ភាគ105

696 20 0
                                    

ស្អែកយើងបែកគ្នាហើយណា៎.. នឹកទៀតហើយ!

ទាយាទម៉ាហ្វៀ
ភាគ105

"ពូឯងនៅមានមុខមកធ្វើឲ្យលីឈីងយំទៀតហ្អេស៎?!" ហាណាកាន់ស្បែកជើងជាប់ដៃមកឈរពាំងពីមុខបងប្អូននាង លីឈីងនាងយំនាងពិបាកចិត្តមកច្រើនហើយ ហាណាមិនអាចទ្រាំមើលបន្តទៀតបានទេ!
"ពូមិនមានបំណងមកធ្វើឲ្យកូនឈីងយំឡើងក្មួយ ពូគ្រាន់តែចង់មករាក់ទាក់ហើយក៏បានមកឃើញថាកូនឈីងរស់នៅមានក្ដីសុខរឺអត់តែប៉ុណ្ណោះណា៎" រ៉ូហ្សេស៍ពេលនេះក៏ផ្លាស់ប្ដូរ360ដឺក្រេតែម្ដង គេបន្តរក្សាភាពស្លូតបូតនឹងផ្អែមល្ហែមដូចជាគេកាលពីមុន គ្រាដែលគេមិនមានចិត្តគំនិតអាក្រក់ព្រៃផ្សៃនោះ។
"ក្ដីសុខ?! លីឈីងនាងតែងតែមានក្ដីសុខទោះបីជាគ្មានវត្តមានលោកពូក៏ដោយ... ពូធ្វើរឿងមិនល្អច្រើនណាស់ ពូមិនមានអារម្មណ៍អៀនខ្មាសអីបន្តិចទេរឺ?" ហាណានិយាយចំៗ សំឡឹងចំៗភ្នែករបស់រ៉ូហ្សេស៍តែម្ដង មិនមែនតែលីឈីងទេដែលឈឺព្រោះតែការបោកប្រាស់របស់គេ សូម្បីតែហាណាក៏ដូចគ្នា នាងក៏ធ្លាប់ស្រឡាញ់គាត់ ហៅគាត់ថាជាប៉ា តែនរណាទៅដឹងថាប៉ាម្នាក់នេះជាអ្នកធ្វើឲ្យនាងឈឺខ្លាំងបំផុតទៅវិញ។
"ហាណា! ឲ្យពូ..ពូសុំទោស"
"ពូចេញទៅ!" ហាណាមិននិយាយតែមាត់ នាងក៏លូកដៃរុញរ៉ូហ្សេស៍ឲ្យចេញពីផ្ទះនាងតែក៏មានដៃមាំរបស់លោកប៉ានាងមកចាប់ជាប់ ឃាត់ឃាំងមិនឲ្យនាងធ្វើបែបនោះទៀត។
"ប៉ា..ប៉ាឃាត់ហាណាធ្វើអី? ហ៊ឹក" ហាណាងើបភ្នែកមើលទៅលោកប៉ានាង ភ្នែកក៏រលីងរលោងព្រោះតែនាងខឹងហើយក៏មិនអាចធ្វើអីបាន លោកប៉ានាងក៏មកឃាត់ឃាំងទៀត ថេយ៉ុងក៏បន្ទន់ជង្គង់ចុះពីមុខកូនបន្តិចរួចលូកកាន់ថ្ពាល់នាងទាំងចងចិញ្ចើមគិត។
"អូមែនហើយ! ប៉ាកាន់ជើងគាត់ព្រោះប៉ានឹងគាត់សុទ្ធតែដូចគ្នា ប៉ាដែលមិនដែលគិតពីចិត្តកូន ហ៊ឹក! ចេញទៅ.." ហាណាលូកដៃរុញទ្រូងលោកប៉ាមួយទំហឹងដល់គេដួលដាច់ផ្ងារហើយនាងក៏ប្រញាប់រត់ចេញទៅបាត់ ថេយ៉ុងក៏បានតែសំឡឹងមើលទៅកូនម្នាក់ ខណៈកូនម្នាក់ទៀតចូលមកជួយគ្រាគេឡើង។
"ប៉ាមិនអីទេកូនឈីង.. កូននៅនិយាយជាមួយពូរ៉ូហ្សេស៍សិនទៅ នាំគេទៅខាងក្នុងចួបម៉ាក់ក៏បានណា៎ ប៉ាទៅតាមហាណាបន្តិចសិន"
