ភាគ78

532 26 1
                                    

រីករាយអាន...

ទាយាទម៉ាហ្វៀ
ភាគ78

ផាច់!ផាច់..
ដៃតូចលូកទះតប់ដៃអ្នកកាន់រទេះនាងជាប់មិនឈប់ នេះគេទើបមកមើលថែនាងមិនទាន់បាន2យប់ស្រួលបួលផងក៏នាំរឿងអាម៉ាស់ជាច្រើនមកឲ្យនាង តាំងពីបើកភ្នែកឡើងរហូតដល់ម៉ោងដេកទៅវិញគឺគេញ៉ោះនាង រំខាននាងមិនឈប់តែម្ដង សូម្បីតែពេលនេះ។
"មិញនេះគេបានឃើញយើងអោបគ្នាពេញៗភ្នែក តែប៉ុណ្ណេះផ្អើលពេញពេទ្យហើយ" ថេយ៉ុងរុញរទេះរូម៉ាបណ្ដើរនិយាយរៀបរាប់បណ្ដើរដូចជាសប្បាយចិត្តនឹងគេមកឃើញពួកគេស្និតស្នាលគ្នាណាស់អញ្ចឹង។
"មកពីលោកនឹងហើយ នៅមិននៅមកអោបខ្ញុំឲ្យគេឃើញ"
"ចឹងបានន័យថាបើគេមិនឃើញអូនឲ្យបងអោបមែនទេម៉ា?" ថេយ៉ុងស៊កសៀតពាក្យសម្ដីស្របនឹងដៃលូកបើកទ្វារនាំខ្លួនពួកគេទាំង2នាក់ចូលទៅកាន់បន្ទប់សម្រាកព្យាបាល រូម៉ានៅស្ងៀមមិនបានឆ្លើយអ្វីទាំងអស់ រង់ចាំរហូតដល់ថេយ៍បញ្ឈប់រទេះទើបនាងរាវទម្លាក់ដៃកាន់បង្កាន់រទេះរួចចង់ក្រោកឡើងដោយខ្លួនឯង។
"អេ៎! ម៉ា..ម៉ាអូនធ្វើអីនឹង តិចដួលទៅ?!" ថេយ៉ុងភ័យប្រញាប់ចូលមកក្រសោបចង្កេះអ្នកជម្ងឺឃាត់មិនឲ្យនាងឡើងដោយខ្លួនឯង នេះនាងភ្លេចហើយរឺយ៉ាងមិចថាខ្លួនឯងពិការមើលមិនឃើញនោះ?
"ខ្ញុំចង់សាកដើរខ្លួនឯង"
"មិនបានទេ! អូនអាចនឹងដួល មិនអាចដើរបានទេ? ចាំបងជួយអូនណា៎"
"ចុះបើគ្មានលោកបានអ្នកណាជួយខ្ញុំ? បើខ្ញុំមិនរឹងប៉ឹងខ្លួនឯង ខ្ញុំអាចធ្វើអីបាន? ចង់ឲ្យខ្ញុំធ្វើជាមនុស្សពិការហើយអង្គុយមួយកន្លែងធ្វើអីមិនកើតបែបនឹងមែនទេ?" រូម៉ាគំហកដាក់ថេយ៉ុងមួយទំហឹង គំហកទាំងអួលដើមករ ភ្នែកនាងក៏ចាប់រលីងរលោងចង់យំ ធ្លាប់តែជាមនុស្សដែលរវល់នឹងការងារមិនដកដៃ ហើយនៅមិនដែលស្ងៀម នាងចូលចិត្តទៅទីនេះទីនោះដើម្បីមើលពីបញ្ហាជុំវិញខ្លួន តែពេលនេះបាត់បង់ភ្នែកទាំងសងខាងប្រៀបបីដូចជានាងបាត់បង់ពាក់កណ្ដាលនៃជីវិតរបស់នាងអញ្ចឹង។
"ម៉ា! អូនកុំគិតច្រើនអី"
"លោកមិនមែនជាខ្ញុំលោកមិនយល់ទេថេយ៍.. លោកនៅមានភ្នែកទាំងសងខាង លោកអាចមើលឃើញអ្វីៗជុំវិញខ្លួន អាចនៅមើលមុខឃើញកូន ចំណែកខ្ញុំសូម្បីតែមុខកូនក៏មើលមិនឃើញ មិនអាចសូម្បីតែរាវរកមុខកូន ចាប់ដៃកូនបាន ខ្ញុំមានអារម្មណ៍ថាខ្ញុំលែងអាចជាទីពំនាក់របស់កូនបានទៀត ខ្ញុំ ហ៊ឹក" រូម៉ាមិនទាន់និយាយចប់ស្រួលបួលផង អ្នកដែលឈរស្ដាប់ក៏ប្រញាប់ស្រវ៉ាអោបនាង រូម៉ាបិទភ្នែកសម្រក់ទឹកថ្លាមកសើមពេញអាវរបស់ថេយ៍ គេលូកកាន់ប៉ះអង្អែលខ្នងនាងលួងលោមស្រីតូចមិនឲ្យយំបន្តទៀត ព្រោះបើនាងយំ ភ្នែកនាងនឹងកាន់តែយ៉ាប់យ៉ឺនទៀត។
"បងយល់ម៉ា! បងយល់..អូនស្ងប់ចិត្តសិនទៅ បងនឹងធ្វើគ្រប់យ៉ាងដើម្បីជួយអូន បងសន្យាណា៎ ជុប៎" ថេយ៉ុងអោបលួងលោមនាង មិនភ្លេចលោមាត់ថើបសក់នាងស្រាលៗផង រូម៉ាឯណោះក៏គិតតែពីយំមិនឈប់ យំទាំងមិនគិតខ្វល់ថានឹងត្រូវខ្មាសប្រុសសម្អប់ម្នាក់នេះ។

