ទាយាទម៉ាហ្វៀ
ភាគ11៖ ធ្លាប់តែជាម្ចាស់
«មែន!» ចម្លើយយ៉ាងខ្លីថាមែនចេញពីមាត់ថេយ៉ុងនាំឲ្យអ្នកដែលដាក់សំនួរមុននោះសំឡឹងមើលមុខគេជាប់ ថេយ៉ុងចាប់ក្ដាប់ទាញដៃនាងចេញមករួចស្រាក់ជាប់ជាមួយនឹងដៃគេហាក់បីដូចជាការកាន់ដែលបង្ខិតបង្ខំមកលើរូម៉ាជាខ្លាំង ព្រោះទឹកមុខនាងបង្ហាញពីភាពមិនស្រួលក្នុងអារម្មណ៍នាងនាពេលនេះ។
«យើងនៅមានចិត្តនឹកគិតដល់នាង...»
«គិតថានាងអាចរស់នៅបានយ៉ាងស្រួលដោយរបៀបមិចក្រោយពីនាងក្បត់នឹងយើង ទុកឲ្យយើងស្ពាយពាក្យសន្យាគ្រប់យ៉ាងតែម្នាក់ឯងនោះ?» ប្រយោគដំបូងក៏នាំឲ្យរូម៉ានាងប្លែកចិត្តបន្តិច តែប្រយោគទី2ក៏ធ្វើឲ្យភាពចម្លែកចិត្តរបស់នាងរសាយអស់គ្មានសេសសល់ ព្រោះទោះជាមានរឿងទាំងអម្បាល់ម៉ានកើតឡើងក៏ដោយក៏ចិត្តគំនិតគេនៅតែមិនកែប្រែ។
«ក្បត់នឹងលោក? ឲ្យហៅថាក្បត់យ៉ាងមិចទៅបើលោកនិយាយកោកៗថាលោកមិនដែលស្រឡាញ់ខ្ញុំផងនោះ? ថ្ងៃនេះលោកមិនអីទេហ្អេស៎?» រូម៉ាគ្រវាសដៃម្ខាងចេញពីការចាប់កាន់របស់គេរួចលើកឡើងស្ទាបប៉ះថ្ងាសរបស់អ្នកម្ខាងទៀត ធ្វើឲ្យគេមើលទៅដូចជាមនុស្សល្ងង់ម្នាក់អ៊ីចឹងដែរ ថេយ៉ុងសំឡឹងមើលនាងជាប់មិនដកភ្នែកហាក់បីដូចជាព្យាយាមកត់ត្រាទឹកមុខបែបឌឺដងរបស់នាងល្អិតម្នាក់នេះទុក ចំណែកដៃម្ខាងដែលនៅសល់គេក៏កាន់ស្រាក់នាងកាន់តែជាប់ណែនលើសដើម ដល់ថ្នាក់រូម៉ានឹងដឹងខ្លួន។
«យ៉ាងមិច? នាងរ៉ូហ្សាលីននោះមិនដែលឲ្យលោកកាន់ដៃទេមែនទេ? បានជាលោកមើលទៅដូចជាដាច់ដាបខ្លាំងម៉្លេះ?»
«តែអេ៎! ប្រហែលជានាងរវល់តែក្រលែងចង្កេះបម្រើលោកភ្លេចគិតថាលោកក៏ចង់បានស្នេហាដូចជាគូស្នេហ៍ដទៃដែរហើយមើលទៅ ហ៊ឹស» រូម៉ាសើចឌឺដងឲ្យអ្នកម្ខាងរួចក៏គ្រវាសដៃគេចេញមួយទំហឹងរួចចាកចេញទៅទាំងមិនងាកក្រោយ ថេយ៉ុងក៏ឈរធ្មឹងនឹងមើលទៅបាតដៃដែលកាន់ស្រាក់ដៃនាងមុននោះ។
«ហ៊ឹម» ដៃមាំលើកលែងថើបនឹងស្រង់ក្លិនដៃនាងតូចដែលនៅជាប់លើបាតដៃគេ ក្លិនដែលគេតែងតែថើបស្រង់យកមកបម្រើផ្លូវអារម្មណ៍រាល់ពេលដែលគេចង់ តែពេលនេះគេត្រូវឃ្លាតឆ្ងាយ តែការឃ្លាតឆ្ងាយមួយនេះប្រហែលជាមិនយូរនោះទេ...ដឹង?
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍
