ភាគ18៖ អ្នកដទៃជាថ្មី

734 34 1
                                    

ទាយាទម៉ាហ្វៀ
ភាគ18៖ អ្នកដទៃជាថ្មី

រូម៉ាក៏អោនគំនាបអរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីមួយនោះរួចនាងក៏សុំខ្លួនចាកចេញពីលើឆាកដោយយកលេសថានាងមិនស្រួលខ្លួនចង់ទៅបន្ទប់ទឹក ទាំងដែលការពិតវាមិនមែនបែបនោះឡើយ។
"ហ្អា៎ ហ៊ឹកៗហ៊ឺ" រាងកាយតូចស្ដើងសម្រុតអង្គុយក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាងដែលនៅជាន់ខាងលើស្ងប់ស្ងាត់នោះ ភ្លេងនៃពិធីខាងក្រៅក៏ហាក់បន្លឺឡើងប្រណាំងនឹងសំឡេងយំរបស់នាង រូម៉ាខ្ទប់មុខយំខ្លាំងៗក៏ព្រោះតែនាងមិនអាចលាក់អារម្មណ៍ឈឺចាប់បាន លើកដំបូងដែលនាងរឹងមាំនឹងហុចលិខិតភ្ជាប់ពាក្យឲ្យគេ នាងក៏បានសន្យានឹងខ្លួនឯងរួចហើយថានាងនឹងរឹងមាំបោះបង់ចោលគេហើយសាងជីវិតថ្មីជាមួយបុរសម្នាក់ដែលគេស្រឡាញ់នាង ទោះជាគេមកក្រោយក៏ដោយ។
តែហេតុអី...
ហេតុអីគ្រាន់តែនាងបានឃើញគេ ឃើញក្រសែភ្នែកសំឡឹងមើលមករបស់គេ បេះដូងនាងក៏បែរជាចាប់ឈឺស្ពឹក ទឹកភ្នែកក៏សម្រុកស្រក់ចេញមកទប់មិនបានបែបនេះ? រឺមួយក៏ព្រោះតែគេជាស្នេហាដំបូងរបស់នាង? រឺក៏មកពីនាងស្ដាយអនុស្សាវរីយ៍ទាំងអស់នោះ ទាំងដែលពេលនេះគេបំភ្លេចគ្រប់យ៉ាងអស់ហើយក៏មើលថែមនុស្សស្រីម្នាក់ផ្សេងទៀតដែលមិនមែនជានាង។
"ហេតុអីក៏ឯងយំម៉ា? បងរ៉ូហ្សេស៍មានអ្វីមិនល្អទៅ បានជាឯងត្រូវមកយំដើម្បីប្រុសផ្សេងក្នុងថ្ងៃពិសេសរវាងឯងនឹងគាត់? ហ៊ឹក ហេតុអី?" រូម៉ានិយាយបណ្ដើរគួកទ្រូងខ្លួនឯងបណ្ដើរ ត្រចៀកទាំងសងខាងក៏ហាក់ហឹងស្ដាប់អ្វីមិនលឺសោះ ទឹកភ្នែកក៏ហូរស្រោចលើផែនថ្ពាល់ប្រៀបដូចជាទឹកចាក់លុបលាងមុខ តែអត់ទេ! អាចថាវាជាទឹកលុបលាងភាពល្ងង់ខ្លៅ អារម្មណ៍ស្នេហាតែម្ខាងដ៏ឆ្កួតលីលារបស់ដែលមានចំពោះគេ ចប់ពីថ្ងៃនេះទៅ នាងគួរតែបញ្ឈប់អារម្មណ៍អស់ទាំងនេះហើយ។
"ខ្ញុំធ្វើបាបខ្លួនឯងយូរពេកហើយ.." រូម៉ាផ្អែកខ្នងនឹងទ្វារបន្ទប់រួចលើកដៃជូតវាសទឹកភ្នែកដែលហូរស្រក់នោះ ពន្លឺព្រះចន្ទក៏បញ្ចេញរស្មីកាន់តែភ្លឺច្បាស់ឲ្យនាងបានឃើញ ប្រាប់នាងដោយប្រយោលថាជីវិតនាងមានតម្លៃណាស់ វាគួរតែមានពន្លឺភ្លើងថ្លាដូចជាពន្លឺដាលរបស់ព្រះចន្ទនេះ។
តុក!តុក..
(ម៉ា..ម៉ានៅខាងក្នុងមែនទេ?)
គ្រានោះទ្វារបន្ទប់នាងក៏រង្គោះរង្គើឡើងដោយការគោះពីអ្នកខាងក្រៅឯណោះ រូម៉ាប្រញាប់ប្រញាល់ជូតវាសទឹកភ្នែករួចក្រោកឡើងទាញឈុតឲ្យមានរបៀបរៀបរយហើយទើបលូកដៃបើកទ្វារទទួលអ្នកស្រែកហៅ។
"បងរ៉ូហ្សេស៍" ទោះជានាងទើបតែស្រែកយំរួចហើយក៏ដោយក៏នាងនៅតែផ្ដល់ស្នាមញញឹមទៅកាន់គូដណ្ដឹងដែលមកតាម រ៉ូហ្សេស៍មិនបាននិយាយអីតែក៏លូកកាន់ប៉ះថ្ពាល់ទន់រលោងក្រហមព្រឿងៗរបស់នាង ប៉ះអង្អែលស្រាលៗព្រមជាមួយភាពព្រួយបារម្ភ។
"អូនអូខេរឺអត់ម៉ា?" រូម៉ាងើបភ្នែកសំឡឹងមើលទៅរ៉ូហ្សេស៍រួចងក់ក្បាលញាប់ បែបនេះទើបមិនធ្វើឲ្យគេសង្ស័យនឹងព្រួយបារម្ភបាន រ៉ូហ្សេស៍រហ័សទាញនាងមកអោប ទម្លាក់បបូរមាត់ថើបសក់នាងដោយការថ្នមថ្នាក់។
"បើមិនអូខេប្រាប់បងណា៎ បងនៅទីនេះហើយ" រូម៉ាងក់ក្បាលទាំងថ្ងាសនៅខ្ទប់នឹងទ្រូងរបស់គេ ដៃតូចស្រឡូនក៏លូកអោបគេវិញយ៉ាងជាប់ណែន ទឹកថ្លាមួយតំណក់ក៏ជ្រៀតចេញមកតក់លើអាវរបស់នាយ ព្រមជាមួយនឹងអារម្មណ៍មួយដែលបង្ហាញពីការដឹងខុសទៅកាន់គេ។
(បងល្អពេកហើយរ៉ូហ្សេស៍ ឲ្យអូនសុំទោស)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now