ភាគ23,24

808 35 1
                                    


ទាយាទម៉ាហ្វៀ
ភាគ23,24

"ប៉ាប៉ា..ប៉ាអត់អីទេហ្អេស៎?" លីឈីងក្រោយពីភាំងនឹងបានឃើញមីងម្នាក់នោះក្រអើតក្រទមនឹងទះលោកប៉ានាងកណ្ដាលចំណោមបែបនេះស្រីតូចក៏ប្រញាប់ចូលទៅរកលោកប៉ាបំណងចង់ជួយលើកគាត់ តែថេយ៍ក៏ឃាត់កូនព្រមទាំងច្រត់ដៃឡើងដោយខ្លួនឯងតែម្ដង។
"នាងមានក្ដីសុខមែនហ្អេស៎?" ថេយ៉ុងក៏ស្រែកគំហកបំណងចង់ឃាត់ដំណើររូម៉ា ហើយវាក៏បានផលពិតមែន នាងបញ្ឈប់ដំណើរចាកចេញរួចងាកបែរត្រឡប់ទៅមើលគេវិញព្រមជាមួយនឹងស្នាមញញឹម។
"លឺពាក្យនេះពីមាត់នាងយើងក៏រៀងចម្លែកចិត្តបន្តិចដែរព្រោះនាងតែងតែជាអ្នកដែលចិត្តមិនដាច់ រាល់ពេលដែលយើងនិយាយចំចំណុចនាងតែងតែស្ងាត់ មិនអញ្ចឹងហ្អេស៎ ដូចជាពេលនេះអញ្ចឹង" ថេយ៉ុងហាក់មានមោទនភាពនឹងអ្វីដែលខ្លួនទើបតែលើកឡើងមុននេះ គេក៏បោះជំហានចូលទៅកាន់តែជិតនាងព្រោះដឹងថានាងនឹងមានប្រតិកម្មដោយការព្យាយាមថយគេច តែគេក៏ប្រែទឹកមុខបន្តិចពេលដែលនាងមិនថយចេញ ហើយថែមទាំងដើរចូលមករកគេ មុខពួកគេគឺសល់តែ3ចម្អាមទៀតគឺដល់គ្នាទៅហើយ។
"នាង.."
"កើតអី? ខ្លាចរឺ? កុំខ្លាចអីព្រោះខ្ញុំមិនធ្វើរឿងស្មោគគ្រោកដូចកាលជាលោកធ្លាប់ធ្វើដាក់ខ្ញុំទេ គ្រាន់តែ..." នាងបិទបបូរមាត់រួចលូកដៃទាញផ្លិតករអាវរបស់ថេយ៍ឲ្យមានរបៀបបន្តិច ដល់ថ្នាក់សូម្បីតែលីឈីងដែលឈរមើលនាងក៏ឆ្ងល់។
"មើលទៅប្រពន្ធលោកស្លូតតែចារិក តែការងារផ្ទះមើលថែប្ដីនឹងកូនដូចជាមិនចំណាប់សោះ" រូម៉ានិយាយរួចក៏បន្ទន់ជង្គង់ចុះពីមុខលីឈីង នាងញញឹមរួចលូកបើកកាបូបដៃនាងយកចេញនូវរបស់ម៉្យាងដែលនាំឲ្យលីឈីងញញឹមបិទមាត់មិនជិត។
"ដង្កៀបមេអំបៅ អា ហិហិ" លីឈីងសប្បាយចិត្តព្រោះនាងស្រឡាញ់មេអំបៅណាស់ តែម៉ាក់នាងមិនដែលទិញឲ្យនាងទេ ព្រោះម៉ាក់នាងស្អប់មេអំបៅបំផុតតែម្ដងហើយ។
