ភាគទី៣១ : ឯងមិនខុសអ្វីពីបងប្រុសរបស់ឯងនោះទេ

2.9K 227 3
                                        

ក្នុងយប់ដដែលបន្ទាប់ពីសម្លាប់ស៊ុងវ៉ុនរួចរាល់ហើយជុងហ្គុកគឺបន្តសំដៅទៅរកផ្ទះរបស់ថេយ៉ុងតែម្ដងធ្វើអ្វីភ្លាមៗងាយមិនពិបាកកុំឲ្យដឹងខ្លួនមុន..មកដល់ខាងមុខហើយនាយដើរចូលខាងក្នុងដោយទឹកមុខរាបស្មើនិងមិនបានសុំការអនុញ្ញាតមុននោះទេ ។

" ឯងចូលមកបានយ៉ាងម៉េច? អ្នកណាអនុញ្ញាតឲ្យឯងចូលមកខាងក្នុងហាស៎..ឆាប់ចេញភ្លាម " លោកគីមងើបមកនិយាយជាមួយជុងហ្គុកទាំងការមិនពេញចិត្តព្រោះតែគ្មានសុជីវធម៌ក្នុងខ្លួនគាត់មិនបានអនុញ្ញាតផងក៏ដើរចូលមកគ្មានទើសក្បាលអ្នកណាមួយរៀល

" ជៀសទៅខ្ញុំមិនចង់មានកម្មពារជាមួយតាកញ្ចាស់ឯងនេះទេ..ហៅថេយ៉ុងឲ្យមកជួបខ្ញុំបន្តិចមក "

" យើងឲ្យឯងចេញពីផ្ទះរបស់យើង " លោកគីមក៏ខ្លាំងនិងមានៈហើយជុងហ្គុកក៏មិនចាញ់ដែរនៅឈរសម្លឹងមុខរបស់លោកគីមជាមួយស្នាមញញឹមយ៉ាងស្រស់គេមិនចេញទេចង់ដេញដល់ភ្លឺទៀតក៏ខ្ពើមខ្វល់ម្យ៉ាងទៀតនាយមករកថេយ៉ុងមិនមែនមកបង្កររឿងជាមួយលោកគីមទេអញ្ចឹងកុំធ្វើឲ្យគេសម្លាប់មនុស្សចាស់ឲ្យសោះកំពុងតែអារម្មណ៏មិនល្អផង

" លោកប៉ាមានរឿង... " ថេយ៉ុងចុះមកក្រោមដើម្បីចង់សួរថាមានអ្វីកើតឡើងបានលឺសម្លេងឈ្លោះប្រកែកប៉ុន្តែគ្រាន់តែឃើញជុងហ្គុកឈរនៅក្នុងផ្ទះរបស់គេធ្វើឲ្យគេបើកភ្នែកធំៗភ្ញាក់ផ្អើលនិងប្រុងរត់ចេញទៅខាងលើវិញប៉ុន្តែជុងហ្គុកបាននិយាយឡើង៖

" ចង់ទៅណា? យើងមកចាប់ឯងយកទៅជម្រែសបញ្ចីណា៎ឬមួយក៏ចង់គេចពីយើងទៀតហើយ? ឪពុកម្ដាយរបស់ឯងនៅទីនេះមិនខ្លាចយើងបាញ់សម្លាប់ចោលទេហ៎ "

" យើងសួរឯងមូលហេតុអ្វីឯងធ្វើដាក់យើងបែបនេះ? ឯងមិនស្រលាញ់យើងទេមែនទេ..ថេយ៉ុង " ដោយថេយ៉ុងនៅស្ងៀមមិនរត់ទៅណាជុងហ្គុកបង្វែរទៅសួរសំណួរខ្លះដោយទឹកមុខស្រពោននិងចង់ដឹងចម្លើយប៉ុន្តែថេយ៉ុងមិនបានឆ្លើយតបនោះទេជុងហ្គុកឃើញស្ងាត់បែបនេះក៏សើចឡើងបែបអស់សំណើចនិងបែបចំអករួចងក់ក្បាលតិចៗដោយយល់ពីភាពស្ងាត់ស្ងៀមនេះហើយ

" ចាប់គេដាក់ឡានទៅ "

" ទៅនាំកូនរបស់យើងទៅណា? " លោកគីមមិនព្រមនោះទេប៉ុន្តែជុងហ្គុកយាកាំភ្លើងមកភ្ជុងក្បាលទើបគាត់ថយក្រោយវិញ

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now