ភាគទី៣៦ : កូនទារកកំពុងតែង៉ក់ង៉រមែនទេ?

3.4K 213 5
                                        

ក្នុងបន្ទប់ការិយាល័យដ៏មានភាពងងឹតគឺមិនបានបើកភ្លឺឬក៏បើកបង្អួចនោះទេក៏ដូចជាបង្ហាញថាម្ចាស់កន្លែងចូលចិត្តភាពងងឹតច្រើនជាងហើយបានឃើញបុរសម្នាក់គប់ឯកសារទៅលើកូនចៅរបស់ខ្លួនជាមួយកំហឹងដោយសារតែការងារឲ្យធ្វើមិនបានសម្រេចនិងមានរឿងខ្លះៗទៀតផងជាមួយនឹងដំណឹងដែលពាក់ព័ន្ធមកដែរនោះវាកាន់តែធ្វើឲ្យកម្រោលតែម្ដង

" ហេតុអ្វីប៉ូលីសមិនចាប់វាទៅណ៎? បែរជាធ្វើការចេញមកភ្លើៗបែបនេះអាម្នាក់នេះមិនធម្មតាទេបើបានយើងស្គាល់នោះ..អេ? ប៉ុន្តែមានអារម្មណ៏ថាធ្លាប់ជួបកន្លែងពីមុនមក " អង្គុយដាក់ជើងគងលើជើងញាក់តិចៗនិងសញ្ចឹងគិតថាតើធ្លាប់ជួបកន្លែងអញ្ចេះដូចប្រហែល

" អូ!! មិត្តចាស់ដែលធ្លាប់រៀនជាមួយគ្នាតើមិនគួរភ្លេចអញ្ចឹងសោះ " បន្ទាប់ពីបាននឹកឃើញហើយស្នាមញញឹមក៏លេចឡើងមកពេញផ្ទៃមុខដ៏ស្រស់សង្ហាររបស់គេរួច ** ឌឹប ** លើកជើងទាត់ទៅកូនចៅរបស់គេមួយជើងនិងដេញចេញឲ្យទៅធ្វើការផ្សេងទៀត..គេកំពុងតែសប្បាយក្នុងចិត្តក៏មិនដឹងថានឹងមានអ្វីដូចគ្នា ។

" មើលទៅលោកម្ចាស់ដូចជាសប្បាយណាស់ " សម្លេងបុរសម្នាក់ដែលនៅអង្គុយក្រោមនឹងបន្លឺឡើងសួរទៅកាន់នាយដោយដាក់ដៃលើភ្លៅនិងក្រដុសក្បាលអង្អែលនៅក្បែរជើងរបស់នាយបន្តិចដូចជាសត្វចិញ្ចឹមម្នាក់អញ្ចឹង ~,~

" ប្រាកដហើយព្រោះថាយើងជិតបានជួបមិត្តចាស់ម្ដងទៀតហើយរៀបរឹកមិនត្រូវសោះ "

" យើងចង់ដឹងណាស់ថាវាមានសត្វចិញ្ចឹមបែបនេះដូចយើងទេ? " នាយអោនទៅសម្លឹងទៅក្មេងប្រុសម្នាក់ដែលញញឹមមកកាន់គេដៃក្រាស់អង្អែលក្បាលថ្នមៗ..នាយចាត់ទុកដូចជាក្មេងបម្រើម្នាក់ ( ដោយមិនចង់ប្រើពាក្យអាក្រក់យើងយល់បែបនឹងទៅ ) ជាមួយស្នាមញញឹមពោពេញទៅដោយក្ដីសុខប៉ុន្តែបែបលក្ខណៈពួករោគចិត្ត ><

" ហុឹសៗ..ហ្ហឹម..ប៉ុន្តែបើតាមស្គាល់ចន ជុងហ្គុកច្បាស់ជាមានច្រើនហើយមនុស្សដូចជាគេនេះមើលស្រាលមិនបានឡើយ " សើចឡើងដោយគេគិតដឹងបាត់ទៅហើយព្រោះថាពួកគេក៏ធ្លាប់រាប់អានគ្នាផងដែររឿងអ្វីមិនស្គាល់ចរឹករបស់ជុងហ្គុកនោះ? គ្រាន់តែតាំងពីនោះមកគឺមិនដែលបានជួបគ្នាទៀត ។

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now