ប្រមាណជាកន្លះម៉ោងក្រោយ ស្រីស្រស់ដែលយំយែកក្នុងរង្វង់ដៃថេយ៍ក៏បែរដេកស្ដូកនៅលើគ្រែសម្រាកព្យាបាល ថេយ៉ុងក៏ធ្វើបានយ៉ាងល្អក្នុងការលួងលោមតាំងពីនាងយំគឃូសរហូតដល់នាងបានគេងលង់លក់យ៉ាងស្ងប់បែបនេះ។
ហ្វូ!
ខ្យល់ជំនោរត្រជាក់បក់បោកចូលមកប៉ះនឹងរាងកាយអ្នកកំពុងតែគេងបង្កភាពរងាស្រៀវស្រាញ រូម៉ាបម្រាស់ខ្លួនតិចៗរួចក៏ខិតអង្កុញជើងឡើង ថេយ៉ុងដែលនៅអង្គុយមើលការខុសត្រូវប្រញាប់ក្រោកនឹងលូកទាញភួយមកដណ្ដប់ស្មានាងជិតឈឹង គេក៏លូកដៃវែកសក់នាងតិចៗព្រមជាមួយនឹងស្នាមញញឹម។
"អូនតែងតែជាពន្លឺសម្រាប់បំភ្លឺដល់អ្នកគ្រប់គ្នា ទោះបីជាពេលនេះអូនបាត់បង់ផ្នែកមួយនៃអវៈយវៈក៏ដោយក៏អូននៅតែជាពន្លឺដែលមិនចេះសាបសូន្យដដែល ហើយអូនកុំបារម្ភណា៎ ដរាបណាបងនៅទីនេះ បងក៏នឹងប្រើគ្រប់វិធីដើម្បីយកអ្វីគ្រប់យ៉ាងដែលអូនបាត់បង់ត្រឡប់មកវិញ បងនឹងធ្វើជាកែវភ្នែកអូនណា៎" ថេយ៉ុងអោនទម្លាក់បបូរមាត់ថើបថ្ងាសនាងបន្តិចមុននឹងទ្វារបន្ទប់សម្រាកព្យាបាលបើកឡើង ថេយ៉ុងក៏ងាកមុខទៅមើល ស្នាមញញឹមលើផ្ទៃមុខគេក៏រសាត់បាត់គ្មានសេសសល់កាលបើបានឃើញវត្តមានរបស់មនុស្សម្នាក់នោះ។
"បងថេយ៍.."
"មកតាមយើង!" ថេយ៍ក្រោកចេញពីកៅអីទៅរកនាង មិនចាំដល់នាងនិយាយចប់គេក៏អូសចេញទៅខាងក្រៅយ៉ាងកម្រោលតែម្ដង។
"បងថេយ៍..បងថេយ៍ដៃលីនឈឺ"
"នាងមកទីនេះធ្វើស្អីរ៉ូហ្សាលីន?! នាងចង់មកធ្វើស្អីម៉ាទៀត?" គ្រាន់តែលែងដៃនាងភ្លាមថេយ៉ុងក៏គំហកយកៗមួយទំហឹងតែម្ដង បានឃើញរ៉ូហ្សាលីនហាក់បីដូចជាឃើញពីបញ្ហាថ្មីដែលចូលមកក្នុងជីវិតរបស់គេនឹងរូម៉ាអញ្ចឹង។
"បងថេយ៍កុំគិតអាក្រក់លើខ្ញុំរហូតបានទេ? ទោះជាពីមុនខ្ញុំអាក្រក់ តែពេលនេះខ្ញុំដឹងខុសហើយ" រ៉ូហ្សាលីននិយាយតបវិញទាំងមុខស្រពាប់ស្រពោន ដៃតូចក៏លូកចូលហោប៉ៅនឹងយករបស់មួយចេញមកដែលវាជាflashផ្ទកឯកសារ តែថេយ៍ក៏មិនដឹងថាក្នុងនោះជាអី។
"នាងលេងល្បិចស្អី?!"
"ផ្ដាំសួរសុខទុក្ខម៉ាផង ហើយក៏ផ្ដាំប្រាប់នាងថាខ្ញុំសុំទោសចំពោះរឿងពីមុន" រ៉ូហ្សាលីនបញ្ចប់ប្រយោគដោយការអោនក្បាលចុះពីមុខថេយ៍រួចចាកចេញទៅបាត់ ថេយ៉ុងក៏តាមសំឡឹងមើលទៅនាងផុតកន្ទុយភ្នែក ដៃក្ដាប់កាន់flashនោះជាប់ទាំងចម្ងល់រួចចូលទៅខាងក្នុងវិញ។
"ម៉ា..នេះអូនក្រោកធ្វើអី?" ថេយ៍ក៏ភ្ញាក់កាលបើចូលមកឃើញរូម៉ានៅអង្គុយឆ្កក់លើពូក ភ្នែកមើលទៅម្ខាង ថេយ៍ក៏ប្រញាប់ដាក់flashចូលហោប៉ៅរួចចូលទៅរកនាង។
"ម៉ា.."
"កុំប៉ះខ្ញុំ" រូម៉ាវាសដៃគេចេញរួចបែរខ្លួនមើលទៅកន្លែងផ្សេង ថេយ៍ក៏ប្រញាប់ដើរមករកនាង នាងក៏បែរចេញទៀត ដូចជាកំពុងតែងក់ងរ។
"ម៉ា.."
"ទៅរកស្រីរបស់លោកមិញនោះទៅ កុំមករវល់ជាមួយខ្ញុំ"
"ចុម៎! ចេញប្រចណ្ឌ័ទៀតអាលូវ"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now