ភាគទី០៦ : ចង់ឲ្យឯងមកនៅជាមួយ..!!

5.9K 344 2
                                        

អស់ពីគ្រូនាយកចេញទៅផុតក៏ចូលមកយុងស៊ូម្ដងគេដើរមកទាំងដៃស៊ូកក្នុងហោប៉ៅយ៉ាងសង្ហារសំដៅមករកនាយតូចដែលអង្គុយអានសៀវភៅយ៉ាងយកចិត្តទុកដាក់..យុងស៊ូក៏មកអង្គុយទល់មុខដៃច្រត់ចង្ការសម្លឹងទៅផ្ទៃមុខរបស់ថេយ៉ុងជាមួយស្នាមញញឹមកែវភ្នែកខំប្រឹងសម្លឹងមិនដាក់សោះឡើយដែលធ្វើឲ្យសមីខ្លួនរឹងខ្លួនក៏ដៀងភ្នែកមកបន្តិចទៅ ។

" មុខខ្ញុំមានអ្វីមែនទេបានចេះតែមើលរហូតអញ្ចឹង? " អត់មិនបានសួរតែម្ដងអ្នកណានៅអង្គុយទ្រាំឲ្យនាយមកមើលចុះមើលឡើងបែបនេះមនុស្សមិនរូបចម្លាក់ដាក់តាំងទេ

" គឺពិនិត្យមើលថាតើឯងជារូបគំនូរមែនទេ? " តបមកវិញទាំងដៃនៅច្រត់ចង្ការមើលមកដដែរឯថេយ៉ុងវិញកាលដែលលឺសម្ដីរបស់នាយនិយាយបែបនេះក៏ចងចិញ្ចើម ><

" រូបគំនូរនិយាយឆ្លើយឆ្លងបាន "

" អ្ហា៎..មកពីឯងស្អាតរកកន្លែងទាស់គ្មាននឹងណា៎ប្រសិនបើដោះវែនតាចេញទៀត..កាន់តែឥតខ្ចោះ " យុងស៊ូនិយាយសរសើរយកតែមែនទែនមុខរបស់ថេយ៉ុងឡើងក្រហមបណ្ដើរៗហើយនិងបានរុញវែនតារបស់ខ្លួនបន្តិចឲ្យតែគេអៀនគឺតែងធ្វើកាយវិការបែបនេះហើយឯដៃក៏ខ្ញាំនឹងសៀវភៅផងដែរ ។

" ដោះមិនបានទេបើដោះខ្ញុំមើលមិនឃើញ "

" យ៉ាងណាក៏... " រកនិយាយបន្តហើយប៉ុន្តែត្រូវកាត់សម្ដីដោយថេយ៉ុងមិនចង់លឺទៀតមកអង្គុយស្ដាប់ពាក្យសរសើរពិបាកក្នុងខ្លួនណាស់

" ឈប់ទៅ!! ខ្ញុំមិនឥតខ្ចោះដូចលោកនិយាយទេកុំពូកែបញ្ជោរពេកខ្ញុំមិនសុីជោទេ " និយាយនិងអោនទៅមើលសៀវភៅបន្តឯយុងស៊ូក៏ញញឹមឡើងគេមើលដឹងថាថេយ៍មុខក្រហមអៀននឹងគេអញ្ចឹងៗគឺគួរឲ្យស្រលាញ់ណាស់ ។ ក្នុងបណ្ណាល័យរបស់សាលាគឺស្ងាត់ដោយសារតែអំឡុងពេលនេះមានតែថេយ៉ុងនិងយុងស៊ូប៉ុណ្ណោះនាយក៏នៅអង្គុយក្បែរថែមទាំងលេងសក់របស់នាយតូចទៀតផងអាងតែសមីខ្លួនមិនមាត់ក៏បន្តលេងៗធម្មតាគឺអត់ទេសំខាន់ហិតទៀត ><

" ឯងក្រអូបគ្រប់កន្លែង "

" ម៉េចក៏ដឹង? ធ្លាប់ហិតគ្រប់កន្លែងឬ? " នៅឈ្ងោកអានសៀវភៅនៅឡើយតែក៏អាចតបទៅនាយវិញបានដូចគ្នាយុងស៊ូលឺសំណួរនេះហើយក៏សើចឡើងតិចៗឯដៃក៏នៅបន្តអង្អែលសក់ក្បាលរបស់ថេយ៍ថ្នមៗបំផុត

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now