ភាគ101

538 19 0
                                    

ទាយាទម៉ាហ្វៀ
ភាគ101

ប្រោក!
កាំភ្លើងដែលកាន់តម្រង់ទៅរកលោកផាទ្រីសៀរ៍ក៏ធ្លាក់ចុះពីដៃកូនប្រុសដែលបាញ់សម្លាប់គាត់មុននេះ រាងកាយដែលឈរនឹងធឹងមុននោះក៏ដួលអុកជង្គង់ចុះទល់មុខនឹងសាកសពយ៉ាងអាណោចអាធមរបស់ឪពុកគេ ហេនរីអោនក្រាបក្បាលចុះនឹងដី ក្រាបហាក់បីដូចជាសុំខមាទោសពីបុរសចិត្តបិសាចម្នាក់នោះ ទោះបីគាត់ជាឃាតករ គាត់សម្លាប់ម្ដាយរបស់គេយ៉ាងសាហាវឃោឃៅ តែគិតចុះឡើងទៅគាត់ក៏នៅតែជាឪពុករបស់គេដដែល គ្មានអ្វីអាចផ្លាស់ប្ដូរបាន។
"លោកប៉ា ហ៊ឹក" រូម៉ាដែលដើមឡើយត្រូវថេយ៉ុងអោបក្រសោបរាងកាយជាប់នោះក៏អាចរើបម្រាស់ចេញបាន ស្រីតូចប្រញាប់នាំខ្លួនចុះមករកលោកប៉ានាងដែលនៅខាងក្រោមឯណោះ រាងកាយមាំទាំដែលក្រាបក្បាលដល់ដីមិនទាន់បាន10វិនាទីស្រួលបួលផងក៏ត្រូវកូនស្រីជាទីស្រឡាញ់អោបជាប់ណែន សំឡេងយំខ្សឹបខ្សួល ការអោបដែលញ័រទទ្រើតនោះក៏នាំឲ្យអ្នកជាឪពុកដែលព្យាយាមទប់ទឹកភ្នែក ទប់ភាពទន់ខ្សោយនោះត្រូវបម្រាស់ងាកបែរទៅទាញកូនអោបជាប់ទ្រូងវិញ។
"ម៉ា..ម៉ាឲ្យប៉ាសុំទោស"
"ប៉ាធ្វើត្រូវហើយ កូនស្រឡាញ់ប៉ា" រូម៉ាក្រវីក្បាលបដិសេធកាលបើលោកប៉ាដែលស្រឡាញ់នាង ព្យាយាមធ្វើគ្រប់យ៉ាងក៏ដើម្បីនាង តែចុងក្រោយគាត់នៅតែនិយាយពាក្យថាសុំទោសមកកាន់នាងទៀត ក្រែងគាត់ព្យាយាមអស់ពីសមត្ថភាពទៅហើយមិនអញ្ចឹងហ្អេស៎?!
"ប៉ាគួរតែដោះស្រាយរឿងឲ្យបានល្អជាងនេះ ប៉ាគួរតែដោះស្រាយវាឲ្យបានលឿនបំផុតម៉ា..ប៉ា..ប៉ាជាប៉ាមិនល្អ ប៉ា" រាងកាយដែលអោបក្រសោបរាងកាយរបស់គេមុននោះក៏បែរទន់ល្អូក ដៃដែលអោបក្រសោបគេជាប់មុននោះក៏ធ្លាក់សន្សឹមធ្លាក់ចុះពីលើខ្នងហេនរី តែក៏មានដៃមាំមនុស្សម្នាក់ទៀតចូលមកចាប់ក្រសោបដៃនាងទាន់ ហើយម្នាក់នោះក៏គ្មាននរណាផ្សេងក្រៅពីថេយ៉ុងនឹងឯង។
