ភាគទី៤១ : រកឃើញអ្វីដែលសំខាន់..!!

2.2K 143 0
                                        

បន្ទាប់ពីជីមីនបានបកស្រាយប្រាប់ពីហេតុផលរួចហើយពួកគេក៏បានមកភូមិគ្រឹះផាកដែលជាកន្លែងរស់នៅរបស់ជីមីនដោយផ្ទាល់ដោយប៉ានិងម៉ាក់មិនបាននៅទេហើយបងប្រុសរបស់គេក៏មិនដែលមកទីនេះដែរហេតុនេះហើយគឺអាចឲ្យយុនហ្គីស្នាក់នៅបានធម្មតា ~,~

" ចាត់ទុកថាទីនេះជាផ្ទះរបស់លោកចុះ " យុនហ្គីដាក់ខ្លួនអង្គុយចុះនៅលើសាឡុងសម្លឹងមើលជុំវិញបរិវេនដើម្បីសង្កេតមើលថាក្នុងនេះមានអ្វីខ្លះព្រោះគេមិនដែលមកផ្ទះរបស់ជីមីនឡើយទើបរៀងប្លែកភ្នែកបន្តិច

" ចុះប៉ាម៉ាក់របស់ឯងមិននៅទេឬ? "

" ពួកគាត់មិននៅទេកុំក្រែងចិត្តអីធ្វើដូចជាទីនេះជាផ្ទះរបស់លោកទៅណាមួយប៉ាម៉ាក់របស់ខ្ញុំមិនសូវមកទីនេះប៉ុន្មានទេ " នាយចងចិញ្ចើមភ្លាមៗដោយសារតែមិនយល់ថាតើហេតុអ្វីបានជាមិនសូវមក? ក្រែងជាគ្រួសារគួរតែនៅក្បែរនិងរស់នៅជាមួយគ្នាមិនអញ្ចឹង

" កុំឆ្ងល់អីពួកយើងមានភូមិគ្រឹះពីរបីកន្លែងអញ្ចឹងហើយទីនេះជាកន្លែងទីពីរ..ប៉ាម៉ាក់រស់នៅកន្លែងទីមួយដែលនៅឯប៊ូសាន "

" ចុះមួយកន្លែងទៀត? "

" គឺនៅសេអ៊ូលនេះឯងតែជាកន្លែងរបស់បងប្រុសពួកយើងមិននៅរួមគ្នាទេយូរៗទើបទៅលេងគ្នាម្ដងថ្លៃចាយវាយបងប្រុសរបស់ខ្ញុំជាអ្នកផ្គត់ផ្គង់មកលើខ្ញុំទាំងអស់ហេតុនេះហើយប៉ាម៉ាក់មិនពិបាកខ្វល់ច្រើននោះទេ " ជីមីនរៀបរាប់ឲ្យយុនហ្គីបានដឹងច្បាស់ៗហើយយុនហ្គីក៏ភ្ញាក់ផ្អើលពេលដែលជីមីននិយាយថាមានបងប្រុសគេពិតជាមិនដែលបានដឹងមែនដោយគិតថាជីមីនជាកូនទោលតែបែរជាមានបងប្រុសម្នាក់ទៅវិញជារឿងដែលនឹកស្មានមិនដល់មែន

" អញ្ចឹងបងរបស់ឯងជាអ្នកណា? បើតាមដែលស្ដាប់ទៅបងប្រុសរបស់ឯងមិនធម្មតាទេ "

" ហិៗ..ចុះតើលោកចង់ដឹងអ្វី? " ដាក់ខ្លួនមកអង្គុយជិតនាយដោយជើងគង់លើគ្នានិងលើកចិញ្ចើមសួរបកទៅវិញជាមួយស្នាមញញឹមរួចក៏លើកកែវទឹកមកផឹកបន្តិចឲ្យផ្សើមបំពង់ករ

" មើលទៅលោកដូចជានៅតែមានចម្ងល់និងសង្ស័យលើខ្ញុំកុំបារម្ភអីខ្ញុំមិនកុហកលោកទេអ្វីដែលខ្ញុំនិយាយជាការពិតទាំងអស់នឹង " ដោយសារតែទឹកមុខរបស់យុនហ្គីបង្ហាញចេញមកដូចជាមិនជឿជាក់នូវអ្វីដែលគេនិយាយសោះទើបគេអះអាងឲ្យហើយនិងប្រាកដចិត្តថានាយមិនសង្ស័យច្រើនទៀតទេ

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Wo Geschichten leben. Entdecke jetzt