ភាគពិសេស

3.4K 88 7
                                    

ទាយាទម៉ាហ្វៀ
ភាគពិសេស

"អូនមិនដែលស្អប់បងទេហ្អេស៎?!"

"មិនដឹង អឹក!" រូម៉ានិយាយទាំងភ្នែកបើកមិនចង់រួច ដៃតូចទាំងសងខាងក៏ទម្លាក់ត្រដាងទម្លាក់ចុះដូចជាអស់ដៃអស់ជើងនឹងផឹកស្រាពេលល្ងាចនេះ ថេយ៉ុងដែលសង្គ្រប់លើរាងកាយនាងឯណោះក៏ញញឹមរួចមិនភ្លេចទម្លាក់បបូរមាត់ថើបថ្ពាល់នាងស្រាលៗតាមចិត្តនឹករលឹកនឹងការស្រឡាញ់។

"ហ៊ឹម! មើស៎..ស្អុយស្រាណាស់" រូម៉ាកាលបើថេយ៉ុងថើបឈ្មុសឈ្មុលថ្ពាល់មិនឈប់ ទើបនាងលូកដៃទប់ទ្រូងរបស់គេរួចទះថ្ពាល់គេផាច់ៗមិនខ្លាំងដៃហើយក៏មើលទៅគួរឲ្យស្រឡាញ់ថែមទៀត។

"បងផឹកមិនច្រើនដូចជាអូនផង មិចក៏ថាបងស្អុយស្រាទៅកើតហ្អាស៎?!" កាន់តែគិតថេយ៉ុងក៏កាន់តែមិនយល់ នាងនៅពេលស្រវឹងនឹងពេលស្វាងគឺខុសគ្នាដូចជាមេឃនឹងដីតែម្ដង ពេលស្រវឹងនាងក៏គួរឲ្យស្រឡាញ់ ទោះសម្ដីមិនពិរោះពិសារតែក៏មានកាយវិការទន់ភ្លន់ដូចជាពេលនេះអញ្ចឹង នាងនិយាយពីនេះពីនោះហើយក៏លូកដៃទះថ្ពាល់គេមិនឈប់។

"អូនវាយថ្ពាល់បងរហូតបែបនេះតិចបានបងចាប់ទៅ.."
"ចាប់អី? អេ៎..ចាប់អីបានហាមចាប់រំលោភ ហ៊ឹម" រូម៉ាមិនអាចបញ្ចប់ប្រយោគខ្លួនឯងឲ្យស្រួលបួលសោះព្រោះថាអ្នកម្ខាងទៀតកំពុងតែខ្នក់ខ្នាញ់នឹងឡើងចំណង់សឹងតែផ្ទុះរាងកាយទៅហើយ ថេយ៉ុងដេញតាមថើបនាងមិនដកមាត់ទោះបីជារូម៉ាព្យាយាមខិតថយខ្លួនគេចក៏ដោយ នាងថយៗរហូតដល់ខ្នងប៉ះនឹងក្បាលគ្រែអស់កន្លែងទៅទើបនាងឈប់។

ផឹប!
"អឹស!" រូម៉ាថ្ងួចថ្ងូរនៅនឹងដើមករដែលរាងកាយបែរជាឡើងកម្ដៅយ៉ាងខ្លាំងខុសពីធម្មតា តែវាក៏មិនចម្លែកដែរព្រោះនាងម្នាក់ឯងក៏ផ្ដាច់ស្រាក្រហមអស់2ដបទៅហើយ បើមិនក្ដៅនោះទើបហៅថាចម្លែក ថេយ៉ុងអោនថើបកញ្ចឹងករនាងបង្អូសមកដល់ដើមទ្រូងនាង ដៃម្ខាងទាញដៃអាវនាងទម្លាក់ចុះរួចដេញថើបស្រាលៗដាស់អារម្មណ៍រូម៉ាឲ្យកាន់តែពិបាកទ្រាំថែមទៀត។

"ហ៊ឹស!រោលរាលណាស់ ខ្ញុំក្ដៅខ្លួន អ្ហស៎" រូម៉ាពើតពើងទ្រូងតបនឹងការអោបថើប បានឱកាសដែលនាងកំពុងតែឈ្លក់វង្វេងនឹងភ្លើងតណ្ហា ថេយ៍ក៏លួចចាត់ការដោះអាវនាងចេញអស់បោះចោលទៅកន្លៀតគ្រែភ្លាមមិនប៉ុន្មាននាទីដូចជាជំនាញខ្លាំងណាស់អញ្ចឹង។ រូម៉ាឯណោះស្រាក៏ជ្រៀត តណ្ហាក៏ឡើងនាងហាក់ហេងហាងមិនដឹងគួរធ្វើបែបណាឲ្យសាកសម បើថេយ៍នេះវិញក៏មិនព្រមចាត់ការឲ្យឆាប់តែនៅថើបជញ្ជក់សាច់សព្វរាងកាយនាងដូចជាក្មេងជញ្ជក់ជាតិពីស្ករគ្រាប់ រូម៉ាផ្អៀងក្បាលបន្តិចរួចព្យាយាមបើកភ្នែកសំឡឹងមើលទៅថេយ៍ដូចជាកូនក្មេង។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now