ភាគទី៦១ : កុំថាមិនបានប្រាប់ស្រីក៏ចាប់ទះដែរ

Start from the beginning
                                        

" បើញ៊ាំមិនកើតយកចាក់ចោលចុះចាំថ្ងៃស្អែកខ្ញុំរៀនធ្វើម្ហូបឲ្យល្អជាងនេះអញ្ចឹងខ្ញុំទៅសិនហើយទំនេរនឹងមកម្ដងទៀត " បន្ទាប់ពីថេយ៉ុងចេញទៅបាត់វីនក៏សម្លឹងទៅម្ហូបទៅលើតុនោះទាំងលេបទឹកមាត់ក្អឹកៗព្រោះមើលទៅទំនងហើយឮចាហ្វាយថាមិនឆ្ងាញ់ទៀតគិតថាចង់ភ្លក់បន្តិចដែរដោយប្រុងនឹងចាប់យកមកភ្លក់ខ្លះប៉ុន្តែត្រូវនាយទះដៃ ** ផាច់ ** មិនឲ្យលូក

" ចាហ្វាយគង់តែចាក់ចោលដដែលសោះ "

" អ្នកណាថាយើងចាក់ចោល? គេយកមកឲ្យយើងមិនមែនទេកុំមកប៉ះពាល់ប្រយ័ត្នខ្វាច់ដាច់វើយ " ក្រវាសដៃវីនចេញនិងបាំងម្ហូបនៅលើតុមិនឲ្យកូនចៅជំនិតលូកបានឡើយដល់ពេលអញ្ចឹងទៅវីនក៏អេះក្បាលតិចៗទាំងឆ្ងល់និងមិនយល់រួចដកដង្ហើមធំ

" ឆ្នាស់ដល់ហើយចាហ្វាយ..ចុះមិញនេះថាហូបមិនកើតប្រៃពេកយ៉ាងម៉េចវិញទៅ? "

" ស្អី? អ្នកណានិយាយ? យើងញ៊ាំទាំងអស់នឹងកំពុងតែឃ្លានផងចេញឲ្យបាត់ពីមុខយើងទៅឃើញមុខឯងហើយធុញណាស់ " ដោយជុងហ្គុកដេញទៅហើយវីនក៏ចេញទៅធ្វើការផ្សេងរបស់គេមិននៅនាំតែត្រូវមាត់ទៀតទេបើគិតៗវាពិបាកយល់ដែរពេលថេយ៉ុងនៅសុទ្ធតែអញ្ចេះអញ្ចុះ ><

" ហ្អឹម..អាវីនតាមមិនទាន់ទេចាហ្វាយអើយ " និយាយក្នុងចិត្តនិងក្រវីក្បាលតិចៗដើរចេញទៅបាត់ទុកឲ្យជុងហ្គុកនៅញ៊ាំអាហារដែលថេយ៉ុងយកមកឲ្យនេះឲ្យស្រួលចិត្តចុះ

៚ ល្ងាចបន្តិចរថយន្តរបស់ជុងហ្គុកបានបើកមកសាលារៀនដើម្បីចូលយកឯកសារនិងបញ្ជីពិន្ទុផ្សេងៗរបស់អ្នកគ្រូលោកគ្រូដែលផ្ញើទុកឲ្យដោយសារតែទើបរួចដៃជាមួយការងារនៅក្រុមហ៊ុនហេតុនេះទើបតែបានចូលមកយកពេលល្ងាចនេះឯង ។ បន្ទាប់ពីចេញពីយកឯកសាររួចរាល់នាយក៏រៀបនឹងឡើងឡានទៅហើយប៉ុន្តែមានអ្នកគ្រូម្នាក់ហៅប្រហែលមានអ្វីសំខាន់ហើយបានស្មាលនេះនៅមិនទាន់ទៅវិញទៀត

" មានការអ្វីមែនទេ? "

" ខ្ញុំឃើញលោកនាយកមកក៏ហៅតែម្ដងទៅព្រោះថាខ្ញុំទើបតែធ្វើបញ្ជីពិន្ទុរួច " អ្នកគ្រូហុចឲ្យទៅជុងហ្គុកតែម្ដងដោយបែបនេះហើយបានជាគាត់នៅសាលារៀនយូរជាងគេក្នុងថ្ងៃនេះ

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now