"ម៉ា..ម៉ាដឹងខ្លួនឡើង!" រូបរាងកាយរូម៉ាក៏ត្រូវក្រសោបត្រកងជំនួសដោយដៃរបស់ថេយ៉ុង នាយចាប់កាន់ប៉ះថ្ពាល់ត្រជាក់ល្អូករបស់ម៉ា តែគ្មានចលនាអ្វីតបតរសោះទើបគេប្រញាប់ក្រសោបបីនាងឡើង ស្របគ្នានឹងឡានប៉ូលីសប៉ុន្មានគ្រឿងចូលមកថេយ៉ុងទោះជាបីរូម៉ាឡើងហើយក៏ដោយក៏គេមិនទាន់ទៅព្រោះគេក៏នៅគិតបារម្ភពីប៉ារបស់នាង ព្រោះរឿងដែលកើតឡើងមុននោះវាអាចធ្វើឲ្យគាត់ជាប់ទោសធ្ងន់បាន។
"យកម៉ាទៅពេទ្យទៅ..មើលថែកូនយើងឲ្យល្អ ប៉ាទុកចិត្តលើឯងហើយប្រុសថេយ៍" សព្វនាមដែលថេយ៍តែងតែរំពឹងថាគេនឹងបានលឺ ពេលនេះគេក៏បានទទួលស្ដាប់ចេញពីមាត់របស់លោកប៉ារូម៉ា ទោះបីជាវាស្ថិតក្នុងស្ថានការណ៍មិនសាកសមក៏ដោយក៏គេមានអារម្មណ៍ថារំភើប ថេយ៉ុងងក់ក្បាលទទួលការប្រាប់រួចប្រញាប់បីភរិយាទៅរកឡានភ្លាម នាយហេនរីក៏តាមសំឡឹងមើលកូនស្រីចាកចេញទៅជាមួយនឹងក្មេងប្រុសដែលគេទុកចិត្ត តែប៉ុណ្ណេះគេក៏អាចទុកចិត្តបានហើយ ទុកចិត្តថាទោះជាគេមិននៅទីនេះក៏កូនស្រីគេនៅមានថេយ៉ុងជាអ្នកមើលថែ។
"ក្រាបចុះ! លើកដៃឡើង..." ប៉ូលីសក៏ចូលមក ហេនរីក៏លើកដៃទាំងសងខាងឡើងដើម្បីឲ្យប៉ូលីសចាប់ខ្លួន តែថាអ្នកដែលនៅទីនោះក៏មិនព្រមឲ្យវាកើតឡើងដោយគេចូលមកឃាត់ ប៉ូលីសក៏ងាកមើលវត្តមានប្រុសម្នាក់នោះមុននឹងញើសចាប់បែកហូរច្រោកៗតាមជើងសក់ វត្តមានបុរសម្នាក់ដែលគួរឲ្យខ្លាចបំផុត ថាគ្រួសារម៉ាហ្វៀទាំង2ត្រកូលនេះគួរឲ្យខ្លាច តែប្រុសម្នាក់នេះគឺគួរឲ្យខ្លាចជាងអ្វីដែលគិតទៅទៀត។
លោកម្ចាស់ជុនចូលមករួចទាញខ្នោះដែលរកបំពាក់នឹងដៃហេនរីនោះចេញរួចគ្រាលើកគេឡើងឈរមួយអស់កម្ពស់ជាមួយនឹងគេ ដំបូងនាយហេនរីក៏ឆ្ងល់ដែរថាហេតុអីបានជាលោកម្ចាស់ជុនធ្វើបែបនោះ។
"យើងទៅជាមួយហេនរី..យើងមានរឿងជាច្រើនចង់ជម្រះជាមួយពួកលោកដូចគ្នា រឿងដែលបណ្ដោយឲ្យបុរសជាប់ឃុំក្នុងគុកមានសិទ្ធិនឹងបញ្ជាអ្នកក្រៅគុកឲ្យធ្វើបាបគេគ្រប់គ្នាមិនឈប់" ថារួចលោកម្ចាស់ជុនក៏បោះជំហានចេញព្រមគ្នាជាមួយនឹងហេនរី ពួកគេដើរទៅដោយមានប៉ូលីសរត់តាមពីក្រោយដូចជាអង្គរក្ស មិនសាកសមជាជនល្មើសសោះតែម្ដង។

