ភាគទី០៧ : គ្រូចូលចិត្តក្មេងប្រុសស្អាតៗដូចឯង..!!

5.8K 339 6
                                        

" ហុឹសៗ..ចាត់ទុកថាគ្រូមិនបាននិយាយទៅចុះ " ថេយ៍ងក់ក្បាលហើយក៏ដើរទៅមុខបន្តទៀតនាយវិញក៏ដើរពីក្រោយសម្លឹងមើលផែនខ្នងជាមួយស្នាមញញឹមសំណួរមិញនេះគេសួរមែនទែនមិនបានលេងៗទេប៉ុន្តែថេយ៉ុងថាគេលលេងទៅហើយក៏បង្វែរសាច់រឿងវិញទៅ
...មកដល់បន្ទប់មួយគឺដាក់អក្សរលើនឹងទៀតដោយសរសេរថា " ហាមចូលដោយគ្មានការអនុញ្ញាត " ថេយ៉ុងឈប់ង៉ក់និងសម្លឹងមើលទាំងចម្ងល់ហេតុអ្វីត្រូវហាមឃាត់? គេក៏ងាកទៅរកជុងហ្គុកដើម្បីចង់ដឹងមនុស្សគេចូលចិត្តចេះចង់ដឹងណាស់ ។

" តើជាបន្ទប់អ្វីទៅហេតុអ្វីចាំបាច់ដាក់ហាមឃាត់ដែរ? "

" ជាកន្លែងហាមឃាត់វាគ្មានអ្វីហេតុផលត្រូវបកស្រាយទេ " ជុងហ្គុកមិនបានប្រាប់អ្វីច្រើនឡើយព្រោះគេជាអ្នកបញ្ជាឲ្យដាក់តាំងពីដើមមកកន្លែងដែលជាហាមគឺគ្មានអ្នកណាហ៊ានចូលឬផ្គើននោះទេតែងស្ដាប់បញ្ជានរណាទៅហ៊ានបើចាហ្វាយរបស់គេកាចៗអញ្ចឹង

" តែក៏ត្រូវ... "

" ឯងចង់ដឹង? " នាយបោះជំហានមកកាន់តែជិតស្នាមញញឹមនៅរក្សាដដែរថេយ៉ុងងក់ក្បាលបញ្ជាក់ថាគេពិតជាចង់ដឹងមែនជុងហ្គុកញញឹមចុងមាត់រួចក៏បើកគន្លឹះទ្វានោះឲ្យរបើកឡើងកាយរបស់នាយតូចក៏ចេះតែថយដោយនាយក៏ចេះតែដើរមកមុខរហូតធ្វើឲ្យពួកគេដើរចូលទៅខាងក្នុងបន្ទប់ហាមឃាត់នោះដែលខាងក្នុងនោះគឺងងឹតណាស់ទ្វាក៏បិទ ** ក្រឹប ** ថេយ៉ុងភ្ញាក់និងងាកទៅម្ខាងទៀតគេមើលអ្វីមិនចង់ឃើញទេភ្លាមៗក៏មានដៃមួយទាញដោះវែនតារបស់គេចេញភ្នែកក៏ស្រវាំងយកតែម្ដងហើយដៃនោះគ្មាននរណាក្រៅពីជុងហ្គុកនោះទេ ។

" ឲ្យវែនតាមកខ្ញុំវិញ " ដៃចេះតែរាវរកតែមិនបានប៉ះអ្វីឡើយភ្នែករបស់ថេយ៉ុងបើមិនមានវែនតាគឺមើលមិនឃើញតែម្ដងស្រវាំងខ្លាំងជុងហ្គុកដែលនៅជិតនឹងញញឹមហើយលូកដៃទៅបើកភ្លើងបន្ទប់ឲ្យភ្លឺក៏ធ្វើឲ្យចាំងទៅលើថេយ៉ុងផងដែរ ><

" លោកគ្រូ..កុំលេងបែបនេះអីខ្ញុំមើលមិនច្បាស់ទេឲ្យវែនតាមកខ្ញុំវិញមកណា៎ "

" អ្ហា៎ៗ..ក៏បានដែរ " សើចឡើងបន្តិចហើយក៏ចូលទៅស៊ូកវែនតាឲ្យវិញមួយៗពេលបើកភ្នែកមកវិញក៏បានឃើញអ្វីដែលនៅក្នុងបន្ទប់នេះជាច្រើនមានសុទ្ធតែវត្ថុបុរាណដែលគេមិនធ្លាប់បានជួបគឺវាច្រើនខ្លាំងរៀបឡើងពេញទៅហើយវត្ថុទាំងនោះដាក់ជាលំដាប់និងមានគ្រប់ប្រភេទរបស់មកពីសម័យបុរាណនាយមានទាំងអស់ដូចជាសន្សំទុកយ៉ាងអញ្ចឹង ។

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now