ភាគ05៖ គេជាអ្នកធ្វើឲ្យនាងឈឺ

1.1K 45 0
                                    

សាហាវខ្លាំងៗភាគយប់មិញយកបាន1Kទាំងអស់តែម្ដង តោះចឹងយើងបន្តភាគទៀត

ទាយាទម៉ាហ្វៀ
ភាគ05៖ គេជាអ្នកធ្វើឲ្យនាងឈឺ

ង៉ោង!
ឡានខ្មៅរលើបនៅតែបន្តបោះពួយយ៉ាងលឿនឆ្លងកាត់លើស្ពានមួយពីទិសដៅអាផាតមិនគេស្នាក់នៅនោះ ជើងជាន់ហ្គែកាន់តែខ្លាំងព្រមជាមួយនឹងភាពខឹងសម្បារជាខ្លាំងត្បិតថាអ្នកដែលគេចាប់យកទៅមិនទាន់បានមួយថ្ងៃស្រួលបួលផង នាងក៏អាចរត់យករួចខ្លួនបានយ៉ាងស្រួល មិនតែប៉ុណ្ណឹងនាងក៏នៅលួចយកឡានគេមកទៀត។
«កុំឲ្យយើងឃើញនាងឲ្យសោះរូម៉ា ម្ដងនេះយើងនឹងដាក់ច្រវ៉ាក់នាងជាប់នឹងគ្រែតែម្ដង» ថេយ៉ុងនិយាយទាំងចិត្តខឹង និយាយទាំងខួរក្បាលនឹកឃើញសភាពគួរឲ្យអាណិតរបស់នាងដែលស្ថិតក្រោមការគ្រប់គ្រងរបស់គេ នាយក្ដាប់ចង្កូតឡានជាប់ណែន មុននឹងបត់ឡើងទៅផ្លូវក្បែរស្ពានប្រៀបដូចជាមានអ្វីអន្ទងចិត្តគេឲ្យទៅតាមផ្លូវមួយនោះអញ្ចឹង។
(មើលចុះៗមិនគួរសោះ..)
មកដល់ផ្លូវក្បែរនឹងស្ពាននោះថេយ៉ុងក៏បន្ថយល្បឿនឡានបន្តិចត្បិតថានៅតំបន់នោះមានមនុស្សទៅមកច្រើនឆ្លងកាត់ តែចម្លែកត្រង់ថាច្រើនខុសធម្មតានឹងឯង សំលេងមនុស្សជជែកគ្នានៅខាងក្រៅក៏បន្លឺឡើងនាំឲ្យថេយ៉ុងកាន់តែប្រាកដចិត្តថានៅខាងមុខនោះច្បាស់ជាមានរឿងអីកើតឡើងជាមិនខាននោះឡើយ។
ងឹក!
ការប៉ានស្មានរបស់គេមិនត្រឹមតែត្រូវទេ តែភស្តុតាងដែលប៉ូលីសកំពុងតែវាស់វែងនៅលើផ្លូវក្បែរនោះក៏ធ្វើឲ្យនាយជាន់ហ្វ្រាំងលាន់ងឹកតែម្ដង កែវភ្នែកដែលពោរពាសទៅដោយកំហឹងក៏បែរប្ដូរមកជាបើកភ្នែកធំៗសំឡឹងមើលទៅឡានទំនើបមួយគ្រឿងទៀតដែលគេបានបាត់ហើយគេក៏កំពុងតែតាមរកដូចគ្នា ពេលនេះគេក៏បានមកចួបនឹងឡាននោះពិតមែន តែក្នុងស្ថានភាពមិនល្អទាល់តែសោះ។
មិនបង្អង់យូរនាយក៏ប្រញាប់ចុះពីឡានភ្លាមនឹងដើរសម្ដៅទៅកាន់ឡានរបស់គេដែលប៉ូលីសកំពុងតែវាស់វែងឯណោះភ្លាម។
«លោកចូលមិនបាន..អូ លោកថេយ៍» ដំបូងឡើងប៉ូលីសក៏ឃាត់ត្បិតថាទីកន្លែងនោះមិនសាកសមសម្រាប់ជនសុីវិលចូលឡើយ តែកាលបើមើលឃើញច្បាស់ថានាយជាកូនប្រុសត្រកូលហ្វ្រេដឌើរីកស៍រួចមកប៉ូលីសទាំងនោះក៏មិនបានហាមឃាត់ទៅវិញ ព្រោះតែរិទ្ធិអំណាចរបស់លោកពូគេ ដែលបណ្ដាក្របខណ្ឌ័ប៉ូលីសគ្មាននរណាហ៊ានក្អកជាមួយគេនឹងប៉ះពាល់សមាជិកគ្រួសាររបស់គេឡើយ។
