ភាគ86

519 22 0
                                    


ទាយាទម៉ាហ្វៀ
ភាគ86

"មិចក៏នាងច្បាស់ក្នុងចិត្តម៉្លេះ?"
"ព្រោះខ្ញុំដឹង..ខ្ញុំដឹងថាថេយ៍គេមិនមែនជាមនុស្សដែលងាយចុះចាញ់នឹងបោះបង់ឱកាស" រូម៉ានិយាយរួចក៏បែរខ្លួនបំណងចង់ចាកចេញតែហូស៊ុកក៏កាន់ករដៃនាងជាប់ទាញនាងឲ្យបែរត្រឡប់មកមើលមុខគេវិញ។
"តែគេក៏បានលះបង់គ្រប់យ៉ាងដើម្បីនាង គេមិនបានបោះបង់ឱកាសតែគេប្រើឱកាសនោះដើម្បីជួយដល់នាង ឲ្យនាងបានមើលឃើញពិភពលោកជាថ្មីបែបនេះ.." ប្រយោគដំបូងក៏មិនបានធ្វើឲ្យរូម៉ាភ្ញាក់ផ្អើលដូចជាមួយកន្ទុយប្រយោគចុងក្រោយនេះដែរ ស្រីតូចក៏ងើបមុខឡើងរួចសម្លឹងចូលក្រសែភ្នែកត្រជាក់ស្រេបរបស់បុរសត្រកូលហ្វ្រេដឌើរីកស៍ម្នាក់នេះ នាងមិនប្រាកដចិត្តឡើងថាអ្វីដែលគាត់និយាយជាការពិតមែនរឺក៏អត់នោះ។
"ពូនិយាយអី? លះបង់..លះបង់ដើម្បីឲ្យខ្ញុំបានឃើញពិភពលោកម្ដងទៀត ហ៊ឺ" រូម៉ាលើកដៃម្ខាងប៉ះលើភ្នែកម្ខាងដែលបិទនោះ ដៃទាំងសងខាងក៏ញ័រទទ្រើតកាលបើខួរក្បាលនាងប្រាប់រឿងផ្សេងមួយទៀត ចម្ងល់ផ្សេងមួយទៀតថាតើការវះកាត់របស់នាងបានជោគជ័យដោយរបៀបណា?
(លោកចេញទៅ លោកអាចនឹងឈឺម្នាក់ទៀត!)
(បើសិនជាបងឈឺហើយអូនអាចជា នោះបងមិនខ្លាចឡើយម៉ា..បងនឹងនៅទីនេះជាមួយអូន កំដរអូនឆ្លងកាត់ការវះកាត់មួយនេះណា៎ ជឿជាក់លើបង ជឿជាក់លើខ្លួនឯងណា៎ ជុប៎)
ពាក្យសម្ដីនិយាយរបស់ថេយ៉ុងនៅថ្ងៃនោះក៏បន្លឺឡើងជាថ្មីក្នុងការចងចាំរបស់ម៉ា ស្រីតូចក៏ថយជំហានខ្លួនឯង2ជំហានទាំងដែលដើមដៃនាងកំពុងតែត្រូវហូស៊ុកកាន់។
"វាមិនអាចទៅជាអញ្ចឹងទេ! ថេយ៍មិនអាចធ្វើបែបនឹងទេ គេក៏មានកូនត្រូវមើលថែ លោកប៉ាត្រូវថែរក្សា បងប្អូនជាច្រើនដែលស្ថិតក្រោមបន្ទុក"
