ភាគ70

865 39 2
                                    

ទាយាទម៉ាហ្វៀ
ភាគ70

អេដវីនមិនហ៊ាននៅរំខានចៅហ្វាយនាយទើបប្រញាប់ចាកចេញទៅ ស្រមោលរបស់នាយដែលចាកចេញទៅនោះក៏រសាត់បាត់ឆ្ងាយស្របនឹងអ្នកដែលនៅក្នុងទឹកទាំង2នាក់នោះប្រញាប់រើបម្រាស់មួយរំពេច រូម៉ាប្រើកម្លាំងដែលមានទាំងអស់រុញច្រានគេឲ្យចេញឆ្ងាយពីនាងរួចប្រញាប់ហែលឡើងមកលើគោកវិញយ៉ាងលឿនតែម្ដង។
"ហ៊ឹស" ក្បាលហើបផុតពីទឹកព្រមជាមួយនឹងដៃហែលខ្វៃៗមកកាន់ដីគោកវិញ ថេយ៉ុងឯណោះក៏ហើបក្បាលឡើងផុតពីទឹករួចហែលទៅតាមនាងដូចគ្នា។
មកដល់ខាងលើរូម៉ាក៏ប្រញាប់ស្រវ៉េស្រវ៉ាកាន់ប៉ះឫសឈើដែលនៅក្បែរនោះនឹងនាំខ្លួនឡើងផុតទៅ នាងប្រញាប់ដើរចេញទាំងមិនខ្វល់ពីសំឡេងស្រែកហៅរបស់នាយកម្លោះដែលតាមពីក្រោយនោះទាល់តែសោះ។
(ម៉ា..ម៉ាឈប់សិន)
កាន់តែលឺសំឡេងស្រែករបស់ថេយ៍ រូម៉ាកាន់តែមិនអាចបន្ថយល្បឿនជើងបាន ជើងស្រឡូនតូចដែលនៅមានសភាពញ័រតិចៗបន្សល់ពីសង្គ្រាមស្នេហាកាលពីយប់ បូកផ្សំការធ្លាក់ទឹកទាំងព្រឹកព្រលឹមនេះធ្វើឲ្យនាងតូចយើងពិបាកក្នុងការសម្របខ្លួនហើយក៏ពិបាកសូម្បីតែការរត់គេចចេញ។
(ម៉ា..)
រូម៉ាក៏ចូលមកដល់ខាងក្នុងវិមានធំស្កឹមស្កៃជាកន្លែងដែលមានកូនស្រីនាងស្នាក់អាស្រ័យនៅទីនោះដែរ នាងមិនបង្អង់ប្រញាប់ស៊កជើងសើមៗចូលក្នុងស្បែកជើងពាក់ក្នុងផ្ទះរួចនាំខ្លួនទទឹកជោគនោះឡើងទៅកាន់បន្ទប់ជាន់ខាងលើនោះ។
"ម៉ា.." ខណៈនាងព្យាយាមគេច ថេយ៉ុងក៏នៅតែព្យាយាមតាមពីក្រោយថ្នឹក រូម៉ានាងចូលមកដោយខ្លួនទទឹកជោគម្នាក់ហើយ ស្រាប់តែថេយ៉ុងចូលមកទាំងរាងកាយទទឹកជោគម្នាក់ទៀតក៏នាំឲ្យអ្នកគ្រប់គ្នានៅទីនោះកើតភាពងឿងឆ្ងល់ ចម្លែកចិត្តគ្រប់ៗគ្នា។
"ហើយពូតូចមកពីណា សើមខ្លួនជោគដូចជាឆ្មាធ្លាក់ទឹក" ជេយ៍គីដែលតុបតែងខ្លួនហើយយ៉ាងស្រស់សង្ហានោះក៏លាន់មាត់មុនគេមុនឯង ព្រោះតែការតាមសង្កេតមើលរយៈពេលយូរគួរសមនោះ គ្រាន់តែលឺនឹងឃើញលោកពូគេតាមរូម៉ាគេក៏ដឹងថាពួកគាត់ទាំងច្បាស់ជាមានរឿងអ្វីជាមួយគ្នាតែម្ដង ដោយហេតុថាបាត់ទាំង2នាក់តាំងពីព្រលប់យប់មិញនឹងឯង។
"សង្ស័យតែប្រឡែងគ្នាភ្លេចខ្លួនដល់ថ្នាក់ធ្លាក់ទឹកទេដឹង?" ជេយ៍ដេនក៏និយាយឡើងទាំងភ្នែកនៅសំឡឹងជាប់នឹងថេបលេតមិនដកតែម្ដង គេជាប់បង្ហើយការងារគំនូរតុក្កតាហ្គេមរបស់គេតាំងតែពីយប់មកម៉្លេះ ទើបតែព្រឹកមិញអារម្មណ៍ល្អទៅរកលោកពូតែក៏មិនបាបចួបទើបខូចអារម្មណ៍អស់មកអង្គុយធ្វើមុខស្អុយប៉ែរបែបនេះ។
