ភាគ75

556 30 1
                                    


ទាយាទម៉ាហ្វៀ
ភាគ75

"ម៉ាក់ ហ៊ឹកៗម៉ាក់" ខណៈអ្នកជាម្ដាយកំពុងតែយំសស្រាក់ក្នុងទ្រូងប្រុសសម្អប់ឯណោះ នាងល្អិតកូនស្រីរូម៉ាក៏យំម្នាក់ទៀតរួចចូលទៅរកម្ដាយភ្លាម ក្មេងតូចស្រវ៉េនស្រវ៉ានឡើងលើគ្រែក្បែរម្ដាយដើម្បីបានអោប។
"ម៉ាក់ៗ"
"ហាណា ហ៊ឹក ហាណាកូនម៉ាក់" រូម៉ាគ្រាន់តែលឺសំឡេងកូននឹងលឺសំឡេងកូនយំអណ្ដឺតអណ្ដក់ភ្លាម នាងក៏ដកខ្លួនពីការអោបក្រសោបថេយ៍មកជាស្រវ៉េស្រវ៉ាអោបក្រសោបកូនស្រីវិញភ្លាម។
"ហាណា ហ៊ឹកកុំយំណាកូនកុំយំ..ហាណា" អស់ពីអោបលួងលោមកូនរូម៉ាក៏ដកដៃពីការអោបរួចរាវចុះបំណងចង់ប៉ះមុខកូនតែនាងក៏ចេះតែរាវខុសព្រោះនាងមើលមិនឃើញ បែបនោះហើយដែលធ្វើឲ្យទឹកភ្នែករូម៉ាកាន់តែហូរស្រក់លើសដើមថែមទៀត ហាណាក៏លើកដៃម្ខាងជូតទឹកភ្នែកខ្លួនឯងរួចចាប់ក្រសោបដៃស្រឡូនមានស្នាមរបួសរបស់ម្ដាយឡើងមកកាន់ថ្ពាល់របស់ខ្លួន។
"ម៉ាក់អាក្រក់ណាស់ ម៉ាក់ជាម៉ាក់មិនល្អ ម៉ាក់មិនអាចសូម្បីតែមើលឃើញមុខកូន ហ៊ឹកហ៊ឺ" រូម៉ាស្ដីបន្ទោសខ្លួនឯង ស្អប់ខ្លួនឯងដែលមិនអាចសូម្បីតែមើលមុខកូននឹងលួងលោមកូន ព្រោះសូម្បីតែដៃរបស់នាងខ្លួនឯង នាងនៅមើលមិនឃើញផង។
"ម៉ាក់សុំទោសហាណា ម៉ាក់សុំទោស"
"ម៉ាក់..ម៉ាក់សុំទោសហាណាធ្វើអី? បានម៉ាក់មិនកើតអីនឹងអាចអោបហាណាបាន ហាណាសប្បាយចិត្តបំផុតទៅហើយម៉ាក់ ហើយ.." ហាណាកាត់ប្រយោគខ្លួនឯងបន្តិចដោយការទម្លាក់ដៃចុះក្រសោបដៃតូចស្រឡូនរបស់ម្ដាយស្រាលៗនឹងលើកយកមកថើបផង។
"បើម៉ាក់មើលមិនឃើញចាំហាណាកាន់ដៃម៉ាក់ ធ្វើជាភ្នែកជំនួសឲ្យម៉ាក់ៗណា៎" ហាណាពោលពាក្យសម្ដីដ៏សែនកក់ក្ដៅទៅកាន់ម្ដាយជាទីស្រឡាញ់ សម្ដីដែលធ្វើឲ្យអ្នកដែលនៅទីនោះកក់ក្ដៅទៅតាមនាងដែរ រូម៉ាពេបមាត់តិចៗរួចក៏អោនមុខចុះសម្រក់ទឹកភ្នែកបន្តិច មុននឹងទទួលដឹងដល់ដៃនាងម្ខាងទៀតដែលមានអ្នកក្រសោបកាន់ដែរ លីឈីងដែលនៅក្បែរនោះក៏ត្រសុលចូលមក នាងគិតមួយសន្ទុះធំទើបនាងហ៊ានចូលមករករូម៉ានឹងដាច់ចិត្តលូកក្រសោបដៃរូម៉ាម្ខាងទៀត។
"លីឈីងមិនមែនជាកូនអ្នកមីង តែ..តែលីឈីងក៏សុំជួយអ្នកមីងដែរណា៎ ព្រោះលីឈីង..លីឈីងស្រឡាញ់អ្នកមីងរូម៉ាណាស់" លីឈីងនិយាយបណ្ដើរលូកអង្អែលខ្មងដៃរូម៉ាបណ្ដើរ អ្នកដែលកំពុងតែមានជម្ងឺ មានបញ្ហាភ្នែកមើលមិនឃើញឯណោះក៏ញ៉ោចស្នាមញញឹមឡើងទាំងទឹកភ្នែក ដៃដែលត្រូវលីឈីងក្រសោបកាន់នោះក៏មានចលនាលើកឡើងរាវរកមុខនាងតូចលីឈីង តែថាលីឈីងក៏រហ័សដឹងនឹងលូកចាប់ដៃរូម៉ាមកអឹបនឹងថ្ពាល់នាងដែលសកម្មភាពនោះកាន់តែធ្វើឲ្យគ្រប់គ្នាមានស្នាមញញឹមលើផ្ទៃមុខភ្លាមៗ ជាពិសេសនោះគឺថេយ៍ គេសប្បាយចិត្តដែលកូនស្រីគេចុះសម្រុងជាមួយរូម៉ានឹងហាណាថ្នាក់នេះ។
