ភាគ65

567 32 1
                                    

ទាយាទម៉ាហ្វៀ
ភាគ65

"ហ៊ឹក!" ក្មេងស្រីដែលព្យាយាមកុហកខ្លួនឯងនឹងរឿងរ៉ាវដែលកើតឡើងនៅចំពោះមុខនោះក៏បែរជាមិនអាចទប់ស្មារតីបានហើយយំចេញមកនៅចំពោះមុខបុរសតែម្នាក់ដែលធ្លាប់ធ្វើអាក្រក់ បោះពាក្យសម្ដីមាក់ងាយមកកាន់នាង គេធ្វើឲ្យនាងខ្លាច ខ្លាចនូវវត្តមានរបស់គេរាល់ពេលដែលបានចួបតទល់គ្នា ហើយអ្វីដែលនាងខ្លាចបំផុតនោះគឺខ្លាចថាបើគេនឹងនាងមានជាប់ជំពាក់ជំពិនគ្នាជាសាច់ឈាមវានឹងកាន់តែពិបាកទទួលយកសម្រាប់នាងទៀត។
តែការពិតវានៅតែជាការពិត...
នាងគួរតែទទួលយក មែនទេ?!
"ហាណា! ហាណាស្ដាប់ប៉ាសិនកូន" ថេយ៉ុងទោះបីជារាងកាយចុះខ្សោយកម្លាំងខ្លាំងសឹងតែមិនអាចយិតយោងខ្លួនឲ្យក្រោកឈរនឹកនរបាន តែគេក៏ប្រឹងអស់ពីសមត្ថភាពដើម្បីដើរចូលទៅរកកូនស្រីជាទីស្រឡាញ់ដែលកំពុងតែឈរមើលមកគេទាំងទឹកភ្នែកស្រក់ដាបពេញថ្ពាល់។
"ហាណា! កូនប៉ា"
"ខ្ញុំនិយាយហើយថាខ្ញុំគ្មានប៉ាទេ.."
"ខ្ញុំមិនត្រូវជាអីនឹងលោកពូទេ ឈប់ទៅ! ហ៊ឹក" មិនថានាងបានឃើញអ្វី លឺអ្វីដែលថេយ៉ុងនិយាយក៏ដោយ ក៏ហាណានៅតែបដិសេធមិនព្រមទទួលស្គាល់ថាលោកពូម្នាក់នេះការពិតជាលោកប៉ាបង្កើតរបស់នាង មានសាច់ឈាមដូចគ្នានឹងនាង ហាណាថយជើងបន្តិចម្ដងៗរួចក្រវីក្បាលញាប់ស្អេកព្រោះតែពិបាកនឹងទទួលយក។
ហ្អា៎! ព្រូស..
សំឡេងស្រែកមួយវ៉ាស់បន្លឺឡើងព្រមនឹងសំឡេងលាន់ព្រូសមកតាមក្រោយនាំឲ្យចាស់ទុំដែលកំពុងតែអង្គុយនិយាយគ្នាក្នុងបន្ទប់ទទួលភ្ញៀវបានលឺ រូម៉ាដែលកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងឡេឡានីក៏ស្ដាប់លឺនឹងដឹងថាជាសំឡេងកូនស្រីនាង ទើបនាងមិនចាំយូរប្រញាប់បោះជំហានរត់ឡើងទៅជាន់ខាងលើ សូម្បីតែឡេឡានីឃាត់ឃាំងយ៉ាងណាក៏ឃាត់មិនជាប់។
"ម៉ាក់អុំ..មានរឿងអីនឹង? ម៉ាក់ហាណារត់ទៅណា?" លីឈីងនាងក៏មកវិញល្មមដោយដៃមានកាន់សោរបន្ទប់ទើបនឹងយកពីម៉ាដាមម៉ែលមកផង ឡេឡានីក៏មិនទាន់ឆ្លើយនឹងប្រញាប់រត់ឡើងទៅខាងលើដើម្បីមើលថាមានរឿងអីកើតឡើងរួចនាងក៏ស្លុតអារម្មណ៍កាលបើបានឃើញកូនស្រីនាងដេកស្ដូកនៅលើឥដ្ឋព្រមទាំងមានម្ចាស់កាយមាំទាំត្រកងបីនាងជាប់នឹងដៃ។
