ភាគទី22

818 43 2
                                    

ទាយាទម៉ាហ្វៀ
ភាគ22

រដ្ឋកាលីហ្វ័រញ៉ា/ សហរដ្ឋអាមេរិក
2ថ្ងៃមុនពេលដេញថ្លៃអាវុធថេយ៉ុងគេក៏ស្រ្តេស៍ជាខ្លាំងក៏ព្រោះតែជិតដល់ថ្ងៃពិេសសទៅហើយតែគេក៏នៅមិនទាន់បានរៀបចំអ្វីបន្តិចសោះ សូម្បីតែកាតមាសដែលត្រូវយកទៅក៏រញ៉េរញ៉ៃអស់ពេញនឹងទៀត។
"ប៉ាប៉ា.." គ្រាន់តែថេយ៉ុងចុះពីជាន់ខាងលើមកលីឈីងជាកូនស្រីក៏ប្រញាប់ហៅគេ ថេយ៍ក៏សំឡឹងមើលទៅកូនទាំងចងចិញ្ចើម នាងនៅស្លៀកឈុតគេងនៅឡើយទាំងដែលនាងជិតដល់ម៉ោងទៅរៀន ហើយបើក្រឡេកមើលទៅផ្ទះបាយក៏មិនឃើញមានអាហាររៀបចំរួចរាល់ទៀត។
"លីលី..លីលី" សំឡេងគ្រលរធំរបស់ថេយ៍ក៏បន្លឺឡើងកាន់តែលឺព្រមជាមួយនឹងភាពខឹងសម្បារអ្វីម៉្យាង មួយស្របក់អ្នកដែលគេហៅនោះក៏ចុះមកទាំងដៃកាន់ប្រដាប់កៀបសក់ជាប់ក្នុងដៃមកជាមួយផង ដែលឃើញបែបនោះគេក៏កាន់តែខឹងទៀត។
"នេះម៉ោងប៉ុន្មានហើយអូនមិនចុះមកធ្វើអាហារពេលព្រឹកឲ្យកូន? មើលចុះសូម្បីតែខ្លួនក៏មិនទាន់រៀបចំ នេះជិតដល់ម៉ោងទៅរៀនហើយ" ថេយ៉ុងក៏និយាយផាំងៗដាក់លីលី នាងមិនបានដឹងខ្លួនខុសតែក៏ងាកមកទាំងមុខក្រញ៉ូវដាក់ថេយ៉ុងវិញទៀត។
"ចុះបងនៅឈរស្រែកធ្វើអី? បើបងយកពេលដែលឈរស្រែកនេះទៅធ្វើប្រហែលជាកូនរួចបានទៅសាលាហើយ" លីលីឆ្លើយតបមកយ៉ាងរំភើយ ថេយ៉ុងក៏ចាប់ទាញយកប្រដាក់កៀបសក់ពីដៃនាងមករួចបោះទៅម្ខាង។
"ចុះអូនរវល់តែធ្វើអីបានមិនចុះមក?"
"អូនធ្វើខ្លួនព្រោះមិត្តហៅទៅសបភីង បងមើលកូនផង" លីលីចូលមកថើបថ្ពាល់នាយបន្តិចរួចឡើងទៅខាងលើបាត់ចាត់ទុកសម្ដីដែលថេយ៍និយាយដូចជាខ្យល់។
"លីលី.. ឈប់!!! ហ៊ើយ!!!!" ថេយ៍ស្រែកហៅនាងឃាត់នាងឲ្យឈប់តែលីលីនាងមិនស្ដាប់ រយៈពេល4ឆ្នាំក្រោយពីការរស់នៅជាមួយគ្នានេះ នាងក៏ផ្លាស់ប្ដូរខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នាងគិតខ្វល់ខ្វាយតែពីខ្លួនឯងមិនខ្វល់ពីកូនអីបន្តិចសោះឡើយ ដូចជាថ្ងៃនេះនាងធ្វើខ្លួនស្អាតចេញទៅក្រៅសបភីងទាំងដែលកូនខោមិនខោអាវមិនអាវ ឈរយំឃ្លានបាយព្រោះជិតដល់ម៉ោងទៅសាលាហើយ។
"ប៉ាប៉ា ឈីងឈីងឃ្លានបាយ ហ៊ឹក" កូនស្រីតូចកម្សត់ក៏បានត្រឹមតែទ្រហោយំនឹងលូកដៃទាញកាន់ជាយអាវប៉ានាង ថេយ៍ដែលតាមមើលលីលីមុននោះក៏ព្រលែងខ្យល់ដង្ហើមធំមុននឹងលើកកូនពរឡើង។
