ភាគ10៖ ភាពមិនច្បាស់លាស់

911 42 2
                                    

ទាយាទម៉ាហ្វៀ
ភាគ10

«នាងឡប់..» រូម៉ានៅឆ្លៀតឌឺដងដែលនាំឲ្យរ៉ូហ្សាលីនកាន់តែខឹងខ្លាំង ក៏ប៉ុន្តែនាងក៏មិនអាចធ្វើអ្វីបានទាល់តែសោះតែម្ដង ព្រោះរូម៉ាពេលនេះមិនមែនជាមនុស្សស្រីធម្មតាឲ្យនាងធ្វើបាបបានទៀតនោះឡើយ។
រូបភាពទាយាទម៉ាហ្វៀខាងជើងចាក់ទឹកសូកូឡាក្ដៅៗទៅលើដៃគូរបស់ថេយ៉ុង ម៉ាហ្វៀខាងលិចនោះក៏ក្លាយជាប្រធានបទក្ដៅគគុកក្នុងការចួបជុំមួយនោះ ពួកគេក៏ហាក់គិតឃើញដល់រឿងអាស្រូវដែលកើតឡើងកាលពីប៉ុន្មានខែមុនមកនោះ រឿងអាស្រូវដែលនិយាយថារូម៉ានឹងថេយ៉ុងអាចនឹងមានទំនាក់ទំនងពិសេសជាមួយគ្នា តែគ្មាននរណាចាប់ភស្តុតាងបានច្បាស់លាស់ថាវាជាការពិតរឺមួយក៏អត់ ក៏ប៉ុន្តែថ្ងៃនេះគ្រាន់តែស្រីៗប្រឈមមុខគ្នាភ្លាមរឿងរ៉ាវអាក្រក់ក៏កើតឡើងភ្លាម។
(ចុះបើសិនជារឿងអាស្រូវកាលនោះជាការពិតវិញ?)
(យើងច្របូកច្របល់អស់ហើយ ក្រែងអ្នកនាងម៉ាមកជាមួយនឹងគូដណ្ដឹងមិនអញ្ចឹងហ្អេស៎?)
សំឡេងខ្សឹបខ្សៀវរបស់ភ្ញៀវដែលចូលរួមជាមួយក៏បន្លឺមកដល់ត្រចៀករបស់ថេយ៉ុង នាយងាកភ្នែកមើលទៅពួកគេបន្តិចរួចបែរសំឡឹងទៅកាន់ស្រីក្រមុំ2នាក់ដែលកំពុងតែមានបញ្ហាជាមួយគ្នា ស្នាមញញឹមញ៉ោចឡើងទាំងពេញចិត្ត នេះពួកនាងឈ្លោះគ្នាព្រោះតែគេរឺ?
(ក្រែងនាងនិយាយថាមិនត្រូវការយើងហ្អេស៎ម៉ា?)
«ម៉ា..មានរឿងអីហ្នឹង?!» រ៉ូហ្សេស៍ក៏មិនបាននៅស្ងៀម នាយប្រញាប់ចូលទៅរកគូដណ្ដឹងដែលឈរក្ដាប់កែវសូកូឡាទទេ ព្រោះទឹកសូកូឡាទាំងប៉ុន្មានត្រូវស្រោចលើរាងកាយរបស់អ្នកម្ខាងទៀតអស់ទៅហើយ។
«គ្មានអីទេ! អូនគ្រាន់តែចង់ផ្ដល់ភាពកក់ក្ដៅឲ្យទៅអ្នកនាងរ៉ូហ្សាលីនទេតើ» រូម៉ានិយាយផ្អែមស្រទន់រួចងាកមើលទៅអនាគតគូដណ្ដឹងទាំងស្នាមញញឹមហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងសោះ រ៉ូហ្សាលីនឯណោះខឹងក៏ខឹង ខ្មាសក៏ខ្មាសតែនាងមិនអាចធ្វើអីផ្ដេសផ្ដាសបានព្រោះមិនចង់ឲ្យថេយ៉ុងមានបញ្ហាព្រោះតែនាង។
«រ៉ូហ្សាលីន» ថេយ៉ុងក្រោយចំណាយពេលមើលគូដណ្ដឹងគេអស់មួយសន្ទុះមក គេក៏សម្រេចចិត្តចូលមកមើលថែស្រីដែលគេនាំមកឯណោះវិញ រ៉ូហ្សាលីនគ្រាន់តែថេយ៍ចូលមកជិតនាងភ្លាម ដៃតូចក៏ស្រវ៉ាអោបចង្កេះគេភ្លាមរួចយំងិង៉ក់ រូម៉ាក្រឡាប់ភ្នែកចុះឡើងព្រោះតែវាគួរឲ្យធុញ ជាពិសេសការដែលមកឈរមើលមនុស្សអាក្រក់ដើរតួជាជនរងគ្រោះបែបនេះ។
«សំណាងហើយ បើមានទឹកក្ដៅមួយឆ្នាំងយើងក៏នឹងជះ» រូម៉ាពោលតិចៗមិនឲ្យនរណាបានលឺរួចដើរចេញទៅជាមួយនឹងរ៉ូហ្សេស៍ គ្រប់គ្នាក៏អស់តួនាទីនឹងបំបែកផ្លូវគ្នា រ៉ូហ្សេស៍ក៏តាមសំឡក់សំឡឹងមើលរូម៉ា ដូចគ្នានឹងថេយ៍ដែលតាមមើលតែគេមិនបានសំឡក់ឡើយ តែមើលទាំងស្នាមញញឹមខិល ព្រោះតែរឿងមុននេះ។
(យើងនឹងធ្វើឲ្យនាងទោរទន់ ហើយក្លាយជារបស់យើងម្ដងទៀត រូម៉ា ផាទ្រីសៀរ៍)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now