សិស្សម្នាក់ៗជាប់រៀនដល់យប់ៗទើបបានទៅផ្ទះហើយងាកមកមើលថេយ៉ុងនេះវិញគេចេញក្រោយគេព្រោះជាប់រៀបចំថ្នាក់មុននឹងចេញដើរមកក្រៅមិនទាន់ផុតពីសាលាទេក៏បានជួបនឹងលោកនាយកដែលគាត់នៅសាលារៀននៅឡើយនាយក៏បានដើរសំដៅមករកថេយ៉ុងជាមួយស្នាមញញឹមនិងបានសារេក្រវ៉ាត់ករបន្តិចកុំឲ្យវាវៀច ><
" នៅមិនទាន់ទៅផ្ទះទៀតឬ? "
" បាទគឺរៀបនឹងទៅហើយចុះលោកគ្រូ? " សួរបកទៅវិញកុំឲ្យថាយើងមិនចេះសួរនាំគ្រូអញ្ចឹងទៅ...
" ដូចគ្នា..ឯងអាចហៅយើងដោយឈ្មោះក៏បានព្រោះថាផុតម៉ោងរៀនហើយ " ងាកមកសម្លឹងមុខបន្តិចដោយគេគិតថាម៉ោងរៀនបានផុតហើយមិនបាច់ហៅលោកគ្រូក៏បានហៅធម្មតាៗទៅស្និតស្នាលជាងត្រូវអត់? ឯថេយ៉ុងត្រឹមតែញញឹមទាំងមិនសមគេហៅមិនចេញទេវាមិនទំនង ។
" ខ្ញុំទៅសិនហើយលោកគ្រូ "
" ប្រាប់ហើយថាកុំហៅអញ្ចឹងពេលនៅក្រៅសាលារៀន "
" តែវាមិនសមនោះទេខ្ញុំជាសិស្សនិងអាយុតិចៗជាងលោកគ្រូទៅទៀតឲ្យហៅស្មើៗខ្ញុំហៅមិនកើតទេ " គេបដិសេធចង់ឲ្យធ្វើតាមគឺមិនបានឡើយជាក្មេងអាយុតិចហៅអ្នកអាយុច្រើនជាងខ្លួនស្មើហាមាត់មិនបានទេ ~,~ នាយអោនមកជិតមុខរបស់ថេយ៉ុងបន្តិចដៃដាក់លើស្មាអង្អែលថើរៗជាមួយស្នាមញញឹមមិនគួរឲ្យទុកចិត្ត ។
" ហៅបងប្រុសក៏បានដែរមិនប្រកាន់ទេបើគ្រូឲ្យហៅហើយកុំក្រែងចិត្តអី "
" បាទ " នាយតូចងក់ក្បាលតិចៗនិងថយទៅក្រោយបន្តិចមកពីនាយមកជិតគេពេកពិបាកមើលមុខគ្នាណាស់ហើយក៏មានអារម្មណ៏មិនស្រួលផងដែរសូម្បីការប៉ះពាល់ក៏ប្លែកៗដែរ
" មែនហើយជិះអ្វីទៅវិញ? "
" គឺរកឡានជិះ "
" អ្ហឹមម..អញ្ចេះចុះចាំយើងជូនឯងទៅល្អជាងមេឃក៏ងងឹតហើយខ្លាចមានគ្រោះថ្នាក់ " ថេយ៉ុងដំបូងចង់ប្រកែកប៉ុន្តែពេលគិតបន្តិចក៏ងក់ក្បាលយល់ស្របតាមដែរដោយសារតែយប់បែបនេះគេក៏ពិបាករកតាក់សុីជិះដូចគ្នាហើយជាមួយសំណើររបស់គ្រូពិបាកប្រកែកណាស់
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
