ភាគទី២៨ : ឪក្មេករឿងច្រើនដល់ហើយ

3.1K 215 1
                                        

៚ ត្រឡប់មកមើលខាងស៊ុងវ៉ុនវិញម្ដងពេលនេះនាយកំពុងតែសរសេររបាយការណ៍ទៅឲ្យថ្នាក់លើអំពីការងារដែលគេកំពុងតែស៊ើបនេះឥឡូវនេះគេបានតម្រុយមួយចំនួនដែលអាចចុះចាប់ពួកជនអាក្រក់នោះហើយគេក៏ចង់អរគុណដល់អ្នកដែលជួយគេដែលបានផ្ញើឯកសារដោយសម្ងាត់មកឲ្យគេទើបធ្វើឲ្យការងារនេះបន្តទៅមុខបាន ។

" វាមិនមែនជារឿងងាយទេដែលអាចយកឯកសារសំខាន់ទាំងនេះបានតើឯងជានរណា? យ៉ាងណាក៏អរគុណយើងមានតម្រុយដើម្បីបន្តការស៊ើបនេះហើយ " ស៊ុងវ៉ុនបើកមើលឯកសារម្ដងមួយៗដែលខាងក្នុងមានអ្វីជាច្រើនដែលគេមិនដឹងប៉ុន្តែវាមិនមែនមានតែប៉ុន្នឹងឯកសារគឺមានចែកជា3ច្បាប់នេះគេមានតែមួយច្បាប់ប៉ុណ្ណោះ

" យើងនៅតែមិនអាចដឹងថាមេធំរបស់ពួកវាជានរណាប្រាកដជានៅមានបន្ថែមទៀត "

...ថ្ងៃបន្ទាប់ជុងហ្គុកទទួលបានដំណឹងពីកូនចៅរបស់ខ្លួនថាមានក្រុមប៉ូលីសចុះមកឃ្លាំងទំនិញនិងចាប់យកកូនចៅរបស់ពួកគេអស់ទៅសួរចម្លើយនិងឃុំទុកជាដំណឹងមិនល្អទាំងព្រឹកដែលនាយបានដឹងហើយក្ដៅក្រហាយយកតែម្ដងរបស់ក្នុងបន្ទប់បោកប្រាស់ពេញនឹង

" ចង្រៃយ៍..វាអាចចុះទៅកន្លែងបានយ៉ាងម៉េច? ច្បាស់ជាមានអ្នកជួយវាហើយតើវាជានរណា? វាជានរណា? " ជុងហ្គុកស្រែកដោយបញ្ចេញកំហឹងទាំងអស់ឡើងផ្អើលដែលអាចធ្វើឲ្យថេយ៉ុងដែលកំពុងតែគេងលក់ភ្ញាក់ឡើងបាននាយនឹងស៊ើបថាតើអ្នកណាក៏ហ៊ានខ្លាំងម្លេះ

" ហ្ហឹម..អួយ " សម្លេងត្អូញត្អែរបន្លឺឡើងជុងហ្គុកក៏ងាកទៅមើលឃើញថេយ៉ុងក្រោកហើយនាយក៏សម្រួលអារម្មណ៏ឲ្យមកធម្មតាវិញរួចដើរទៅរកថេយ៉ុងជាមួយស្នាមញញឹមដៃក្រាស់ក៏បានលូកទៅអង្អែលសក់ក្បាលថើរៗប៉ុន្តែត្រូវថេយ៉ុងក្រវាសចេញនិងថយខ្លួនចេញដោយមិនចង់នៅក្បែរ ~,~

" សម្រាកបន្តចុះគ្រូមានរឿងត្រូវធ្វើល្ងាចបន្តិចត្រឡប់មកវិញបើត្រូវការអ្វីអាចហៅអ្នកបម្រើមកប្រើបាន " ដោយមិនចង់មានរឿងជាមួយថេយ៉ុងច្រើនក៏បណ្ដោយតាមសិនព្រោះថានាយមានរឿងត្រូវដោះស្រាយច្រើនមិនមានពេលវេលានៅនិយាយឬក៏ខឹងជាមួយថេយ៉ុងច្រើននោះទេផ្ដែផ្ដាំរួចរាល់បើកទ្វាចេញទៅដោយទុកឲ្យថេយ៉ុងនៅក្នុងភូមិគ្រឹះរបស់ខ្លួន

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now