"សក់កូនស្អាតណាស់ កុំនៅទទេបែបនឹងចាំម៉ាក់មីងដាក់ដង្កៀបឲ្យកូនណា៎ កូននឹងស្អាតជាងគេនៅទីនេះ" រូម៉ាក៏លើកដង្កៀបយកទៅកៀបសក់ឲ្យលីឈីង ក្មេងតូចគ្រាន់តែដង្កៀបកៀបនៅលើសក់ភ្លាម នាងញញឹមខ្ជឹបរួចកាន់ប៉ះវាទាំងអៀន វាជាកាដូទីមួយហើយដែលនាងបានទទួលពីអ្នកដទៃក្រៅពីគ្រួសារ ហើយវាក៏ជាកាដូនាងស្រឡាញ់ខ្លាំងបំផុតថែមទៀត។
"អរគុណម៉ាក់មីង ដង្កៀបស្អាតណាស់ ហិហិ" រូម៉ាញញឹមរួចបំណងចង់លើកដៃអង្អែលប៉ះក្បាលលីឈីងតែក៏លីឈីងក៏ត្រូវឪពុកទាញចេញវិញ នាយលូកដៃបំណងចង់យកដង្កៀបឲ្យម្ចាស់ដើមវិញតែក៏បែរឃើញកូនញញឹមស្រស់ខុសពីធម្មតាគ្រាន់តែបានអំណោយនេះ ធ្វើឲ្យកំហឹងនឹងភាពមានៈគេថយចុះមួយកម្រិត។
"នាងព្យាយាមស្និតស្នាល ធ្វើជាស្រឡាញ់កូនយើងធ្វើអី? នាងចង់បានអី? អេ៎! រឺក៏4ឆ្នាំមកនេះនាងព្យាយាមកុហកខ្លួនឯងថានាងបំភ្លេចយើង តែគ្រាន់តែឃើញយើងភ្លាមនាងក៏ធ្វើអីមិនត្រូវដូចជាកាលដែលយើងចាប់បានថានាងនៅរក្សាទុកគ្រប់យ៉ាងក្នុងទូរសព្ទ័កាលពី4ឆ្នាំមុន ថាមិនត្រូវនាងនៅរក្សាទុកនៅឡើយក៏ថាបាន" ថេយ៉ុងស៊កសៀតពាក្យសម្ដីតាមបែបមានៈនឹងចង់ឈ្នះរបស់គេ តែវាមិនបានបំបាក់រូម៉ាដូចជាលើកមុនទៀតឡើយ នាងក៏លូកដៃចូលក្នុងកាបូបរួចលើកយកទូរសព្ទ័ចាស់របស់នាងចេញមក មុននឹងហុចឲ្យគេ ថេយ៍ទល់អណ្ដាតបំណងលូកយកក៏ត្រូវរូម៉ាទម្លាក់ផុតដាក់ដល់វាធ្លាក់បោកនៅនឹងដៃលាន់ច្រាវ ថេយ៉ុងសង្គ្រឺតធ្មេញខ្លួនឯងព្រោះតែភាពក្រអើតក្រទមរបស់នាង។
"ចង់ដឹងថានៅរឺអត់យកមើលខ្លួនឯងបាន ហើយបើរកមិនឃើញក៏ជួយយល់ខ្លួនឯងថាមកពីហេតុអី ព្រោះខ្ញុំគ្មានពេលបកស្រាយឲ្យលោកស្ដាប់ដូចជាកាលពី4ឆ្នាំមុនទេ" រូម៉ាញញឹមរួចលួចលូកដៃច្បិចថ្ពាល់លីឈីងបន្តិចមុននឹងចាកចេញទៅ ស្រីតូចដើរមកឡានវិញព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខ។
គ្រឹប!