"តែគេក៏លះបង់របស់ទាំងនេះ រឿងទាំងនេះដើម្បីឲ្យនាងបានរស់នៅក្នុងជីវិតដែលដូចពីមុនរូម៉ា នាងគួរតែបានយល់ពីជម្រៅចិត្តស្រឡាញ់ដែលគេមានមកលើនាងហើយត្រូវទេ?" ហូស៊ុកបោះសំនួរមួយដែលហាក់ដូចជាកាំបិតចាក់ទ្រូងនាងអញ្ចឹងដែរ លឺសំនួរគេក៏រំលឹកដល់អតីតកាលដែលនាងតែងតែជេរស្ដីមាក់ងាយគេ ព្រោះគិតថាគេគ្មានសេសសល់ក្ដីស្រឡាញ់មកលើនាង រឿងដែលគេត្រឡប់មករកនាងក៏ព្រោះតែកូនប៉ុណ្ណោះ។
"ប្រុសតូចគេស្រឡាញ់នាងណាស់ ពីមុនគេអាចនឹងល្ងង់យកកំហឹងមកបាំងមុខពិតមែនតែក្រោយដឹងការពិតគ្រប់យ៉ាងគេក៏បៀមជាប់នូវពាក្យថាស្ដាយក្រោយ ហើយគេក៏មិនដែលយំខ្លាំងៗចំពោះនរណាដូចជាគេយំព្រោះតែនាងឡើយរូម៉ា.." ហូស៊ុកកាន់តែនិយាយ ស្មារតីរបស់រូម៉ាក៏កាន់តែមិននឹងនរ ស្រីតូចក៏អោនមុខចុះនាំយកទឹកថ្លាប៉ុន្មានតំណក់ឲ្យស្រក់ចុះមកកាត់ផែនថ្ពាល់ ទឹកភ្នែកទន់ជ្រាយដែលមិនសមជានាងសោះ។
"នាងយំ?! បានន័យថានាងយល់ព្រមទទួលយកការសុំទោសនេងការដឹងខុសរបស់ប្រុសតូចហើយមែនទេ?"
"ខ្ញុំស្អប់..ស្អប់ខ្លួនឯងដែលកន្លងមកមិនព្រមស្ដាប់ហេតុផលគេ ខ្ញុំក៏មិនខុសពីថេយ៍..ខ្ញុំក៏បៀមជាប់នូវកំហឹងពាសពេញក្នុងទ្រូង ខ្ញុំប្រឹងជេរស្ដី ប្រឹងរុញច្រានគេចេញទាំងដែលខ្ញុំ.."
"ទាំងដែលខ្ញុំនៅតែត្រូវការគេ" រូម៉ាទម្លាក់ដៃម្ខាងអង្អែលប៉ះចិញ្ជៀនលើនាងដៃ ជាវត្ថុអនុស្សាវរីយ៍ចុងក្រោយដែលគេបានប្រគល់ជូននាង រូម៉ាក៏ថយខ្លួនចេញឆ្ងាយពីហូស៊ុក នាងដូចជាអស់ចិត្តហើយ បើសិនជាវាជាការសម្រេចចិត្តរបស់ថេយ៍ នាងក៏មិនគួរនៅយំសោកព្រោះវាក៏អាចធ្វើឲ្យគេមិនស្ងប់សុខបាន។
ការដើរចាកចេញរបស់រូម៉ាក៏ត្រូវសំឡឹងមើលដោយចាស់ទុំដែលមកជាមួយនឹងនាងនោះ នាយសំឡឹងមើលផែនខ្នងកោងៗដើរចាកចេញរបស់នាង ព្រមជាមួយនឹងការចងចិញ្ចើម។
រូម៉ាឯណោះក៏ដើររហូតមកដល់ផ្លូវខាងមុខរួចហៅតាក់សុីដែលឆ្លងកាត់ដើម្បីជិះចាកចេញទៅ នាងមិនចង់នៅរំខាននឹងអំពល់ទុក្ខដល់គ្រួសារថេយ៍យូរទៀតឡើយ ល្មមដល់ពេលដែលនាងសម្រាកដែរហើយ។
គ្រឹប!
