ថ្ងៃបន្ទាប់ទៀតថេយ៉ុងមករកជុងហ្គុកម្ដងទៀតប៉ុន្តែក្នុងថ្ងៃនេះគេមានប្រអប់អាហារមកជាមួយដែរនៅពេលដែលជុងហ្គុកមកដល់នាយតូចរត់មករកភ្លាមៗដោយហក់មកអោប.កររួចថើបថ្ពាល់របស់នាយមួយខ្សឺតទៀតផងដែលនៅមុខបុគ្គលិកគ្រប់គ្នាជុងហ្គុកកាលដែលថេយ៉ុងថើបគេបែបនេះធ្វើឲ្យគេបើកភ្នែកធំៗនិងយកដៃមកប៉ះមុខរបស់ខ្លួនបែបភ្ញាក់ផ្អើល
" ម៉េចមកថើបខ្ញុំនៅកណ្ដាលវាលអញ្ចឹង? ដឹងអត់ថាខ្ញុំនៅកម្លោះអត់ចេះខ្មាសគេទេ " កាយវិការបង្ហាញពីការខ្មាសនិងហួងហែងរាងកាយដូចដែលធ្វើដាក់ស្រីៗផ្សេងទៀតដែរចេញមកកំណាញ់ខ្លួនហ្មងធ្វើមើលតែខ្លួនឯងនៅក្មេងណាស់អញ្ចឹង ~,~
" អញ្ចឹងចាំលើកក្រោយពេលចង់ថើបខ្ញុំនឹងអូសដៃលោកនៅកន្លែងស្ងាត់វិញ " ថេយ៉ុងសើចឡើងនិងអោនជិតនាយថែមទៀតជុងហ្គុកពិបាកធ្វើចិត្តណាស់ថេយ៍ពីមុនស្លូតៗស្ងៀមៗមិនចេះទាំងប្រើសម្ដីផ្អែមឬក៏ក្លាហានថ្នាក់នេះនឹងទេរួចនាយថយក្រោយបន្តិចមុននឹងដើរចូលការិយាល័យវិញទាំងលួចញញឹមចុងមាត់និងលើកដៃស្ទាបថ្ពាល់របស់ខ្លួនថើរៗ
" ចាហ្វាយលេងរឹកពារសម្បើមណាស់ "
" ក្បាលឯងស្អី " ដោយសារតែលូកមាត់មកចេះដឹងច្រើនពេកទើបបានត្រូវមួយកញ្ញររបស់ជុងហ្គុកឮសូរតែ ** ផូស ** និងស្ងាត់មាត់ភ្លាមៗលែងហ៊ាននិយាយអ្វីទៀតហើយព្រោះមិនដែលត្រូវចិត្តជុងហ្គុកម្ដងណាឡើយចេះតែខុសហើយក៏ឈឺសាច់រហូត
" ហិៗ..អាហារពេលព្រឹកសម្រាប់លោកខ្ញុំខំប្រឹងងើបពីព្រលឹមដើម្បីធ្វើអាហារមួយពេលនេះឲ្យបានល្អនិងឆ្ងាញ់បំផុតសង្ឃឹមថាលោកចូលចិត្ត " ថេយ៉ុងបានដាក់រៀបចំឲ្យជុងហ្គុកយ៉ាងត្រឹមត្រូវនៅលើតុដើម្បីឲ្យនាយឆាប់បានទទួលទានភ្លក់ស្នាដៃរបស់គេថាអាចញ៊ាំបានឬអត់? ត្រូវចិត្តរបស់នាយឬអត់? ប្រសិនបើចូលចិត្តគេនឹងធ្វើឲ្យរាល់ថ្ងៃតែម្ដង
" ឆ្ងាញ់ទេ? "
" មិនមានអ្វីអស្ចារ្យនោះទេបើរសជាតិវិញប្រៃពេកហើយឯងក៏ល្មមចេញទៅវិញទៅថ្ងៃនេះខ្ញុំមានប្រជុំផងមិនមានពេលនៅកំដរឯងនោះទេ " ឮនាយថាម្ហូបរបស់គេមិនឆ្ងាញ់ក៏ទម្លាក់ចុះបន្តិចទៅប៉ុន្តែនៅតែញញឹមយ៉ាងស្រស់តបមកវិញដូចដើមមុននឹងត្រឡប់ទៅវិញគេក៏មិនមានពេលដូចគ្នាគ្រាន់តែឆ្លៀតចូលមករកនាយតែប៉ុណ្ណោះ
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
