ភាគទី៥៤ : ជាមនុស្សក៏ចេះហត់ចេះឈឺដូចគ្នា..!!

1.8K 133 5
                                        

" កូនរបស់លោកប្រសើរច្រើនហើយគ្រាន់តែលេបថ្នាំតាមអ្វីដែលខ្ញុំប្រាប់ទៅគឺបានហើយមិនប៉ុន្មានថ្ងៃទៀតអាចទៅសម្រាកនៅផ្ទះធម្មតាវិញហើយ " គ្រូពេទ្យតែងមកពិនិត្យមើលអាការៈជាប្រចាំខ្លាចថាមានអ្វីខុសប្រក្រតីអាចនឹងព្យាបាលទាន់ពេលវេលានិងបានប្ដូរសេរ៉ូមយ៉ាងត្រឹមត្រូវទៀតផង

" ច្បាស់ហើយមែនទេថាគេមិនអី? ព្រោះថាខ្ញុំឃើញមិននិយាយអ្វីសោះមួយរយៈនេះ "

" អាចមកពីគេផ្ទាល់មិនមែនមកពីរបួសឬក៏អ្វីផ្សេងនោះទេប្រហែលជាគេមិនចង់និយាយស្មារតីមិនទាន់ត្រឡប់មកវិញល្អហេតុនេះគេត្រូវការនៅស្ងៀមស្ងាត់កុំបារម្ភអីមិនយូរគេនឹងមកដូចដើមវិញ " លោកចនងក់ក្បាលដោយការយល់ច្បាស់បន្ទាប់មកគ្រូពេទ្យក៏ត្រឡប់ទៅធ្វើការរបស់គាត់បន្តទៀតរួចលោកចនក៏បានឲ្យគេរៀបចំអាហារទុកឲ្យជុងហ្គុកបរិភោគនិងបានលេបថ្នាំចំណែកគាត់ផ្ទាល់ត្រឡប់ទៅមើលការងារវិញ ។

" ប៉ានឹងមកវិញនៅពេលល្ងាចនេះ "

" ... " នៅតែមិនឆ្លើយតបគ្រាន់តែងក់ក្បាលតិចៗយ៉ាងស្ងប់ស្ងាត់បំផុតលោកចនដកដង្ហើមធំតែម្ដងតែមិអាចបង្ខំឲ្យកូននិយាយរកគាត់បាននោះទេត្រូវតែរងចាំថ្ងៃនោះគង់តែល្អប្រសើរឡើងវិញនោះទេ ។ យើងក៏អាចសង្កេតបានដូចគ្នាព្រោះថាកែវភ្នែករបស់ជុងហ្គុកតែងតែក្រឡែកទៅមើលនៅទ្វាបន្ទប់និងទៅខាងក្រៅបង្អួចរហូតតាំងពីគេដឹងខ្លួនវិញគឺតែងសម្លឹងទៅខាងនឹងគ្រប់ពេលដូចជាកំពុងតែរកមើលអ្វីមួយ ។

បន្តិចមកទ្វាបន្ទប់បើកឡើងដែលបង្ហាញឲ្យឃើញថាមានអ្នកមកលេងជុងហ្គុកនោះគឺជាជីមីនទោះជាគេមិនមានអ្វីពាក់ព័ន្ធជាមួយនាយក៏គេឆ្លៀតមកលេងផងដែរដើម្បីជាការសុំទោសនូវអ្វីដែលបងប្រុសរបស់គេបានធ្វើ ។

" លឺថាលោកដឹងខ្លួនវិញខ្ញុំក៏ឆ្លៀតចូលមកលេងបន្តិចទៅតើមិនកើតអ្វីធ្ងន់ធ្ងរទេឬ? " ជុងហ្គុកងើយសម្លឹងទៅមើលជីមីនបន្តិចមុននឹងងាកចេញវិញរួចផ្ដេកខ្លួនចុះសង្ងំគេងធម្មតាដោយមិនបានខ្វល់ជាមួយនឹងជីមីនឡើយ ។ ជីមីនវិញក៏មិនបានថាអ្វីដែរដោយសារតែលោកចនបានប្រាប់គេថានាយមិនទាន់ចង់និយាយរកនរណានោះទេគេក៏យល់ដូចគ្នា

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now