"ចាស៎ប៉ា.." លីឈីងក៏តាមមើលលោកប៉ាចិញ្ចឹមចាកចេញទៅរហូតផុតកន្ទុយភ្នែករួចទើបងាកបែរមកចាប់អារម្មណ៍នឹងអ្នកដែលយកនំមកក្នុងនាមជាអ្នកជិតខាងនោះ។
"ពូចូលទៅក្នុងទៅ! ក្រែងអ្នកម៉ាក់អាចនឹងសប្បាយចិត្តដែលបានចួបពូណា៎" ឃើញកូនព្រមផ្ដល់ឱកាសនឹងនិយាយជាមួយគេរ៉ូហ្សេស៍ក៏ញញឹមខ្ជឹបរួចងក់ក្បាល លីឈីងក៏នាំផ្លូវគេចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ។
ក្រឡេកមើលទៅថេយ៉ុងឯណោះវិញ គេរត់ឡើងមកជាន់ខាងលើតាមពីក្រោយកូនស្រីជាប់ ហាណានាងរត់ផងយំផងចូលបន្ទប់គេងនាង នាងរត់ឡើងទៅក្រាបដេកលើពូកយំម្នាក់ឯង លោកប៉ាដែលចូលមកតាមក្រោយឯណោះក៏ទាញទ្វារបិទមុននឹងសំឡេងកូនយំបន្លឺឡើងពេញត្រចៀក គេដកដង្ហើមធ្ងន់រួចប្រញាប់បោះជំហានចូលទៅរកនាង កាយមាំទាំមកដល់ក៏ទម្លាក់ខ្លួនអង្គុយជាប់នឹងកូន ដៃមាំទាំក៏លូកទាញកូនស្រីឡើង ក្រសោបនាងអោបជាប់នឹងទ្រូងទោះបីជាកូនព្យាយាមរើបម្រាស់ថ្នាក់ណាក៏ដោយ។
"ប៉ាដឹងថាហាណាខឹង ហាណាខូចចិត្តពេលឃើញមុខគេ តែកូនដឹងទេថាការដែលទៅហាមឃាត់សាច់ឈាមគេមិនឲ្យចួបគ្នានេះវាមិនមែនជារឿងល្អទេណា៎ ពីមុនប៉ាក៏ជំទាស់ដែរ តែគិតចុះឡើងប៉ាក៏យល់ថាគេមិនខុសពីរឿងប៉ានឹងកូនដែលហាណា គេធ្វើខុសគេដឹងកំហុសទើបគេវិលមករកកូនស្រីវិញ អញ្ចឹងបើសិនជាយើងមិនផ្ដល់ឱកាសឲ្យគេវាដូចជាសម្លាប់គេទាំងរស់អញ្ចឹងកូន" ថេយ៉ុងអោបកូន និយាយបកស្រាយប្រាប់កូន ហើយវាក៏ចម្លែកព្រោះនាងនៅស្ងៀមមិនបានរើបម្រាស់តែក៏ចាំស្ដាប់គេនិយាយ ហាណាក៏ប្រាស់ខ្លួនកើយលើទ្រូងលោកប៉ាបន្តិចរួចដកដង្ហើមធ្ងន់ដូចជាកំពុងតែគិត ថេយ៍ក៏ញញឹមនឹងអោបកូនមិនភ្លេចថើបសក់នាងស្រាលៗផង។
"កូនខ្លាចថាលីឈីងនាងចិត្តទន់ហើយទៅចោលកូនណាស់ប៉ា ហ៊ឹក! កូនមិនចង់បាត់បង់នាងទេ នាងជាបងប្អូនល្អបំផុតរបស់កូន"
"តែកូនក៏មិនអាចហាមឃាត់វាសនាបានដែរហាណា បើសិនជាលីឈីងនាងចង់ទៅនៅជាមួយលោកប៉ានាងវិញ យើងក៏គួរតែសប្បាយចិត្តណាកូន" ហាណាក៏ងើបមើលមុខលោកប៉ារួចពេបមាត់តិចៗដូចជាចង់យំ ថេយ៉ុងក៏ច្បូញមាត់រួចអោបកូនជាប់ណែន ទឹកថ្លាមួយតំណក់ក៏ស្រក់ពីថ្ពាល់គេ កុំថាឡើយតែហាណា គេក៏មិនចង់បាត់បង់លីឈីង កូនស្រីដែលគេចិញ្ចឹមដោយផ្ទាល់ដៃតាំងពីបាតជើងក្រហមរងាលនោះ តែដូចគេបាននិយាយអញ្ចឹង គ្មាននរណាអាចហាមឃាត់វាសនាបាននោះទេ។

