ភាគទី៣៧ : សម្រស់របស់ឯងចាក់ទម្លុះបេះដូងស្មោះមួយនេះហើយ

2.9K 191 3
                                        

រយៈពេលដែលប៉ូលីសបានស្ងាត់ដោយមិនបានបញ្ចេញសកម្មភាពក្នុងការតាមដានទៀតពួកគេក៏បានដឹងថាបាត់ដំណឹងស៊ុងវ៉ុនជាច្រើនថ្ងៃមកហើយក៏ប៉ុន្តែមិនដឹងថាគេទៅណាឬបាត់ទៅណាឡើយឯយុនហ្គីនៅក្នុងកន្លែងឃុំឃាំងនេះវិញអង្គុយអោនមុខចុះនៅក្នុងនេះគឺពោពេញទៅដោយឃាតករនិងអ្នកខ្លះមិនបានធ្វើអ្វីខុសសោះក៏ជាប់ពន្ធធនាគារដែរភ្លាមៗប៉ូលីសម្នាក់បានហៅយុនហ្គីព្រោះមានអ្នកមកលេង

" សុខសប្បាយដែរទេ? " សម្លេងបន្លឺឡើងនៅពេលដែលយុនហ្គីលេចមុខចេញមកស្នាមញញឹមលើផ្ទៃមុខបញ្ចេញមកទៅកាន់យុនហ្គីៗឃើញថាជានរណាហើយក៏ដកដង្ហើមធំ

" មកធ្វើអី? មកសើចចំអកហេ៎ "

" ហេតុអ្វីលោកគិតបែបនេះ? ខ្ញុំមិនចិត្តខ្មៅថ្នាក់នេះទេយ៉ាងហើចណាស់ក៏ខ្ញុំយល់ថាលោកធ្លាប់ដេកជាមួយខ្ញុំពីមុនមកដែរ " ស្ដាប់មើលទៅក៏ដឹងហើយថាជានរណា? គេជាជីមីនសម្ដីនិយាយចេញមកដឹងដល់មនុស្សស្នាមញញឹមវិញនៅរក្សាដូចដើមនិយាយរឿងទាំងនេះចេញមកដោយមិនខ្មាសអៀនយុនហ្គីលឺហើយក៏សើចដើមករបែបហួសចិត្តទោះជាបែបនឹងមែនគេគឺមិនទាន់ស្គាល់ជីមីនច្បាស់នៅឡើយទេ

" ខ្ញុំមកប្រាប់រឿងមួយទៅលោកចង់ដឹងទេ? "

" រឿងស្អី? ទោះយើងដឹងតើអាចធ្វើអ្វីបានបើពេលនេះយើងនៅក្នុងគុកនឹង " និយាយដូចជាមិនចង់ដឹងសោះជីមីនក៏សើចឡើងបន្តិចរួចលើកដៃជាសញ្ញាឲ្យប៉ូលីសដែលនៅយាមទីនេះចេញរួចពួកគេក៏ចេញមែនភាគច្រើនគឺមិនបានផលទេដូចដឹងហើយថាក្រុមប៉ូលីសមិនងាយស្ដាប់បញ្ជាគេផ្ដេសផ្ដាសទេប៉ុន្តែជីមីនអាចបញ្ជាបានធ្វើឲ្យយុនហ្គីភ្ញាក់ផ្អើលមែនទែន

" លឺមកថាជុងហ្គុកនឹងជិតបញ្ឈប់ការងារទាំងនេះហើយ..លោកគិតទៅមើលថាវាមិនងាយពេកទេឬ? "

" ហាស៎? បញ្ឈប់រឿងគ្រប់យ៉ាងអញ្ចឹងហេ៎? ឯងទៅដឹងមកពីណា៎ " យុនហ្គីចងចិញ្ចើមទាំងមិនជឿព្រោះជុងហ្គុកមិនងាយលះបង់ការងាររបស់គេនោះទេរឿងអ្វីនឹងអាចកើតឡើងបានទៅ? កុហកគេទេដឹងកុំលេងសើចច្រើនពេក

" ខ្ញុំមិននិយាយលេងទេដូចដែលប្រាប់អញ្ចឹងសម្រាប់ខ្ញុំរឿងអ្វីក៏អាចដឹងបានដែរទោះជារឿងសម្ងាត់ក៏ដោយហើយរឿងនេះជាការពិតមិនកុហកលោកនោះទេ " នាយសម្លឹងទៅជីមីនដោយចង់ដឹងថាកុហកឬអត់ក៏ប៉ុន្តែទឹកមុខនៅរក្សាដដែលបញ្ជាក់ថាជីមីនមិនបានកុហកទេប៉ុន្តែគេឆ្ងល់ហេតុអ្វីត្រូវលះបង់ការងារទាំងអស់ចោលដែរ? បានត្រឹមឆ្ងល់វាគ្មានចម្លើយទេព្រោះជុងហ្គុកជាអ្នកសម្រេចចិត្ត

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now