"អ្នកនាងចង់ទៅណា?!" គ្រាន់តែទាញទ្វារបិទភ្លាម តៃកុងឡានក៏សួរនាងភ្លាម រូម៉ាក៏បានត្រឹមព្រលែងខ្យល់ដង្ហើមធ្ងន់ផ្អែកក្បាលទៅក្រោយរួចបិទភ្នែក។
"ខ្ញុំមានកន្លែងណាគួរទៅទៀតទៅ? បើកន្លែងដែលខ្ញុំចង់ទៅនោះគ្មានវត្តមានរបស់គេទៀតផងនោះ"
...
ខ្យល់ជំនោរបោកបក់កាត់ស្បៃរាត្រី ពេលនេះវាក៏ម៉ោង3-4ភ្លឺទៅហើយ ផ្លូវការរៀងស្ងប់ស្ងាត់ត្បិតថាវាជាផ្លូវឡើងភ្នំ រាងកាយតូចស្រឡូនផ្ដេកដេកលង់លក់ហាក់អស់កម្លាំងនៅបាំងខាងក្រោយនោះក៏ភ្ញាក់កាលបើឡានស្រាប់តែឈប់ងក់ក្រោយពីបរទៅមុខអស់រាប់ម៉ោងរួចមក។
"នេះខ្ញុំនៅឯណា?!" រូម៉ាក៏លើកសំនួររួចបើកកញ្ចក់ឡានមើលទើបបានឃើញថាកន្លែងដែលឡានឈប់ចតនោះជាផ្ទះលើភ្នំដែលនាងនឹងថេយ៍ធ្លាប់មកជាមួយគ្នា។
"នេះខ្ញុំមិនបាន.."
"អ្នកនាងប្រាប់ខ្ញុំឲ្យជូនមកទីនេះ" រូម៉ាជ្រឹមចិញ្ចើមបន្តិចមុននឹងលូកដៃយកលុយពីហោប៉ៅមកឲ្យគេមុននឹងចុះពីឡាន កែវភ្នែកក៏ងាកមើលផ្ទះដែលនាងមកដល់នោះ ពីមុនវាខូចខាតព្រោះតែភ្លើងឆេះ ពេលនេះក៏ត្រូវជួសជុលជាថ្មីហើយអ្វីដែលធ្វើឲ្យនាងកត់សម្គាល់នោះគឺមានភ្លើងភ្លឺៗហាក់ដូចជាមានមនុស្សរស់នៅ។
រូម៉ាក្រវីក្បាលបន្តិចរួចប្រញាប់រត់ឡើងទៅកាន់ផ្ទះខាងលើភ្លាម អ្នកដែលបើកតាក់សុីជូននាងមកនោះក៏តាមមើលទាំងញញឹម ដៃចុចទូរសព្ទ័ខលទៅនរណាមិនដឹង។
"ចៅហ្វាយ! អ្នកនាងម៉ាមកដល់ទីតាំងហើយ"
(ល្អណាស់អេដវីន! ឆាប់មកផ្ទះមក..)
"បាទ៎!" ឡាននោះក៏បើកចេញទៅស្របនឹងវត្តមានរូម៉ាមកដល់ផ្ទះខាងលើភ្លាម ស្រីតូចលូកដៃគោះទ្វារផាំងៗទាំងភ្នែករលីងរលោង ស្រីតូចព្យាយាមគោះមិនឈប់ រហូតទាល់តែមានអ្នកបើក ទឹកភ្នែកនាងក៏កាន់តែហូរស្រក់កាលបើបានឃើញបុរសក្នុងឈុតអាវក្រាស់ កាន់ឈឺច្រត់មកបើកទ្វារឲ្យនាង គេពាក់វែនតាតែច្រមុះក៏ព្យាយាមសករង់ក្លិនទើបដឹងថាអ្នកមករកគេជាស្រី។
"នាងមករកនរណា?!"
"ខ្ញុំ..ខ្ញុំមករកប្រុសឆ្កួតម្នាក់! ប្រុសឆ្កួតម្នាក់ដែលរត់ចោលខ្ញុំ"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now