាស់អាងតែខ្លួនជាភ្មួយរបស់គ្រូបង្រៀនមែនទេបានហ៊ានម្លឹងៗ?

" តែផ្ដាស "

" អ្ហា៎ៗ..យើងគ្រាន់តែលលេងឯងក៏មានប្រតិកម្មលើពាក្យសម្ដីរបស់យើងម្លេះឬក៏ជាការពិត? ហុឹសៗ..ប្រុសរោគចិត្តប្រើថ្នាំមិនល្អដូចជាឯងតើគិតថាថេយ៉ុងចូលចិត្តឬ? ត្រូវទេថេយ៍? " ចូលមកកៀកស្មារបស់នាយតូចទាំងញញឹមស្រស់ដែលយ៉ុងស៊ូឡើងស្គ្រឺតជើងធ្មេញទៅហើយគេមិនចូលចិត្តជីមីនតាំងពីដើមព្រោះតែងតែឌឺនិងបកអាក្រាតរឿងរបស់គេជាញឹកញាប់ ><

" មិនត្រូវទេ "
" យ៉ុងស៊ូជាមិត្តល្អរបស់ខ្ញុំទោះគេយ៉ាងណាក៏នៅតែជាមិត្តរបស់ខ្ញុំ.. "

" ហុឹសៗ..លឺទេគេទុកឯងជាមិត្តណា៎យ៉ុងស៊ូ " ជីមីនសើចឡើងទាំងពេញចិត្តនិងមិនបានខឹងលើថេយ៉ុងនោះទេដែលនិយាយបកមកបែបនេះគេគ្រាន់តែមករករឿងយ៉ុងស៊ូលេងដោយអផ្សុកពេកណាមួយធ្វើអញ្ចឹងគេសប្បាយខ្លាំងៗ ~,~

" ឯងគួរតែទទួលមេរៀនខ្លះ " យ៉ុងស៊ូសម្លឹងទៅជីមីនដោយកំហឹងរួចក៏ចេញពីកន្លែងនេះថេយ៉ុងក៏ទៅតាមដែរ >< ជីមីនវិញមិនបានខ្វល់នោះទេគិតថានាយមានសមត្ថភាពអ្វីមកធ្វើបាបគេនោះ? គេមិនខ្លាចឡើយគ្មានព្រឺជាមួយសោះ ( សុទ្ធតែអ្នកខ្លាំងហើយនឹង )

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now