រូម៉ាចូលអង្គុយឡានបាំងខាងក្រោយជាមួយនឹងហាណា ក្មេងតូចគ្រាន់តែម្ដាយចូលមកភ្លាមនាងក៏ញញឹមរួចចូលមកអោបម្ដាយហាក់ដូចជាកំពុងចង់យកចិត្ត។
"ហាណា"
"ម៉ាក់ឡូយណាស់ ទះពូនឹងឡើងដាច់ផ្ងារ ហិហិ" ហាណាអស់សំណើចក៏សើចកក្អឹកដល់ថ្នាក់មេស៍ដែលជាអ្នកកាន់ចង្កូតនោះទប់សំណើចនឹងសំឡេងសើចរបស់ហាណាមិនបានក៏សើចតាមដែរ រូម៉ាក្រវីក្បាលទាំងអស់សំណើចរួចនាងក៏ទាញជើងកូនទាំងសងខាងដាក់លើពូកឡានដើម្បីពិនិត្យមើល ឃើញថាមេស៍បានរុំរបួសឲ្យនាងរួចជាស្រេចហើយក៏មានយកបង់បេះដូងតូចបិទឲ្យនាងទៀតផង មេស៍ជាមនុស្សម៉ត់ចត់តែគេក៏កក់ក្ដៅដាក់ហាណាបំផុតតែម្ដង។
"អូ! មែនហើយ ខ្ញុំភ្លេចជម្រាបអ្នកនាង មុននេះលោកប្រុសរ៉ូហ្សេស៍បានខលមក"
"ប៉ាប៉ាខលបបួលម៉ាក់ទៅញ៊ាំឌើននើក្រោមភ្លើងធូប"
"ទៀនទេអ្នកនាងតូច"
"អួយ៎ហាណាច្រឡំមាត់ ហិហិ" ហាណាលើកដៃទប់មាត់រួចអស់សំណើច ឃើញទេ? មុននេះនាងយំក៏ព្រោះតែគេធ្វើបាប តែនាងក៏អារម្មណ៍ល្អវិញក្រោយបាននិយាយគ្នា រូម៉ាហ្វឹកហាត់ផ្លូវចិត្តកូនឲ្យរឹងមាំនឹងឆាប់ទទួលយកការឈឺចាប់ហើយបំភ្លេចវាចោលដូចជាផ្សែងដែលហើរតាមខ្យល់ យូរនឹងឆាប់វាក៏គង់តែបាត់ពណ៌ អញ្ចឹងចិត្តមនុស្សបើយើងធ្វើមិនខ្វល់វាក៏នឹងងាយបំភ្លេច ងាយដាក់ចុះដែរ។
"ហើយប៉ាប៉ាថានឹងកម៉្មង់បបរសាមចូកឲ្យហាណាសាក បបរដែលលោកតាហេនរីចូលចិត្តនោះ ហិហិ" និយាយរំលឹកដល់លោកតាម្ដងណា ហាណាក៏អារម្មណ៍ល្អភ្លាមៗក៏ព្រោះតែហេនរីស្រឡាញ់នាងណាស់ ស្រឡាញ់សឹងតែថាបើគេមានអ្វីនៅនឹងខ្លួនគេនឹងឲ្យចៅទាំងអស់មិនទុកតែម្ដង។
"អញ្ចឹងទៅដល់យប់នេះកូនរត់ទៅអោបប៉ាប៉ាហើយ-"
"ហើយថើបប៉ាប៉ា ប្រាប់ប៉ាប៉ាថាម៉ាក់ឲ្យថើប ហិហិ"
"កូននេះ..." សំឡេងសើចក្អាកក្អាយបន្លឺឡើងមិនដាច់សូរសៀងក្នងឡានទំនើបមួយនោះ កង់ឡានបង្វិលញាប់រហូតមកដល់ទីតាំងដែលរ៉ូហ្សេស៍បានណាត់ទុកទើបឡានឈប់ចត។
