ភាគទី១៨ : ប៉ុន្តែយើងចូលចិត្ត..!!

4.9K 276 2
                                        

" យប់ហើយទៅគេងផ្ទះរបស់គ្រូល្អទេ? " ជុងហ្គុកបានសួរទៅកាន់នាយតូចដែលកំពុងតែស្លៀកពាក់ឲ្យត្រឹមត្រូវវិញបន្ទាប់ពីប្រតិបត្តិការងាររបស់ពួកគេរួចរាល់ថ្មីៗ

" មិនល្អទេប៉ារបស់ខ្ញុំច្បាស់ជាបារម្ភ..តែលោកគ្រូអាចជូនខ្ញុំទៅផ្ទះបានតែកុំឈប់មុខរបងផ្ទះអីខ្លាចប៉ាដឹងថាជាលោកគ្រូ " ជុងហ្គុកញញឹមនិងងក់ក្បាលយល់ព្រមតាមសំណើររបស់នាយតូចទៅចុះព្រោះថាគេមិនអាចបង្ខំឲ្យនរណាមកតាមចិត្តរបស់គេបានទេយ៉ាងណាឲ្យតែថេយ៉ុងសប្បាយចិត្តទៅគឺគ្រប់គ្រាន់

" ចុះឯងប្រាប់ពួកគាត់ឲ្យហើយឬនៅថាឯងទៅផ្ទះយឺត? "

" បានខលប្រាប់ហើយ " នាយតូចរៀបចំខ្លួនរួចរាល់ទើបពួកគេចេញពីទីនេះសំដៅទៅរករថយន្តរបស់នាយនិងបានបើកចេញទៅដោយកាយវិការរបស់ជុងហ្គុកទៅលើថេយ៉ុងគឺថាថ្នាក់ថ្នមមែនទែននិងបង្ហាញច្បាស់ៗថានាយស្រលាញ់ថេយ៍ប៉ុណ្ណា ~,~

៚ សម្រាប់ថ្ងៃបន្ទាប់ជាថ្ងៃរៀនធម្មតាឯថេយ៉ុងគឺមានអ្នកជូនមកមើលតែឡានក៏ដឹងថាជារបស់គ្រូនាយកដែរតែមិនបានឲ្យសិស្សក្នុងសាលាបានឃើញពួកគេនោះទេ ><

" ថ្ងៃនេះមិនបាច់រៀនបន្ថែមទេគ្រូចង់នាំឯងទៅដើរលេងបែបលក្ខណៈdate " ដោយមិនទាន់ឲ្យថេយ៉ុងចូលថ្នាក់ទេគឺនាយចង់បបួលទៅក្រៅពេលម៉ោងរៀនចប់ថេយ៉ុងនៅសញ្ចឹងគិតបន្តិចព្រោះគេដូចជាមិនចង់ទៅណាសោះគេនៅមិនទាន់ទម្លាប់ខ្លួននៅឡើយពេលនៅជាមួយជុងហ្គុកចេះតែមានអារម្មណ៏រៀងភ័យៗបន្តិច ។

" តែពួកយើងជាគ្រូនិងសិស្សនឹង? ទៅដើរលេងលក្ខណៈគូស្នេហ៏យ៉ាងម៉េចទៅវាដូចជាអត់សម "  ដោយសារតែចង់ប្រកែកទើបនិយាយបែបនេះចេញមកនាយក៏អោនមុខចុះផងដែរគេដឹងបាត់ហើយថាថេយ៉ុងមិនចង់ទៅបោះសម្ដីតែប៉ុន្នឹងមកមិនបាច់របៀបក៏ដឹងដែរ

" មិនអីទេគ្រូអត់បង្ខំអញ្ចឹងចូលទៅរៀនចុះ "

" បាទ " ងក់ក្បាលនិងដើរចូលទៅខាងក្នុងទាំងងាកមើលមុខរបស់នាយបន្តិចផងដែរដោយមានអារម្មណ៏ខុសឆ្គងយ៉ាងម៉េចទេពេលឃើញទឹកមុខរបស់នាយស្រពោនបែបនេះប៉ុន្តែគេមិនអាចព្រមតាមសំណើរនេះបានទេបើសិស្សក្នុងសាលាបានឃើញពួកគេតើគិតយ៉ាងម៉េច? គ្រូនាយកនិងសិស្សមកមានទំនាក់ទំនងស្និតស្នាលអញ្ចឹងវាមិនសម ~,~

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now