ក្រឡែកមកខាងក្រុមហ៊ុនវិញគ្រប់គ្នារងចាំអគ្គនាយករបស់ពួកគេមកដល់ក៏ប៉ុន្តែនៅមិនទាន់ឃើញលេចស្រមោលមកទៀតវីនវិញព្យាយាមខលរកផងប៉ុន្តែមិនបានចូលនោះទេបានអ្វីតេចូលបើយប់មិញនេះជុងហ្គុកទាញទូរស័ព្ទគប់ចោលនៅគន្លាតជញ្ចាំងបាត់ហើយនឹងចង់ចុចខលដល់ផ្ទុះទៀតក៏មិនចូលដែរ ។ ប្រហែលបន្តិចក្រោយមកទើបជុងហ្គុកមកដល់ទាំងតក់ក្រហល់ដោយថេយ៉ុងជាអ្នកជូនមកដែលចូលមកអង្គុយចុះទាំងដកដង្ហើមញាប់ៗនាយខ្លាចខកខានទើបប្រញាប់ ~,~
" ចាប់ផ្ដើមទៅ " បុគ្គលិកនាំគ្នាចាប់ផ្ដើមការប្រជុំនៅពេលអគ្គនាយករបស់ពួកគេមកដល់ជុំគ្នាអស់ការប្រជុំក៏រលូតដូចគ្នា ។ បន្ទាប់ពីការប្រជុំបញ្ចប់ទៅយ៉ាងល្អជុងហ្គុកត្រឡប់មកការិយាល័យរបស់គេវិញដាក់ខ្លួនអង្គុយផ្អែកទៅលើកៅអីនិងបិទភ្នែកដកដង្ហើមវែងបន្តិចខណៈពេលដែលវីនជាជំនិតរបស់គេក៏ចូលល្មម
" ចាហ្វាយបាត់ទៅណាខ្ញុំខំខលទៅជាច្រើនដងមិនលើក "
" ឯងជាឪរបស់យើងមែនបានត្រូវមកដឹងរឿងរបស់យើងគ្រប់យ៉ាង? សូម្បីតែយើងទៅណាមកណាក៏ត្រូវប្រាប់ឯងមុនសិនដែរមែនហាស៎..អាវីន " បើកភ្នែកគឺបើកមាត់គេជាចាហ្វាយហើយរឿងអីត្រូវចាំបាច់ប្រាប់គ្រប់រឿងដែរនោះកំពុងតែអស់កម្លាំងផងមកសួរនាំច្រើនអញ្ចឹងទៀតកញ្ញរឥឡូវនឹង
" បើមិនឲ្យខ្ញុំដឹងរឿងរបស់ចាហ្វាយបានអ្វីទៅប្រាប់លោកម្ចាស់? គាត់សួរខ្ញុំរហូតថាចាហ្វាយទៅណាបានមិនឃើញទៅផ្ទះអញ្ចឹងខ្ញុំសួរមានអ្វីខុសទៅ "
" មានលេសគ្រប់យ៉ាងតែម្ដង "
" មិនមែនលេសតែជាការពិតហើយសម្រេចមកតើចាហ្វាយទៅណាពេញមួយយប់? " និយាយចុះឡើងបកមកសួររឿងនេះដដែរជុងហ្គុកដកដង្ហើមវែងបន្តិចមុននឹងឆ្លើយតប៖
" ទៅរកស្រីទេដឹង? " វីនបើកភ្នែកធំៗហើយទះកំផ្លៀងខ្លួនឯងឲ្យស្វាងក្រែងគេស្ដាប់ច្រឡំព្រោះថាវាមិនអាចកើតឡើងបានឡើយគេមិនជឿសូម្បីតែបន្តិច ><
" ចាហ្វាយបែបត្រូវទៅមន្ទីរពេទ្យមើលអាការៈខ្លះហើយទើបបាន " គ្រាន់តែនិយាយចប់ ** ផូស ** សុីមួយកញ្ញររបស់ជុងហ្គុកទៀតភ្នែករបស់នាយសម្លក់ថែ្លងៗនិយាយនឹងចង់មានន័យថាគេនឹងឆ្កួតមែន? យីមិនបានទេកូនចៅមួយនេះកាន់តែខ្លាំងដៃទៅហើយ
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
