ភាគទី២៣ : ដាក់ទំនាយប្ដីខ្លួនឯងអត់ល្អទេណា៎..!!

3.6K 213 4
                                        

បកមកខាងជីមីនវិញម្ដងដោយនាយតូចមានមិត្តជូនមកផ្ទះដាក់គេនៅខាងមុខនឹងប្រុងនឹងចូលក្នុងហើយក៏មានឡានមកបើកមកជិតរួចចាប់ទាញជីមីនចូលទៅជាមួយរួចបើកចេញទៅយ៉ាងលឿនបាត់ផុតកន្ទុយភ្នែក ។

" អាគ្រូឆ្កួតជ្រូក..ចាប់យើងស្អីទៀតហើយ? ជាគ្រូម៉ាកស្អីមកចាប់ជម្រិតសិស្សបែបនេះហាស៎អត់មាយាទម្លេះ " ដៃតូចៗក្រវាសនិងរុញនាយចេញពីខ្លួនទាំងកំហឹងសុខៗមកចាប់ជម្រិតគេមកអញ្ចឹងអត់របៀបខ្លាំងម្លេះនឹងជាគ្រូផងមកធ្វើចរឹកពាលអញ្ចឹងឯង? ថាគេទៅពាលក្នុងសាលាតែនេះជាគ្រូបង្រៀនឲ្យសិស្សចេះនិងធ្វើចរឹកល្អហើយមកចាប់គេដោយគ្មានការអនុញ្ញាតបែបនឹងសមអត់?

" គ្រូឯងបែបធ្លាប់ចាប់កូនគេមកច្រើនហើយបានជាមានជំនាញម្លឹងៗនោះ "

" បើមែនយ៉ាងម៉េច? មិនត្រឹមតែចាប់ទេថែមទាំងរំលោភឲ្យដើរមិនរួចទៀតផងជាពិសេសក្មេងដែលមាត់ឆៅនិងប្រហើនដូចជាឯងនេះយើងសប្បាយនឹងបង្កាត់ភ្លើងណាស់ " ដៃក្រាស់លូកទៅស្ទាបអង្អែលលើផ្ទៃមុខរបស់នាយតូចថើរៗជាមួយស្នាមញញឹមគួរឲ្យខ្លាចជីមីនមានអារម្មណ៏ថាអត់ស្រួលទេចង់លេងស្អីទៀតហើយលើកនេះតើគួរគេចឲ្យហើយឬអត់? ទេៗបើរត់ពេលនេះមិនស្លាប់? ព្រោះឡាននៅធ្វើដំណើរតាមផ្លូវនៅឡើយនឹង

" យើងដឹងថាឯងគិតអីមិនចាំបាច់ចង់រត់ទេឯងរត់មិនរួចឡើយ "

" យើងធ្វើស្អីខុសហាស៎បានជាអាគ្រូឆ្កួតជ្រូកឯងចង់ធ្វើបាបបែបនេះ..រំលោភយើងម្ដងជាពីរដងអញ្ចឹងហាស៎អាគ្រូរោគចិត្ត " និយាយទាំងដក់ទឹកភ្នែកចេញមកតិចៗគេធ្វើអ្វីខុសទៅបានជាចេះតែមករករឿងគេរហូតអញ្ចឹង? មិនយល់ទេតើចងកម្មជាមួយគេពេលណាទៀតបានខ្លួនរបស់គេម្ដងអត់អស់ចិត្តទៀត?

" អត់ខុសទេប៉ុន្តែឯងឲ្យអាប្រុសម្នាក់នោះប៉ះពាល់ឯងយើងអត់ចូលចិត្ត..គួរតែចងចាំទុកផងថាខ្លួនប្រាណរបស់ឯងមានតែយើងម្នាក់តែប៉ុណ្ណោះដែលអាចប៉ះពាល់បាន "

" ហេតុអីត្រូវហាម? អាគ្រូឯងនិងខ្ញុំជាស្អីនឹងគ្នាបានមកហាមធ្វើមើលតែសង្សារអញ្ចឹងឡប់សតិមែនហាស៎ខ្លួនរបស់ខ្ញុំៗចង់ឲ្យអាណាប៉ះក៏វាអត់ពាក់ព័ន្ធស្អីជាមួយគ្រូឆ្កួតជ្រូកឯងដែរ " យុនហ្គីខាំមាត់សង្កត់ចិត្តទ្រាំមិនទាន់ចង់ធ្វើអ្វីពេលនេះទេប៉ុន្តែសម្ដីរបស់ជីមីនដូចជាគ្រាន់បើណាស់រឹងក្បាលហើយក៏ឈ្លើយផងដែរគួរតែប្រដៅដោយរបៀបណាទើបសមទៅ?

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Donde viven las historias. Descúbrelo ahora