"ចុះមកព្រះនាងរបស់ម៉ាក់" រូម៉ាលូកដៃទទួលបំណងចង់ពរកូន តែហាណាក៏ក្រវីក្បាលដោយលូកកាន់ដៃម្ដាយជំនួសរួចចុះដើរនឹងដីដោយខ្លួនឯង រូម៉ាក៏រៀងព្រួយចិត្តត្បិតកូនកំពុងតែឈឺជើង ឃើញរបួសហ្នឹងកាលណានឹកឃើញចិត្តកាលនោះ មិនគួរណានាងលេងគេតែមួយកំផ្លៀងសោះ គួរតែដាក់ឲ្យចាស់ដៃជាងនេះ តែនាងមិនចង់ហិង្សាហួសកម្រិតពីមុខកូនទើបនាងទះគេតែមួយកំផ្លៀង។
"បើឈឺប្រាប់ម៉ាក់ណា៎"
"ចា៎..អា៎ ជុប៎" រកតែហាណានិយាយមិនទាន់ក៏មានអ្នកលើកក្រសោបពរនាងឡើងរួចទម្លាក់បបូរមាត់ថើបនាងស្រាលៗផងដែរ នាងល្អិតហិតក្លិនទឹកអប់ក៏ញញឹមព្រោះដឹងខ្លួនច្បាស់ថាក្លិននេះជារបស់នរណា។
"ប៉ាប៉ាថើបកូនអត់ប្រាប់ ខឹងលូវ" ហាណាងាកទៅងរង៉ក់ដាក់លោកប៉ាក្រៅសាច់ឈាម អាចនិយាយបានថាជាប៉ាក្រោយដែលនៅជាមួយម៉ាក់នាងហើយនាងក៏ធំធាត់ឡើងតែជាមួយនឹងគេ។
"ទេឥលូវនេះចេះកំណាញ់ប៉ាមិនឲ្យថើបទៀត កាត់តាមអ្នកណាអញ្ចេស៎?" រ៉ូហ្សេស៍ពោលរួចងើបភ្នែកមើលទៅរូម៉ាដែលនៅឈរជិតនោះ នាងតូចយើងក៏ច្បូញមាត់ប្រាប់ថាមិនដឹងទេ មិនមែននាងទេ។
"មោះចូលទៅខាងក្នុងទៅ ប៉ាបានកម៉្មង់ម្ហូបអស់ហើយ តិចត្រជាក់ញ៊ាំមិនកើតហើយចុកពោះ"
"តោះ ហិហិ" ហាណាក៏ងក់ក្បាលរួចឈោងទាញដៃម៉ាក់នាងឲ្យកាន់ជាមួយប៉ា រូម៉ាក៏ញញឹមរួចកៀកដៃរ៉ូហ្សេស៍ចូលទៅក្នុងហាងនាគ្រានោះ។
...
មិនខុសពីពួកគេទាំង3នាក់ដែលល្ងាចឡើងចំណាយពេលក្នុងភោជនីយដ្ឋានជាមួយគ្នា សូម្បីតែអ្នកដែលរូម៉ាចួបកាលពីថ្ងៃក៏កំពុងតែញ៊ាំអាហារក្នុងភោជនីយដ្ឋានមួយកន្លែងដែរ សង្ឃឹមថាមិនមែនជាភោជនីយដ្ឋានតែមួយចុះ មិនចឹងច្បាស់ណាស់ថាភ្នំភ្លើងនឹងផ្ទុះទៀតជាមិនខាន។
"ប៉ាញ៊ាំឲ្យច្រើនទៅ ប៉ាលូវឡើងតូច" លីឈីងតឿនលោកប៉ានាងឲ្យញ៊ាំអាហារព្រោះលោកប៉ានាងមួយរយៈនេះស្រកសាច់នឹងស្គមជាងមុនច្រើនណាស់។
"ចេះបារម្ភពីគេណាស់យើងនេះ គិតតែកូនទៅញ៊ាំបបរឲ្យអស់នឹងអាលបានទៅយកទឹកក្រូចឲ្យញ៊ាំ ប៉ាចង់ឲ្យកូនទៅមើលបន្ទប់ខាងលើ"
