ភាគ13៖ អនុស្សាវរីយ៍នឹងការចងចាំ

844 35 1
                                    

ទាយាទម៉ាហ្វៀ
ភាគ13៖ អនុស្សាវរីយ៍នឹងការចងចាំ

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ អាកាសធាតុត្រជាក់ចាប់បោកបក់នាំយកខ្យល់ត្រជាក់ល្ហឹមចូលមក គ្រប់គ្នាដែលគេងលង់លក់នៅក្នុងតង់ធំឯណោះក៏នាំគ្នាត្រសុលឃ្លុំភួយភ្លាមៗព្រោះតែអាកាសធាតុវាត្រជាក់ខ្លាំងពេក មានតែប៉ុន្មានប្រុសប៉ុន្មាននាក់ដែលក្រោកតាំងពីព្រលឹមប៉ុណ្ណោះដែលមិនរងាព្រោះពួកគេទៅអង្គុយរៀបចំអាហារពេលព្រឹកនឹងអង្គុយក្បែរភ្នក់ភ្លើងផ្ស៊ាំខ្លួនជាមុន។
«លោករ៉ូហ្សេស៍ជួយហុចកូនកាំបិតបន្តិចបានទេ?» ក្នុងចំណោមបុរសប៉ុន្មាននាក់ដែលក្រោកឡើងនោះក៏មានវត្តមានគូដណ្ដឹងរបស់រូម៉ាផងដែរព្រោះគេចង់ឡើងមកចម្អិនបបរឲ្យរូម៉ាញ៊ាំ ព្រោះនាងមានរបួសពីម្សិលមិញហើយក៏រអ៊ូថាក្រពះមិនសូវស្រួលទើបគេត្រូវក្រោកពីព្រលឹមបែបនេះ។
«លោកថេយ៍ជួយដាក់ដាំទឹកថែមផងពេលលោកឆុងកាហ្វេរួច» ថេយ៉ុងក៏ជាម្នាក់ក្នុងចំណោមកម្លោះៗដែលក្រោកពីព្រលឹមនោះដែរ មិនមែនគេចង់ក្រោកទេតែក្រោយពីចំណាយពេលគិតពីរបួសរបស់រូម៉ាពេញមួយយប់មកនាយក៏ដេកមិនលក់ ពេលដែលគ្រប់គ្នាភ្ញាក់គេក៏ភ្ញាក់ឡើងជាមួយនឹងពួកគេតែម្ដងទៅ។
«យូរៗបានមកកំសាន្តជុំគ្នាម្ដងបែបនេះ គួរតែអរគុណពួកលោកដែលទុកការងារនឹងមកជាមួយពួកយើង គ្រប់គ្នាសុទ្ធតែសប្បាយរីករាយតែម្ដង» បុរសម្នាក់ក៏ពោលឡើងនាំឲ្យកម្លោះៗប៉ុន្មាននាក់នៅទីនោះញញឹម រ៉ូហ្សេស៍ក៏ទាញវែនតាខ្លួនបន្តិចរួចញញឹមឡើងយ៉ាងស្រស់សង្ហា នាយក៏បែរភ្នែករួចក៏ពើបប្រទះនឹងភ្នែកមុតស្រួចរបស់ថេយ៉ុងសម្លឹងមើលមកគេ តែគេមិនបានដឹងថានាយសំឡឹងក្នុងន័យអ្វីទើបនាយបានត្រឹមតែញញឹមតបទៅវិញ។
«និយាយអ៊ីចឹងលោករ៉ូហ្សេស៍ធ្វើបបរអ្វីដែរនឹង? ដូចជាធុំក្លិនឈ្ងុយដល់ហើយ គួរឲ្យចង់ញ៊ាំ» បុរសដដែលនោះក៏លាន់មាត់សរសើរបបរដែលរ៉ូហ្សេស៍កំពុងតែចម្អិន ធ្វើឲ្យនាយញញឹមបិទមាត់មិនជិតតែម្ដង ហាក់មានមោទនភាពនឹងអ្វីដែលខ្លួនកំពុងតែធ្វើ។
«ខ្ញុំធ្វើបបរត្រីព្រោះវាងាយស្រួលញ៊ាំ ម៉្យាងម៉ានាងកំពុងតែមិនស្រួលខ្លួនផង» គ្រាន់តែលឺថារូម៉ាមិនស្រួលខ្លួនភ្លាម អ្នកកំពុងតែកូរកាហ្វេឯណោះក៏បញ្ឈប់សកម្មភាពខ្លួនរួចផ្ទៀងត្រចៀកចាំស្ដាប់រ៉ូហ្សេស៍និយាយតែម្ដង។
«អាចមកពីរបួសជើងរបស់អ្នកនាងម៉ាដែរទេ?»
«វាអាចបែបនឹងក៏ថាបាន តែខ្ញុំថាអាចមកពីរបួសលើទ្រូងនាងច្រើនជាង ព្រោះលឺនាងរអ៊ូថាឈឺរហូតមិនឈប់»
ប្រឹប!
រ៉ូហ្សេស៍កំពុងនិយាយតែមនុស្សម្នាក់ក៏មិនបាននៅស្ដាប់រួចប្រញាប់នាំខ្លួនក្រោកឡើងពីកៅអីភ្លាមនឹងប្រញាប់បោះជំហានចូលទៅកាន់តង់សម្រាកវិញភ្លាម រ៉ូហ្សេស៍នឹងអ្នកគ្រប់គ្នាក៏ងាកតាមមើលនាយថេយ៉ុងបន្តិចរួចលើកស្មាបែបមិនយល់ ព្រោះគេជាមនុស្សផ្លាស់ប្ដូរមិនទៀងទាល់តែសោះ គេចង់នៅក៏នៅ ចង់ទៅក៏ទៅ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now