"មោះចាំប៉ាធ្វើអូម៉ាលេតឲ្យញ៊ាំណា៎ កូនចង់ដាក់ជាមួយហតដកទេ?"
"ញ៊ាំៗ ហិហិ" លីឈីងនាងនៅក្មេងគ្រាន់តែបានប៉ាលួងលោមនាងក៏ញញឹមទះដៃព្រោះសប្បាយចិត្ត ថេយ៍ក៏ញញឹមអោនបបូរមាត់ថើបថ្ពាល់កូនរួចពរនាងទៅផ្ទះ រាល់ថ្ងៃនេះបើកុំតែគិតពីកូន គេនឹងលីលីប្រហែលជាចប់គ្នាយូរណាស់មកហើយព្រោះតែនាងជាមនុស្សគ្មានទំនួលខុសត្រូវអីបន្តិចសោះហើយ។
"ប៉ាប៉ា.."
"ហ៊ឹម?!" គ្រាន់តែដាក់កូនចុះភ្លាម លីឈីងក៏សួរប៉ានាង ថេយ៍ងាកមកមើលកូនស្រីបន្តិចរួចញញឹមយ៉ាងស្រទន់ លីឈីងក៏កិលចូលមកជិតលោកប៉ារួចអោបប៉ានាងជាប់មិនឲ្យរើបាន។
"មិចក៏ម៉ាក់មិនស្រឡាញ់កូនចឹងប៉ា? កូនមិនមែនជាកូនម៉ាក់ទេមែនទេ? កូន..កូនខុសអី? ហ៊ឹក" ជាក្មេងអាយុទើបតែ3-4ឆ្នាំក៏បែរជាត្រូវមកទទួលឈឺចាប់ដោយតែរឿងបែបនេះ លីឈីងនាងនៅតូចហើយក៏ស្ថិតក្នុងអាយុដែលត្រូវការការមើលថែយ៉ាងយកចិត្តទុកដាក់ពីអាណាព្យាបាល ជាពិសេសគឺម្ដាយនឹងឯង តែមើលទៅលីលីម្ដាយនាងចុះ មិនខ្វល់ពីកូនសូម្បីតែបន្តិច។
"មានប៉ាម៉ាក់ឯណាមិនស្រឡាញ់កូននោះ? គ្រាន់តែម៉ាក់មិនបង្ហាញទេតើ កូនដឹងទេបើម៉ាក់មិនស្រឡាញ់កូន ម៉ាក់មិនខំប្រឹងបង្កើតកូនមកទេ ជុប៎ ឈប់យំហើយអង្គុយឲ្យស្ងៀម ធ្វើជាក្មេងល្អចាំប៉ាធ្វើអូម៉ាលេតនឹងហតដកឲ្យកូនឲ្យច្រើនៗណា៎ អង្គុយចុះ" លោកប៉ាលួងលោមតែ2-3ម៉ាត់លីឈីងក៏ញញឹមទម្លាក់ខ្លួនអង្គុយយ៉ាងស្ដាប់បង្គាប់ ថេយ៉ុងញញឹមរួចក៏ចាប់ផ្ដើមចម្អិនអាហារឲ្យកូន ឈរចម្អិនសុខៗនាយក៏នឹកឃើញដល់រឿងខ្លះ។
"ឈីងហ្អា៎ 2ថ្ងៃទៀតប៉ាទៅមាល៍តាហើយ ឈីងចង់ទៅជាមួយនឹងប៉ាទេ?" លីឈីងក៏ញញឹមមើលទៅលោកប៉ានាង តែមួយស្រប៉ក់ក៏ទម្លាក់ទឹកមុខចុះវិញ ដូចជាមានរឿងអ្វីម៉្យាងមករារាំងនាង។
"ម៉ាក់នឹងឲ្យកូនទៅទេប៉ា? កូនខ្លាចម៉ាក់កាន់តែខឹងកូនទៀត"
"ប្រាកដជាឲ្យ បើទោះជាម៉ាក់មិនព្រមក៏ប៉ានឹងនាំកូនទៅដែរ ព្រោះកូនជាកូនប៉ា ប៉ាក៏មានសិទ្ធិសម្រេច" ថេយ៉ុងញញឹមដាក់កូនរួចចាប់ចំអិនអាហារបន្តទៀត លីឈីងឯណោះក៏អង្គុយយ៉ាងស្ងៀមស្ងាត់តាមបង្គាប់លោកប៉ា។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Donde viven las historias. Descúbrelo ahora