"ប៉ាមានអីឲ្យកូនមែនហ្នឹង?" លីឈីងស៊កសៀតលោកប៉ាបន្តិចរួចក៏សើចកាច់ករ នាងអោនដួសបបរញ៊ាំខ្លួនឯងយ៉ាងចំណាប់ ថេយ៉ុងញញឹមរួចចោលភ្នែកមើលទៅត្រង់មុននឹងបានឃើញរឿងដែលមិនគួរឃើញ។
(បងញ៊ាំទៅ ញ៊ាំឲ្យច្រើនៗមុខបងមួយរយៈនេះស្រស់បស់ណាស់ បែបនឹងល្អហើយ)
ពាក្យសម្ដីនិយាយសាសងគ្នារវាងមនុស្សប្រុសស្រី2នាក់ដែលដួលអាហារដាក់ចានឲ្យគ្នាទៅមកដូចជាមានក្ដីសុខខ្លាំងណាស់ នាយក៏ចោលភ្នែកទៅកណ្ដាលរូម៉ានឹងរ៉ូហ្សេស៍ក៏ឃើញនាងល្អិតហាណានោះអង្គុយញញឹមបិទមាត់មិនជិតដូចជាសប្បាយចិត្តហួស ឃើញហើយគេក៏បែរជាមានអារម្មណ៍ថាខឹង។
(បង..អូនទៅបន្ទប់ទឹកមួយភ្លែតណា៎ បងចាំជួយកម៉្មង់ពោតបំពងផង អូនដូចសាបមាត់ណាស់)
អ្នកនៅតុផ្សេងនោះក៏និយាយប្រាប់ដៃគូជាច្រើនរួចទើបចាកចេញ ដំណើរចាកចេញរបស់នាងក៏នាំឲ្យថេយ៉ុងតាមមើលមិនដាក់ភ្នែក សឹងតែថាសំឡឹងទាល់តែជ្រុះគ្រាប់ភ្នែកតែម្ដងណា៎។
"ឈីងញ៊ាំបបរសិនទៅណា ប៉ាទៅបន្ទប់ទឹកមួយភ្លែត"
"ប៉ា.." លីឈីងក៏ងាកតាមមើលលោកប៉ានាងចេញទាំងភ្ញាក់ក៏ព្រោះតែគាត់បន្ទាន់ពេក ក្មេងតូចក៏មិនប្រយត្ន័ធ្វើឲ្យស្លាបព្រាធ្លាក់ពីលើតុ នាងក៏ពេបមាត់ព្រោះនាងអង្គុយកៅអីខ្ពស់ជាងកៅអីធម្មតា នាងពិបាកចុះយកណាស់ ខ្លាចធ្លាក់មានរបួសលោកប៉ានឹងពិបាក។
"ចាំពូរើសឲ្យកូន" គ្រានោះក៏មានសំឡេងកៅអីកិលចេញពីតុរួចសម្រឹបជើងព្រមនឹងសំឡេងគ្រលរបែបផ្អែមនិយាយមកកាន់លីឈីង នាងតូចក៏អោនមើលឃើញថាមានពូសង្ហាម្នាក់អោនរើសវាឲ្យនាង ស្រីតូចក៏ញញឹមរួចតាមមើលទាល់តែគាត់រើសមកឲ្យដល់តុ។
"នេះបានហើយ-" រ៉ូហ្សេស៍ដែលជាអ្នករើសនោះក៏ឈប់បន្តិចពេលឃើញមុខនាងល្អិតលីឈីងនេះ គេមើលនាងដល់ថ្នាក់នាងឆ្ងល់ ស្រីតូចក៏លូកដៃទះស្មាគេបន្តិចទុកជាការដាស់តឿន។
"ពូពូ"
"អូ៎! បាទ៎..អង្គុយលើកក្រោយប្រយត្ន័ផងណាកូន នោះពូអង្គុយនៅខាងនោះ ហើយ-" រ៉ូហ្សេស៍ក៏ត្រូវស្ងាត់មាត់ម្ដងទៀតកាលបើហាណាមកឈរជិតជើងគេ នាងតូចងាកមកញញឹមដាក់ក្មេងស្រីដែលនាងបានចួបកាលពីថ្ងៃមិញនោះ។