"ខ្ញុំថាចៅហ្វាយ ពួកគាត់ជុប៎ៗគ្នាច្រើនជាង" នៅសុខៗសាក្សីដែលបានឃើញហេតុការណ៍នោះក៏និយាយឡើងភ្លាម ឃ្លាប្រយោគខ្លីតែក៏អាចទាក់ទាញចំណាប់អារម្មណ៍ក្មេងៗឲ្យងាកមើលមកគេព្រាតតែម្ដង។
"ពូអេដវីនបានឃើញមែនទេ? ហីយ៉ា!ចែកពួកខ្ញុំដឹងផង" ជេយ៍គីគ្រាន់តែបានលឺភ្លាម គេរហ័សមានសកម្មភាពមុនគេហើយក៏ប្រញាប់រត់ត្រុកៗទៅជិតជំនិតលោកប៉ាគេភ្លាម គេជំទើតជើងឡើងរួចបែរត្រចៀកចាំស្ដាប់អឹដវីននិយាយ។
"ខ្ញុំអត់មានអីនិយាយទេទាន៎ ព្រោះចេះតែនិយាយៗទៅនឹងណា៎បាទ" អេដវីនបញ្ចប់ប្រយោគដោយការបដិសេធដែលនាំឲ្យប្រុសកណ្ដាលដែលបំណងចង់មកស្ដាប់នោះធ្លាក់ទឹកចិត្តក្ដុក គេច្បូញមាត់បន្តិចរួចងាកមើលទៅបងប្រុសច្បងគេដែលនៅអង្គុយជ្រុងម្ខាងនោះ ខេវីនងើបមើលមុខប្អូនរួចញញឹមបន្តិច។
"រឿងណាដែលគេប្រាប់សឹមចង់ដឹង បើគេមិនប្រាប់យើងក៏គ្មានសិទ្ធិនឹងចចេសចង់ដឹងដែរជេយ៍គី មោះអង្គុយចុះវិញមកបន្តិចទៀតម៉ាក់ចុះមកនឹងអាលបានទៅផ្សារជាមួយគ្នា" ខេវីនក៏ឆ្លើយតបទៅកាន់ប្អូនយ៉ាងសមហេតុសមផលបំផុត គេនៅពេលនេះក៏មិនទំនេរដែរ ដៃមានកម្លាំងពលាំងពេញកំពុងតែបើកដបថ្នាំក្រហមព្រមទាំងលាងរបួសឲ្យប្អូនស្រីជាទីស្រឡាញ់ អុីនណានាងក៏នៅស្ងៀមមិននិយាយអ្វីសោះ ទោះបីជាបងប្រុសចាក់ថ្នាំរបួសជោគជាំពេញជើងក៏ដោយ។
"បើឈឺផ្សាប្រាប់បងណា៎"
"ចាស៎" អុីនណាឆ្លើយមួយម៉ាត់ស្រាលៗទៅកាន់គេ នេះតាំងពីចុះមកជាន់ខាងក្រោមនេះ អុីនណាទើបតែនិយាយបានមួយម៉ាត់នឹងឯង នាងកាន់តែស្ងប់ស្ងាត់ ខេវីនក៏កាន់តែមានអារម្មណ៍មិនល្អ ព្រោះដឹងច្បាស់ថាគេជាមូលហេតុដែលនាំឲ្យពួកសិស្សស្រីទាំងនោះមករករឿងនាង ស្ដាយ បើសិនជាថ្ងៃនោះនាយមកទាន់ នាយក៏នឹងការពារប្អូនឲ្យបានល្អបំផុត មិនឲ្យនរណាធ្វើបាបនាងបានឡើយ។
"លីឈីង..អេ៎ទៅណានុង៎?!" ខណៈអ្នកគ្រប់គ្នាកំពុងតែជជែកគ្នាពេញបន្ទប់ទទួលភ្ញៀវនោះ នាងល្អិតដែលអង្គុយជុំគ្នាជាមួយបងៗសុខៗក៏ស្រាប់តែឡើងទៅកាន់ជាន់ខាងលើភ្លាម ជេយ៍គីងាកមើលទៅខេវីនរួចលើកស្មាបន្តិចព្រោះគ្មាននរណាដឹងថានាងតូចនេះឡើងទៅធ្វើអីឡើយ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now