"ហាណា! ហាណាដឹងខ្លួនឡើងកូន..ហាណាឲ្យប៉ាសុំទោសហាណា" សំឡេងស្រែកនឹងដួលមុននេះជាសំឡេងរបស់ហាណាពិតមែន នាងដើរមិនប្រយត្ន័ក៏ទាក់ជើងដួលព្រូសផ្ងារក្រោយហើយនាងក៏ប្រែជាសន្លប់បាត់ស្មារតីតែម្ដង ថេយ៉ុងត្រកងបីកូនស្រីជាទីស្រឡាញ់ជាប់នឹងទ្រូង ទឹកភ្នែកហូរស្រក់ពីថ្ពាល់របស់គេតក់ៗសឹងតែ្រក់ចេញជាឈាមព្រោះតែការឈឺចាប់វាចាក់ស្រេះខ្លាំងពេក គេមិននឹកស្មានថារាល់ទង្វើដែលគេធ្លាប់បានធ្វើវាប៉ះពាល់អារម្មណ៍កូនស្រីគេដល់ថ្នាក់នេះ។
"ហាណា..ហាណាកូនប៉ា អឹស" ដៃដែលកំពុងតែក្រសោបបីកូនក៏ត្រូវបានដៃស្រឡូនតូចមកបេះចេញមួយទំហឹង កាយដែលផ្ដេកកើយលើដើមដៃគេក៏ត្រូវបានអ្នកជាម្ដាយលើកបីក្រសោបឡើងដោយមិននិយាយអ្វីទាំងអស់។
"ម៉ា..ម៉ាយកហាណាទៅណា? ម៉ា..អូយ៎" ថេយ៉ុងព្យាយាមស្រែកហៅម្ចាស់កាយដែលលើកបីក្រសោបកូនស្រីគេចេញទៅនោះ ដៃមាំលូកច្រត់ទ្វារទាំងញីញ័រអស់កម្លាំងតែគេក៏នៅតែព្យាយាម ថេយ៉ុងក៏ក្រោកបានសម្រេចដោយការជួយលើករបស់ឡេឡានីនឹងលីឈីង ហើយថេយ៍ក៏ភ្ញាក់កាលបើឃើញកូនស្រីម្នាក់ទៀតនៅទីនេះជួយគេ អញ្ចឹងបានន័យថាមុននេះនាងបានលឺអស់ហើយមែនទេ?
"ទៅតាមហាណាទៅប៉ា កុំឲ្យបាត់ហាណាទៅម្ដងទៀតណាប៉ា" លីឈីងនាងមិនបានហាមឃាត់លោកប៉ាតែក៏មានតែជម្រុញឲ្យគាត់ប្រញាប់រត់ទៅតាមកូនប្រពន្ធរបស់គាត់ទៀត ថេយ៉ុងក៏ញញឹមរួចថើបលីឈីងមួយខ្សឺតរួចស្រវ៉េនស្រវ៉ាន់រត់ទៅតាមរូម៉ានឹងហាណា ទុកឲ្យលីឈីងនឹងឡេឡានីនៅឈរសំឡឹងមើលផែនខ្នងគេជាមួយគ្នា ឡេឡានីក៏ទម្លាក់ខ្លួនចុះមើលទៅក្មេងឆ្លាតដែលយល់ការណ៍ពីរឿងលោកប៉ាមុននេះ តែថាទោះជានាងជាក្មេងរឹងមាំយ៉ាងណាក៏ពេលខ្លះចិត្តនាងគង់នឹងប្រេះស្រាំដែរ។
"លីឈីងកូន!" ឡេឡានីក៏កាន់តែអាណិតពេលក្រឡេកមកឃើញទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់របស់លីឈីងពេលដែលនាងសំឡឹងមើលលោកប៉ារត់ចេញទៅ។
"សូមឲ្យប៉ាប៉ាយកចិត្តហាណានឹងអ្នកមីងរូម៉ាបានវិញចុះ ប៉ាប៉ាលំបាកច្រើនពេកហើយ"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now