នៅមន្ទីរពេទ្យ..
ក្រឡេកមើលទៅអ្នកដែលសន្លប់ស្ដូកត្រូវបញ្ជូនទៅមន្ទីរពេទ្យឯណោះវិញ រូម៉ាត្រូវសម្រាកនៅបន្ទប់សម្រាកព្យាបាលអ្នកជម្ងឺ នាងមានទឹកមុខស្លេកស្លាំងខ្លាំងដល់ថ្នាក់អ្នកដែលយកនាងមកនោះនៅមិនសុខ ថេយ៉ុងដើរទៅដើរមកក៏ព្រោះតែរង់ចាំស្ដាប់ដំណឹងនឹងលទ្ធផលពិនិត្យដែលលោកដុកទ័របានពិនិត្យមុននោះ។
"មិនដឹងជាទៅមើលប៉ុន្មានម៉ោងទេ យូរសឹងស្លាប់" ថេយ៉ុងរអ៊ូរង៉ូវៗតែម្នាក់ឯងមិនឈប់ ខឹងក៏ខឹង ភ័យក៏ភ័យ នេះមិនទាន់ដឹងអីផងរូម៉ាក៏សន្លប់ស្ដូកទៅហើយ ថេយ៉ុងដើរទៅដើរមកដល់ថ្នាក់កូនស្រីគេទាំង2នាក់ដែលមកដល់តាមក្រោយនោះក្រវីក្បាលមិនឈប់។
"ប៉ាដើរមឹងៗតិចសឹកការ៉ូក្នុងពេទ្យគេឲ្យសង" នាងល្អិតហាណាពេលនេះនាងក៏ថ្នឹកនឹងការប្រើសព្វនាមនេះជាមួយលោកប៉ានាង លីឈីងឯណោះក៏មើលមកហាណារួចសើចកក្អឹកព្រោះវាក៏ជាអីដែលនាងចង់និយាយដែរ។
"ហាណានិយាយត្រូវណា ប៉ាដើរទៅមកៗនឹងសឹកការ៉ូពេទ្យអស់ លើកក្រោយតិចគេបិទផ្លាកហាមចូលហើយ" 3នាក់ឪពុកកូនក៏សើចកក្អឹកជាមួយគ្នាយ៉ាងស្រស់ស្រាយ តែស្នាមញញឹមនឹងសំណើចក្អាកក្អាយនោះក៏រសាយបាត់បន្តិចម្ដងៗកាលបើវត្តមានមនុស្សម្នាក់រុញទ្វារចូលមក បុរសមានរាងកាយមាំទាំដែលបាត់មុខជាយូរព្រោះជាប់ឃុំពេលនេះគេក៏មកវិញ ហើយមកពេលនេះក៏មិនមែនព្រោះតែនរណាឡើយ តែមកព្រោះតែមនុស្សសំខាន់ម្នាក់ដែលគេតែងតែនឹកគិតនឹងដឹងខុសមកលើ។
"លីឈីង..លីឈីងកូន!" រ៉ូហ្សេស៍ ប៉ាបង្កើតដែលតែងតែទុកកូនចោលនោះក៏បង្ហាញខ្លួនចំពោះមុខនាង លីឈីងក៏មើលមកគេទាំងភ្នែករលីងរលោង ស្រីតូចក៏ខាំមាត់បន្តិចរួចចូលអោបហាណា ឃើញកូនខ្លាចនឹងយំរ៉ូហ្សេស៍ក៏បំណងចូលទៅរកនាង តែមនុស្សម្នាក់ក៏ចូលមកក្របួចករអាវគេជាប់។
"លីឈីងកូន.."
"កូន?! អាថោកទាបឯងមានសិទ្ធិប្រើពាក្យហ្នឹងដែរហ្អេស៎?"

អរគុណសម្រាប់ការតាមដានអាន៕

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Wo Geschichten leben. Entdecke jetzt