ល្ងាចថ្ងៃដដែល..
ក្រោយនិយាយគ្នាជាមួយលោកប៉ារួចមកហាណានាងក៏ស្ងប់ស្ងាត់មិននិយាយអ្វីទាំងអស់ មិនសូម្បីតែប្រឡែងនឹងញ៉ោះលីឈីងទៀត ដូចជាពេលនេះនាងនៅអង្គុយឆ្កឹះបាយទៅមកៗមិនគិតញ៊ាំទាំងដែលម្ហូបនៅចំពោះមុខនាងសុទ្ធសឹងតែជាម្ហូបនាងចូលចិត្ត។
ការប្រែផ្លាស់របស់នាងក៏ធ្វើឲ្យរូម៉ានាងសង្កេតឃើញ ម៉្យាងនាងក៏ឃើញភ្នែកហាណារលីងរលោងរកតែយំទើបនាងប្រញាប់ចាប់ដៃកូននឹងសួរឡើង។
"ហាណាកូនកើតអី? មិចក៏មិនញ៊ាំបាយ?!"
"កូនអត់ឃ្លានទេម៉ាក់ កូនសុំទៅគេងសិនហើយម៉ាក់" ហាណាឆ្លើយតបនឹងម្ដាយទាំងញញឹមរួចប្រញាប់ក្រោកចុះពីកៅអី នាងប្រញាប់រត់ឡើងទៅលើ រូម៉ានាងក៏ចង់ទៅតាមកូនតែលីឈីងក៏ទប់ម៉ាក់នាងជាប់។
"ចាំកូនទៅលោមហាណា ម៉ាក់ញ៊ាំអាហារទៅនឹងអាលបានសម្រាន្តណា៎" លីឈីងក៏ប្រញាប់នាំខ្លួនចេញទៅតាមបងប្អូន រូម៉ាក៏តាមមើលកូនរួចងាកបែរមើលក្រោយកាលបើថេយ៍កាន់ស្មានាងជាប់ គេតាមសំឡឹងមើលកូនស្រីទាំង2មិនដាក់ភ្នែក។
"ហាណានឹងលីឈីងកើតថ្ងៃតែមួយទើបពួកនាងស្រឡាញ់គ្នាថ្នាក់នេះ"
"កើតក្នុងបន្ទប់តែមួយទៀតផង បងដឹងទេ?!" ពាក្យដែលរូម៉ានិយាយនាំឲ្យថេយ៉ុងភ្ញាក់បន្តិចគេក៏បន្ទន់ជើងពីមុខនាងរួចកាន់ដៃភរិយាបន្តិច គេស្រាប់តែមានអារម្មណ៍ខុសព្រោះកាលនោះនាងសម្រាលម្នាក់ឯង គេក៏ចងចាំសំឡេងស្រីម្នាក់ដែលស្រែកនៅថ្ងៃនោះតែគេក៏មិនដឹងថាជានាង រូម៉ាក៏លូកកាន់ប៉ះថ្ពាល់ថេយ៍រួចញញឹមបន្តិច។
"បងសុំទោស"
"កុំសុំទោសអី! បងត្រៀមតែសក់ទៅ លើកនេះភ្លោះផង អូននឹងបោចឲ្យណាណីហើយ.."

សូមរង់ចាំអានភាគបន្តដែលជាភាគបញ្ចប់៕

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)जहाँ कहानियाँ रहती हैं। अभी खोजें