ភាគ38

625 31 0
                                    


ទាយាទម៉ាហ្វៀ
ភាគ38

"ហ្អាយ៎!!!" អ្នកដែលឈរញញឹមមុននោះក៏ស្រាប់តែស្រែកឡើងខ្លាំងៗ ជើងតូចស្រឡូនរត់ចុះពីជាន់ខាងលើមកធ្វើដូចជានាងស្លន់ស្លោរខ្លាំងដែលថេយ៉ុងធ្លាក់មកបែបនេះទាំងដែលមុននេះនាងជាអ្នកច្រានគេព្រោះតែភ្លើងប្រចណ្ឌ័នឹងភាពខឹងសម្បារក្នុងចិត្ត។
"បងថេយ៍ ហ៊ឹកៗបងថេយ៍កុំកើតអីណា៎" លីលីទម្លាក់ខ្លួនក្រសោបអោបរាងកាយដែលដាបទៅដោយលោហិតក្រហមឆ្អិន ជះក្អិនឆ្អាបពេញក្នុងផ្ទះលំហែ ថេយ៉ុងបិទភ្នែកជិតឈឹងលែងដឹងស្មារតីក៏ព្រោះទទួលរងការប៉ះទង្គិចខ្លាំងពេកដល់ថ្នាក់សូម្បីតែសង្គ្រោះដង្ហើមខ្លួនឯង ស្មារតីខ្លួនឯងឲ្យនៅឃើញសកម្មភាពបោកបំភន្ត័របស់លីលីក៏មិនមានឱកាសដែរ។
"ហ្អា៎!!!!" សំឡេងស្រែកមួយទៀតក៏បន្លឺឡើងហើយនោះក៏ជាសំឡេងរបស់អ្នកបម្រើដែលថេយ៍ជួលមកមើលលីឈីងឯណោះ នាងធ្លាក់កំប៉ុងទឹកដោះគោលីឈីងពីដៃក៏ព្រោះតែស្លុតនឹងទិដ្ឋភាពនោះពេក នាងតូចដែលមកជាមួយនឹងនាងក៏ភាំងភ្លឹក ដៃកាន់តុក្កតានោះជាប់នឹងដៃប្រញាប់បោះជំហានស្រាលៗចូលទៅអង្គុយក្បែររាងកាយលោកប៉ាជាទីស្រឡាញ់ភ្លាម។
"ប៉ា.."
"ហ៊ឺ! ប៉ាកើតអីប៉ា?!" លីឈីងអង្គុយនៅក្បែរជើងថេយ៉ុង ដៃទាំងសងខាងទម្លាក់តុក្កតាចុះទៅម្ខាងរួចកាន់ក្រសោបជើងឪពុកទាំងភាំងភ្លឹកស្មារតី ទឹកភ្នែកហូរស្រក់តក់ៗកាត់ផែនថ្ពាល់ក្មេងតូចដែលមានអាយុមិនទាន់បាន5ឆ្នាំស្រួលបួលនៅឡើយផង តែផ្លូវចិត្តនាងក៏ត្រូវបានរឿងមិនល្អ រូបភាពមិនល្អតាមបន្លាចមិនចេះចប់មិនចេះហើយ កាលពីព្រឹករឿងរបស់ហាណា ពេលនេះនាងក៏ត្រូវមកឃើញលោកប៉ានាងដេកក្នុងថ្លុកឈាមម្នាក់ទៀត។
"ប៉ា..ប៉ាប៉ាក្រោកឡើងមកប៉ាប៉ា អា៎ ហ៊ឹកៗ" នាងល្អិតដែលកំពុងតែអោបជើងលោកប៉ាយំនោះក៏មានកម្លាំងអ្វីម៉្យាងមករុញច្រាន ហើយកម្លាំងមួយនោះគ្មានអ្វីឡើយក្រៅពីដៃម្ដាយជើងល្អរបស់នាង លីលីសំឡក់សំឡឹងកូនស្រីខណៈដៃអោបថេយ៉ុងជាប់ណែន លីឈីងក៏បានតែអោនមុខយំព្រោះនាងមិនដឹងគួរធ្វើបែបណា ព្រោះសូម្បីតែប៉ានាងក៏នាងមិនអាចប៉ះបានដែរអញ្ចឹងរឺ?
"ថេយ៍..បងនឹងមិនអីទេ ហ៊ឹកៗបងនឹងមិនអីទេណា៎" លីលីបន្តលាក់ពុតមាយាធ្វើជាយំសោកទាញស្វាមីមកអោបទាំងដែលក្នុងចិត្តនាងកំពុងតែសើចសប្បាយនឹងអ្វីដែលកើឡើងក្នុងពេលនេះជាខ្លាំង។
(បែបនេះលោកនឹងមិនអាចទៅណាចោលខ្ញុំទៀត លោកត្រូវតែនៅទីនេះនឹងសងគ្រប់យ៉ាង)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now