ភាគ46,47

659 32 1
                                    

រីករាយអានចាស៎

ទាយាទម៉ាហ្វៀ
ភាគ46,47

"បើឈឺក៏ប្រាប់បងណា៎"
"ចាស៎ បងអុីនណា" លីឈីងក៏ឆ្លើយតបព្រមជាមួយនឹងសំឡេងស្រាលស្រទន់ទៅកាន់បងស្រីស្រស់ស្អាតដែលនាងធ្លាប់តែបានឃើញត្រឹមរូបថតដែលលោកប៉ានាងបង្ហាញតែនាងមិនដែលបានឃើញផ្ទាល់ទាល់តែសោះ ពេលនេះក៏បានចួបហើយ។
"ម៉ាក់អូនតែងតែវ៉ៃអូនឈីងរហូតពេលដែលធ្វើរឿងអីមួយខុសមែនដែរទេ?" សំនួរមួយក៏លឺចេញពីកម្លោះច្បងដែលអង្គុយជាគ្នានៅទីនោះ ពេលនេះគេក៏ធំរូបរាងជាងគេជាងឯងបន្តិចហើយក៏កាន់តែម៉ត់ចត់ដូចជាលោកប៉ាគេអញ្ចឹងឯង។
"អត់ទេ! ម៉ាក់អត់ដែលវ៉ៃទេ អត់មាន..ហិហិ" លីឈីងក៏ខំព្យាយាមនិយាយកុហកប្រាប់បងៗធ្វើដូចជាពួកគេមិនបានមកឃើញសភាពភ័យញ័ររបស់នាងអម្បាញ់មិញនោះអញ្ចឹង ខេវីនក៏ងាកមើលទៅអុីនណាដែលកំពុងតែជូតរបួសដៃឲ្យប្អូនបន្តិច នាងតូចក៏ក្រវីក្បាលហាក់ប្រាប់ថាមិនគួរសួរបន្តទៀតទេ ព្រោះយ៉ាងណាក៏លីឈីងនាងមិននិយាយអីអាក្រក់ពីម្ដាយនាងដែរ។
"ធ្លាប់តែលឺលោកប៉ានិយាយថាឈីងៗកូនពូតូចរប៉ិលរប៉ូច តែមើលចុះមកដល់ឡើងស្លូតហើយមុខក៏ខ្ជូតទៀត" ប្រុសទី2 ជេយ៍គីក៏លូកដៃច្បិចថ្ពាល់លីឈីងបន្តិចនាំយកនូវស្នាមញញឹមថើរៗដាក់នៅលើមុខនាងតូច ក្មេងៗមើលទៅដូចជាចុះសម្រុងជាមួយនឹងគ្នាណាស់។
"បងដេនធ្វើអីនុង៎?!" ចំណោមអ្នកគ្រប់គ្នានោះលីឈីងក៏ចាប់អារម្មណ៍ទៅលើជេយ៍ដេនជាងគេក៏ព្រោះតែតាំងពីមកដល់គេក៏កាន់អាយផេតជាប់រហូតតែម្ដង ជេយ៍ដេនងាកមើលមកលីឈីងបន្តិចរួចអោនសំឡឹងមើលទៅអាយផេតគេបន្ត លីឈីងក៏កិលខ្លួនចូលទៅជិតគេបន្តិចព្រោះតែចង់មើលដែរ។
"អ៊ូ!តុក្កតាបង្រៀនពាក្យ ឈីងៗក៏ចូលចិត្តមើលដែរ"
"ពិតមែនហ្អរ៎? ចុះឈីងៗចូលចិត្តអានសៀវភៅទេ?" គ្រាន់តែលឺអ្នកមានចំណូលចិត្តដូចគ្នាភ្លាម ចំណាប់អារម្មណ៍ដែលមានលើអាយផេតក៏ជម្រុះអស់សល់ត្រឹមតែការចាប់អារម្មណ៍របស់គេមកលើលីឈីងតែប៉ុណ្ណោះ។
"ឈីងៗរៀនអានបានតិចតួច តែក៏ចូលចិត្តអានណា៎.."
"ឃើញទេ! កូនពូតូចឆ្លាតណាស់ម៉ាក់ ចូលចិត្តអានសៀវភៅដូចកូន មិនដូចបងជេយ៍គីទេ.." ជេយ៍ដេនមិននិយាយតែមាត់ ដៃក៏ចង្អុលទៅបងប្រុសនាំឲ្យជេយ៍គីច្រត់ចង្កេះបន្តិចហាក់ចង់ខឹងនឹងគេ។
"បើឯងមិនលើកឧទាហរណ៍ពីបងមួយរឿង ឯងនៅមិនសុខហ្អេស៎ប្រុសដេន?"
"ទេ! យើងវាខ្ជិល អញ្ចឹងគេនិយាយមានខុសអី ហ្អរ៎អាលូវបងជេយ៍គីនិយាយទៅមើលមួយឆ្នាំនេះបងអានសៀវភៅបានប៉ុន្មានក្បាលហើយ?" ជេយ៍ដេនសួរចំចំណុចជេយ៍គីក៏ស្ងាត់មាត់មិនឆ្លើយតបទាល់តែសោះបានត្រឹមតែចងចិញ្ចើមបែបខឹង។
