" ចង្រៃយ៍..ហេតុអីគេមិនលើកទូរស័ព្ទរបស់យើង? ហេតុអីទៅថេយ៉ុង? " គោះតុបញ្ចេញកំហឹង៖ងលឺសូរតែ ** ផាំង ** ដោយសារតែសកម្មភាពដែលបានឃើញនោះធ្វើឲ្យគេនៅស្ងប់ក្នុងចិត្តទេឥឡូវនេះខលទៅក៏មិនលើកទៀតតើនេះជាអ្វី? សុខៗមកផ្ដាច់ឆ្ងាយពីគ្នាអញ្ចឹងគេមិនយល់ឡើយទង្វើស្អីនឹង
" អាចថាគាត់គេងលក់ក៏ថាបានចាហ្វាយចិត្តត្រជាក់សិនទៅ "
" ត្រជាក់អញ្ចឹងហេ៎ស? និយាយល្អជាមួយគ្នាសុខៗបែរជាចេញចរឹកមកបែបនេះតើអ្នកណានៅសុខទៅហាស៎ " កែវក្នុងដៃដែលមានស្រាក៏បែកខ្ចាយដោយស្នាដៃរបស់ជុងហ្គុកខឹងមួមៅបោកប្រាស់របស់ខ្ទេចអស់អញ្ចឹងទៅប្រពៃសម្បើមណាស់នេះរបស់ទេបើបានជួបថេយ៉ុងផ្ទាល់វិញហាស៎មិនហ៊ានស្រមៃឡើយថានឹងមានអ្វីកើតឡើង ><
" បណ្ដោយសិនទៅចាហ្វាយ..អាចថាជិតពេលប្រលងផងគេយកពេលរៀនឲ្យបានច្រើនបើមកនៅជាមួយចាហ្វាយគ្មានពេលរៀនទេ " ជុងហ្គុកសម្រួលអារម្មណ៏មកវិញបន្តិចអម្បាញ់មិញនេះគេរៀងឆេវឆាវបន្តិចហើយតែក៏មកពីប្រច័ណ្ទនឹងថេយ៉ុងខ្លាំងឃើញទៅស្និតស្នាលជាមួយប្រុសផ្សេងនរណានៅស្ងៀមបានរបស់ស្រលាញ់ហួងហែងបន្តិចហើយ ~,~
៚ មិនមែនតែមួយថ្ងៃនឹងទេគឺថាថេយ៉ុងព្យាយាមនៅឆ្ងាយពីជុងហ្គុកឃើញក៏គេចចេញទៅនិយាយរកយ៉ុងស៊ូពីរឿងរៀនអញ្ចឹងទៅឥឡូវដូចជាស្និតជាយ៉ុងស៊ូនិងស៊ុងវ៉ុនច្រើនបន្តិចហើយគេមិនហ៊ានទៅជិតជុងហ្គុកទៀតទេលោកគីមឥឡូវនេះដាក់ការសង្កេតលើគេរាល់ថ្ងៃគេសែនពិបាកក្នុងចិត្តណាស់...
" យើងសប្បាយចិត្តណាស់ដែលប៉ុន្មានថ្ងៃនេះឯងមិនរកអាគ្រូនាយកនោះទៀត "
" ក៏មកពីយើងមិនចង់ទៅរំខានគាត់ " យ៉ុងស៊ូងក់ក្បាលទាំងស្នាមញញឹមតិចៗគេចង់ឲ្យមានថ្ងៃនឹងយូរហើយនៅតែក្បែរគេទៅគឺបានហើយកុំបាច់ទៅរកជុងហ្គុកនឹងទេ
" អេ..ថេយ៉ុងថ្ងៃនេះឲ្យយើងជូនទៅទៀតទេ? "
" បើអត់រំខានទេសុំទៅជាមួយដែរណា៎ " ស៊ុងវ៉ុនសើចបន្តិចហើយក៏ងក់ក្បាលយល់ព្រម..មែនហើយប៉ុន្មានថ្ងៃនេះជីមីនគឺមិនបានមកក្បែរស៊ុងវ៉ុននោះទេទើបនាយមកក្បែរនិងរាប់អានថេយ៉ុងតែម្ដងទៅព្រោះថារៀនក្នុងថ្នាក់ជាមួយគ្នាស្រាប់ណាមួយថេយ៉ុងជាមនុស្សល្អរួសរាយទៀតងាយស្រួលទំនាក់ទំនងគ្នា
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