«នេះជាឡានរបស់ខ្ញុំ ហើយពួកលោក..»
«អូ! គឺមានអ្នករាយការណ៍មកថាមានមនុស្សលោតទឹកសម្លាប់ខ្លួននៅម្ដុំនេះដោយអ្នកធ្វើអត្តឃាតនោះគេជិះឡានមួយនេះមក លោកថេយ៍ស្គាល់មែនទេ?» ពាក្យគ្រប់យ៉ាងដែលប៉ូលីសម្នាក់នោះនិយាយហាក់លែងមានប្រសិទ្ធភាពមកលើថេយ៍ ក៏ព្រោះតែត្រចៀកគេស្ដាប់លែងលឺចាប់តាំងពីលឺពាក្យថាអ្នកបើកឡានមួយនេះមកដើម្បីសម្លាប់ខ្លួននោះមកម៉្លេះ ជើងមាំទាំបោះជំហានចូលឆ្លងកាត់ខ្សែខណ្ឌពណ៌លឿងសម្រាប់ឃាំងកន្លែងកើតហេតុនោះ ម្ចាស់កាយមាំក៏ចូលមកដល់នឹងឈប់កាលបើបានឃើញកាំភ្លើងមួយដើមនៅទីនោះព្រមជាមួយសំបកគ្រាប់មួយគ្រាប់ជ្រុះលើដីបានន័យថានាងមិនមែនត្រឹមតែលោតទឹកឡើយ តែនាងក៏ធ្វើរឿងលើសពីនោះថែមទៀត។
«លោកថេយ៍..»
«នាងនៅឯណា? អ្នកដែលលោតទឹកសម្លាប់ខ្លួននោះ? នាងនៅជាមួយពួកលោកពិតទេ?» ថេយ៉ុងមិនទុកឲ្យប៉ូលីសបាននិយាយអ្វីឡើយតែនាយក៏សួរនូវសំនួរជាខ្សែ ខណៈភ្នែកងាករ៉េមើលជុំវិញបំណងចង់ឲ្យតែឃើញស្រីសម្អប់ម្នាក់នោះ។
«ពួកយើងមកដល់យឺតពេលបន្តិចព្រោះថាគេលឺមានសំឡេងកាំភ្លើងបាញ់មួយគ្រាប់រួចក៏បាត់ជនរងគ្រោះទៅ ហើយពួកយើងក៏មិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយដែរព្រោះតែនៅម្ដុំនេះគ្មានកាំមេរ៉ាសុវត្ថិភាពឡើយ» ថេយ៉ុងក៏ទម្លាក់ដៃចុះបន្តិចរួចងាកភ្នែកទៅម្ខាង នាយក៏ស្រាប់តែនឹកឃើញរឿងអ្វីម៉្យាងរួចប្រញាប់រត់ទៅរកឡានរបស់គេភ្លាម។
បើសិនជានៅម្ដុំនេះគ្មានកាំមេរ៉ាសុវត្ថិភាព ឡានរបស់គេក៏មានហើយគេក៏សង្ឃឹមថាគេនឹងបានមើលថាមានរឿងអ្វីកើតឡើងខ្លះ ជាពិសេសតើនាងនិយាយអ្វីខ្លះមុននឹងនាងសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយបែបនោះ?
«ចង្រៃយ៎អើយ!» ថេយ៉ុងវ៉ៃចង្កូតឡានគេលាន់ផាំងក៏ព្រោះតែក្នុងកាំមេរ៉ានោះគ្មានម៉េម៉ូរីទេ អ៊ីចឹងរឿងដែលកើតឡើងទាំងអម្បាល់ម៉ានមិនអាចថតទុកបានឡើយ នាយក៏បង្ហាញអាការៈខឹងសម្បារខ្លាំងបូកផ្សំនឹងភាពខកចិត្តម៉្យាងចម្លែក មិនមែនខកចិត្តដែលគេមករកនាងមិនឃើញឡើយ តែខកចិត្តដែលគេមកចួបប្រទះដំណឹងរបស់នាងទាំងបែបនេះ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now