"ឃើញទេ! ថាអត់គឺអត់ហើយ"
"បិទមាត់ឯងទៅ.." ជេយ៍គីនឹងជេយ៍ដេនក៏ឈ្លោះគ្នាតាមទម្លាប់ដូចជានៅផ្ទះដែរ អុីនណានឹងខេវីនមើលទៅពួកគេរួចក្រវីក្បាលអស់សំណើច សូម្បីតែឡេឡានីដែលអង្គុយលើពូកឯណោះក៏ញញឹមដូចគ្នា នាងដកការចាប់អារម្មណ៍ពីក្មេងៗរួចងាកមកមើលថេយ៉ុងដែលដេកធ្មឹងឯណោះវិញ។
"ខ្ញុំមិនស្មានថាថេយ៍ត្រូវមកចួបរឿងបែបនឹងទេ មិនដឹងជាចង់អោបកូន ថើបកូនថ្នាក់ណាទេ បើកូនតែងតែធ្វើខ្លួនគួរឲ្យស្រឡាញ់បែបនេះនោះ" ឡេឡានីនិយាយបណ្ដើរទាញភួយមកដណ្ដប់ត្រឹមទ្រូងឲ្យថេយ៉ុងបន្តិច ទឹកថ្លាមួយតំណក់ក៏ស្រក់តាមកន្ទុយភ្នែករបស់ថេយ៍នាំឲ្យឡេឡានីកាន់តែតឹងចិត្តនឹងប្រញាប់ជូតវាសទឹកភ្នែកឲ្យគេ។
"ថេយ៍មិនគួរចុះចាញ់ទេ ស៊ូៗដើម្បីលីឈីងណា៎ ខំប្រឹងឡើងដូចជាកាលថេយ៍ប្រាប់ខ្ញុំពេលខ្ញុំដេកសន្លប់នោះ ថេយ៍ជាមនុស្សរឹងមាំណាស់ មិនអញ្ចឹងហ្អេស៎?" ឡេឡានីញញឹមរួចងាកមើលទៅជុំវិញក្នុងបន្ទប់ នាងក៏សង្កេតឃើញថាការរៀបចំមិនសូវជាល្អស្អាត តែប៉ុណ្ណឹងនាងក៏អាចដឹងថាភរិយាថេយ៍ជាមនុស្សរបៀបមិច តែណ្ហើយ! បើថេយ៍គេស្រឡាញ់ពេញចិត្ត នាងត្រឹមជាអ្នកក្រៅមិនមែនជាខ្លួនគេនាងមិចនឹងដឹងទៅ?
"ម៉ាក់អុំ" គ្រានោះសំឡេងតូចស្រាលមួយក៏បន្លឺឡើងនាំឲ្យឡេឡានីដែលកំពុងតែរលីងរលោងបំណងចង់យំនោះប្រញាប់លូកដៃជូតវាសទឹកថ្លាពីកន្ទុយភ្នែកបន្តិចរួចទើបប្រញាប់ងាកទៅរកម្ចាស់សំឡេងទាំងញញឹម។
"មានការអីរឿងកូន?" ឡេឡានីលូកដៃកាន់ប៉ះក្បាលនាងតូចលីឈីងបន្តិច ក្មេងតូចងើបសំឡឹងមើលទៅនាងទាំងពេបមាត់យំ លីឈីងលូកដៃអោបជើងឡេឡានីជាប់ហាក់ដូចជាលួងលោមចង់ឲ្យអុំស្រីស្ដាប់រឿងអ្វីម៉្យាង។
"ម៉ាក់អុំនៅទីនេះយូរៗបានទេ? ហ៊ឹកៗជួយមើលប៉ាប៉ាលីឈីងផង ប៉ាប៉ាឈឺធ្ងន់ណាស់" លីឈីងនិយាយផងយំផងដល់ថ្នាក់អុំស្រីដែលនាងកំពុងតែអង្វរនោះទប់ទឹកភ្នែកមិនបាននឹងសម្រក់ចុះមកតក់ៗកាត់ផែនថ្ពាល់ ឡេឡានីក៏លើកលីឈីងឡើងពររួចថើបថ្ពាល់ទាំងអារម្មណ៍ខ្សឹបខ្សួលតែម្ដង។
"ចាស៎ម៉ាក់អុំនឹងនៅជាមួយកូនឲ្យយូរៗ នៅមើលថែលោកប៉ាកូនទាំងអស់គ្នាណា៎ ឈប់យំកូនឈប់យំ" ឡេឡានីអោបលួងលោមនាងទាំងខ្លួនឯងក៏យំ ខេវីនដែលនៅក្បែរម្ដាយជាងគេនោះក៏ក្រោកពីកៅអីរួចចូលមកអោបម្ដាយនឹងប្អូនជាប់ណែន។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Hikayelerin yaşadığı yer. Şimdi keşfedin