" យំដូចជាស្រីឯងជាប្រុសណា៎ធ្វើឲ្យរឹងមាំបន្តិចបានទេ? យើងប្រាប់ប៉ុន្មានដងថាកុំទៅទាក់ទងជាមួយវាៗយើងស្អប់ពួកអញ្ចឹងណាស់ "
" ហ្អឹកៗ..អួយ..ខ្ញុំឈឺណាស់ប៉ា " ថេយ៉ុងដួលទៅក្រោមនៅពេលដែលលោកគីមទះកំប្លៀងគេមួយដៃទឹកភ្នែកក៏ហូរចុះមកតក់ៗដោយមិនដឹងខ្លួនលោកស្រីគីមកាលដែលឃើញអញ្ចឹងហើយក៏បានជួយមកឃាត់បើមិនអញ្ចឹងទេថេយ៉ុងច្បាស់ត្រូវធ្ងន់មិនខាន
" ឡើងទៅខាងលើសិនទៅកូន "
" លែងបងៗនឹងវាយវាឲ្យស្លាប់ដែលវាហ៊ានធ្វើបែបនេះ..អាចង្រៃយ៍គ្មានកេរ្ត៍ខ្មាស់អូនលែងបងទៅបងនឹងប្រដៅអាកូននឹងចេញម្ដង " លោកស្រីគីមចាប់ឃាត់ដោយមិនឲ្យទៅធ្វើអ្វីថេយ៉ុងបានទេថេយ៉ុងក៏ប្រញាប់គេចឡើងទៅខាងលើបាត់ទាំងទឹកភ្នែកខ្លាចឪពុកចាប់វាយ
" បងចិត្តត្រជាក់សិនទៅនេះយប់ជ្រៅហើយណា៎កុំរករឿងកូនអី "
" រករឿង? វាទេដែលបង្កររឿងនិយាយមិនចេះស្ដាប់ទាក់ទងអ្នកណាមិនទាក់ទងទៅទាក់ទងប្រុសដូចគ្នាសំខាន់អាម្នាក់នឹង... " និយាយមិនចប់ផងលោកគីមក៏ឈប់និយាយទាំងស្រ្គឺតជើងធ្មេញដៃក្ដាប់ណែនដូចជាមានកំហឹងក្នុងចិត្តខ្លាំងណាស់
" បងទៅហាមកូនបានដែរឬ? យើងជាឪពុកម្ដាយបង្កើតគេបានជាខ្លួនប្រាណទេសម្រាប់ចិត្តនិងបេះដូងគឺគេជាអ្នកសម្រេចដោយខ្លួនឯងបើបងបង្ខំកូនបែបនេះតើកូននឹងមានអារម្មណ៏យ៉ាងណា? "
" បងស្អប់មិនចូលចិត្តពួកប្រភេទនឹងទេអូនចង់ឲ្យកូនប្រុសរបស់យើងទៅរៀបការក្លាយជាប្រពន្ធរបស់គេហេ៎ស? គួរឲ្យអស់សំណើចពេកហើយបងនៅតែប្រកាន់ជំហរដដែល " លោកស្រីគីមដែលនិយាយជាមួយស្វាមីមិនចូលគ្នាទៅហើយគាត់ក៏ឈប់តបរួចក៏បានត្រឹមដើរចេញមិននិយាយអ្វីទៀតនិងក្រវីក្បាលតិចៗនិងដកដង្ហើមធំតែក៏ឆ្លៀតងាកមកថែមមួយឃ្លាបន្តិចដែរ៖
" បងកំពុងតែដាក់សម្ពាធលើកូនហើយអូនមិនលូកដៃទេប៉ុន្តែអូនក៏មិននៅស្ងៀមឲ្យបងធ្វើបាបកូនរបស់អូនដែរ "
" ហ៊ឺយ..ចង្រៃយ៍ " លោកគីមធាត់របស់ទាំងកំហឹងគិតថាគាត់ចង់ធ្វើបាបកូនមែនទេ? នេះក៏ព្រោះតែចង់ឲ្យកូនល្អប៉ុន្តែមិនដឹងថាកាលដែលធ្វើបែបនេះវាលើសហួសហេតុពេកនោះទេ...ងាកមកមើលថេយ៉ុងវិញដែលពេលនេះកំពុងតែសង្ងំយំខ្ទប់មុខនឹងខ្នើយដោយមិនឲ្យលឺសម្លេងចេញក្រៅទឹកភ្នែកហូរជោគខ្នើយអស់ហើយតើមានអ្នកណាយល់អារម្មណ៏នេះទៅ? ពេលដែលឪពុកស្ដីឲ្យនូវអ្វីដែលគាត់មិនពេញចិត្តហើយក៏ហាមឃាត់មិនឲ្យយើងប្រព្រឹត្តវាតាមអ្វីដែលគាត់ហាម ~,~
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
