" ហើយកូនឈ្មោះអីដែរ? " បង្វែរសំណួរមកសួរថេយ៉ុងវិញហៅសុទ្ធតែកូនពេញមាត់ទៀតផងបើជុងហ្គុកស្រលាញ់ហើយគាត់ក៏ស្រលាញ់ចូលចិត្តដូចគ្នាឲ្យតែកូនប្រុសសប្បាយចិត្តមានក្ដីសុខទៅបានហើយ..ថេយ៉ុងសួរតបទៅវិញយ៉ាងគួរសមក៏ព្រោះតែជាឪពុករបស់ជុងហ្គុកទើបមិនហ៊ានផ្ដេសផ្ដាសឬក៏ប្រើពាក្យសម្ដីមិនសមរម្យនោះទេ
" មែនហើយនៅឈឺរបួសទៀតឬអត់? "
" ទៅត្រូវនឹងអ្វីមកបានជាមានរបួស? ជុងហ្គុកធ្វើស្អីលើកូនមែន? " ថេយ៉ុងក្រវីក្បាលតិចៗទាំងមិនសមឪពុកកូនគេនេះត្រង់ៗដល់ហើយសួរចំៗបែបនឹងអ្នកណាហ៊ានឆ្លើយតបទៅសំខាន់នាយសួរនៅមុខលោកប៉ាទៀតមិនខ្មាសខ្លះទេឬ?
" ហៃយ៉ា..លោកប៉ាចង់ដឹងច្រើនម្លេះរឿងរបស់ពួកខ្ញុំសោះបើប៉ាអស់ការងារអីហើយឆាប់ត្រឡប់ទៅវិញទៅ " យីៗកូនប្រុសដេញឪពុកម្នាក់នេះផង? តែនាយក៏មិនចង់ឲ្យថេយ៉ុងមានអារម្មណ៏មិនល្អនៅពេលដែលប៉ារបស់គេសួរមកកាន់នាយតូចអាចនឹងពិបាកឆ្លើយតបហេតុនេះហើយទើបគេចង់ឲ្យគាត់ត្រឡប់ទៅវិញសិន
" ដេញទៀតអាកូនប្រុស "
" មិនគួរដេញគាត់ទេយ៉ាងណាក៏លោកនៅឲ្យគាត់ទទួលទានអាហារនៅទីនេះមួយពេលដែរជាកូនស្អីអត់សុជីវធម៍សោះអញ្ចឹង " បន្ទាប់ពីស្ងាត់មាត់អស់ពេលយូរទីបំផុតព្រមហើបមាត់និយាយខ្លះហើយសំខាន់ពេលដែលថេយ៉ុងនិយាយបែបនេះគឺជុងហ្គុកមិនហ៊ានប្រកែកទេដែលធ្វើឲ្យលោកចនភ្ញាក់ផ្អើលបន្តិចដែរមិននឹកស្មានកូនរបស់គាត់ស្ដាប់សម្ដីម្លឹងសោះព្រោះថារាល់ដងគឺចចេសណាស់តាមតែចិត្តខ្លួនឯងរហូតនឹងចរឹកវិញជាងក្មេងទៀត
" មានអ្នកអាចបញ្ជាឯងបានហើយប៉ាក៏សប្បាយចិត្តដែលបានកូនប្រសារបែបនេះល្អសែនល្អ..អាចធ្វើឲ្យជុងហ្គុកប្រែប្រួលចរឹកខ្លះៗដែរ "
" គាត់នឹងប្រែចរឹក? " ថេយ៉ុងតបទាំងចងចិញ្ចើមដាក់លោកចនគេមិនដែលដឹងទេថានាយកែប្រែចរឹកអ្វីខ្លះព្រោះឃើញថានៅដូចដើមនឹងគ្មានកន្លែងណាដែលប្រែប្រួលផងតែប្រហែលជាគេមិនដែលសង្កេតហើយមើលទៅ ><
" ប៉ានិយាយច្រើនណាស់..គួរតែទៅវិញហើយលឺថាសល់ការងារដែលត្រូវពិនិត្យច្រើនមិនអញ្ចឹង? "
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