"ចួបគ្នាទៀតហើយ ហិហិ" ហាណាសើចសប្បាយនឹងបានចួបលីឈីង លីឈីងក៏មិនខុសគ្នា នាងលូកដៃច្បិចប៉ះថ្ពាល់ហាណាបន្តិចរួចសំឡឹងមើលទៅឆ្ងាយ។
"ប៉ាឈីងទៅណាហើយ?" ហាណាក៏សួរលីឈីង នាងតូចក៏ក្រវីក្បាលព្រោះមុននេះប៉ានាងបន្ទាន់ពេក ទើបនាងស្ដាប់មិនបានសោះ រ៉ូហ្សេស៍ក៏ព្រលែងខ្យល់ដង្ហើមធ្ងន់ ដៃលូកទាញក្រវ៉ាត់ករបន្តិចហាក់តានតឹងពីរឿងអ្វីម៉្យាងអញ្ចឹង។

ក្រឡេកទៅមើលអ្នកដែលក្មេងៗរកមុននេះបន្តិច គេចេញពីបន្ទប់ទឹកមកជ្រួសគ្នាជាមួយនឹងរូម៉ា តែវាមិនមែនជារឿងចៃដន្យទេ គេជាអ្នកធ្វើឲ្យវាចៃដន្យទៅវិញទេ។
"ចួបទៀតហើយ! ចៃដន្យដល់ករណ៎" ថេយ៉ុងក៏ស៊កសៀតពាក្យសម្ដីទៅរករូម៉ា នាងតូចលូកដៃយកក្រដាសជូតមាត់មួយចេញមករួចញញឹមបន្តិចពេលលឺគេនិយាយបែបនេះ។
"តែខ្ញុំមិនគិតថាវាចៃដន្យទេ ព្រោះខ្ញុំដឹងថាលោកនឹងមកតាមខ្ញុំដល់បន្ទប់ទឹកនេះ" ទឹកមុខញញឹមរបស់ថេយ៍ក៏ប្រែប្រួលបន្តិចពេលលឺនាងនិយាយបែបហ្នឹង។
"នាងចង់បានន័យថាយ៉ាងមិច?" រូម៉ាចូលមកជិតគេលូកដៃស៊កចូលប្រឡោះករអាវខាងក្រៅរបស់គេរួចអង្អែលថ្នមៗមុននឹងអោនមុខទៅជិតនឹងត្រចៀកគេ។
"ព្រោះក្រសែភ្នែកមួយនោះ ក្រសែភ្នែកដែលសំឡឹងពីតុលោកមក វាដុតកម្លោចខ្ញុំខ្លាំងណាស់ ឲ្យខ្ញុំកាន់តែច្បាស់ថាលោកកំពុងតែអន្ទះសារចង់ចួបសាសងជាមួយខ្ញុំ ទើបបានជាខ្ញុំរកលេសមកចួបលោកទាល់តែបានទៅ" រូម៉ាលើកដៃចុចបបូរមាត់ខាងក្រោមរបស់គេរួចបោះជំហានចេញ តែចង្កេះនាងក៏ត្រូវថេយ៍ទាញមកវិញ។
"នាងចង់ឈ្នះយើងណាស់ហ្អេស៎ រូម៉ាផាទ្រីសៀរ៍?" នាយសង្គ្រឺតធ្មេញខណៈដៃច្របាច់ចង្កេះនាងខ្លាំងៗ រូម៉ាក៏អោនមើលដៃគេរួចញញឹមបន្តិច។
"ចង់ឈ្នះ?"
"ក៏ចង់តើ! មិនមែនមានតែលោកដែលចេះប្រើពាក្យថាឈ្នះនេះឯណា ប៉ាឈីងឈីង" រូម៉ារុញគេមួយទំហឹងឲ្យបុកខ្នងនឹងជញ្ជាំងរួចដើរចេញទាំងអស់សំណើច។
(ពេលលោកខឹង ជាពេលដែលខ្ញុំមានក្ដីសុខបំផុត)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now