"បើកូនទាំង2នាំគ្នាចែកតួនាទីមើលថែម៉ាក់អស់អញ្ចឹង ចុះប៉ានោះ?" ថេយ៉ុងក៏ឆ្លៀតលូកពាក្យលូកសម្ដីទៅកាន់ពួកគេទាំង3នាក់ តែក៏មានតែមនុស្ស2នាក់ដែលនៅស្ងៀមហាក់ទទួលស្ដាប់ពាក្យសម្ដី តែម្នាក់ទៀតក៏បង្ហាញភាពមិនទុកចិត្ត មិនពេញចិត្តត្បិតថារឿងរ៉ាវដែលកើតឡើងនេះ ហើយម្នាក់នោះក៏ជាហាណានឹងឯង។
"ហាណាគ្មានប៉ាទេ..មានតែម៉ាក់" ហាណារអ៊ូរង៉ូវៗរួចចូលអោបម្ដាយ រូម៉ាក៏លូកទាញកូនទាំង2នាក់មកអោបជាប់ណែននឹងទ្រូងតែម្ដង លីឈីងក៏ញញឹមសឹងតែស្រក់ទឹកភ្នែកព្រោះតែភាពកក់ក្ដៅ ភាពកក់ក្ដៅដែលបានមកពីរង្វង់ដៃស្ត្រីដែលហៅថាម្ដាយ។
"អ្នកនាងតូច..នេះយប់ហើយម៉ាដាមថាអ្នកនាងតូចគួរតែទៅផ្ទះសម្រាកសិនហើយ ម៉្យាងយប់នេះលោកដុកទ័រនិយាយថាអាចនៅកំដរបានតែម្នាក់ប៉ុណ្ណោះ អញ្ចឹង..."
"ខ្ញុំជាអ្នកនៅកំដរនឹងមើលថែម៉ា ម៉ាដាមជួយនាំក្មេងៗទៅវិមានសម្រាកផងទៅ" គ្រាន់តែលឺថេយ៉ុងនិយាយភ្លាមហាណាក៏មិនព្រម នាងត្រសុលចូលអោបម្ដាយកាន់តែជាប់ណែនលើសដើមហាក់ប្រាប់ថាមិនចង់ទៅ ចង់នៅជាមួយនឹងម្ដាយជាប់រហូតដូចជាអ្វីដែលនាងធ្លាប់ធ្វើ។
"ហាណាមិនចង់ទៅទេម៉ាក់ ហាណាចង់នៅក្បែរម៉ាក់គេងអោបម៉ាក់ ហ៊ឹក" លឺសំលេងកូនយំនឹងត្រសុលអោបខ្លួនរូម៉ាក៏លូកគោះស្មាកូនបន្តិចរួចអង្អែលស្រាលៗទុកថាវាជាការលួងលោម។
"ហាណាស្ដាប់ម៉ាក់ណា៎ កូនទៅផ្ទះវិញដើម្បីគេងហើយស្អែកក៏ឡើងទៅសាលាណា៎ លីឈីង.." រូម៉ាក៏ឧទានហៅនាងល្អិតលីឈីងរួចរាវរកដៃនាងយកមកកាន់ លីឈីងក៏អង្គុយស្ងៀមព្រមទាំងរង់ចាំស្ដាប់ម៉ាក់ហាណានិយាយ។
"ម៉ាក់ផ្ញើហាណានឹងលីឈីងផងណា៎កូន មើលថែគ្នាឲ្យបានល្អណា៎" សព្វនាមនិយាយហៅខ្លួនថាជាម៉ាក់ហើយហៅលីឈីងថាជាកូននោះក៏នាំឲ្យអ្នកអង្គុយស្ដាប់ញ័របបូរមាត់តិចៗរួចប្រញាប់ងក់ក្បាលទាំងទឹកភ្នែកស្រក់តក់លើដៃរបស់រូម៉ា លីឈីងក៏ប្រញាប់ប្រញាល់ជូតទឹកភ្នែកចេញរួចប្ដូរមកជាញញឹម បរិយាកាសល្អបែបនេះនាងមិនគួរយំនោះទេ។
"ចាស៎ម៉ាក់! លីឈីងនឹងមើលហាណាឲ្យបានល្អបំផុតណា៎ ហិហិ" បានលឺពាក្យសន្យាដែលចេញពីមាត់របស់លីឈីង រូម៉ាក៏ញញឹម ហាណាឯណោះក៏បានតែងាកមើលលីឈីងរួចអោបម្ដាយចុងក្រោយមុននឹងក្រោកចុះពីលើគ្រែទៅ។
"ចាំពូយកក្មេងៗទៅផ្ទះ"
"លោកពូហូស៊ុក..លោកពូហូស៊ុកមែនទេ?" ខណៈដែលហូស៊ុកបម្រុងនឹងចាកចេញទៅហើយនោះ រូម៉ានាងក៏សួរឡើងភ្លាម គឺសួរទៅហូស៊ុកនឹងឯង នាយក៏ងាកមើលទៅនាងបន្តិចទាំងឆ្ងល់។
"ខ្ញុំសុំនិយាយជាមួយលោកពូបន្តិចបានទេ?"
"ម៉ាដាម! នាំក្មេងៗទៅឡើងឡានមុនទៅ បន្តិចទៀតខ្ញុំនឹងទៅតាមក្រោយ"
"ចាស៎អ្នកប្រុសធំ" ម៉ាដាមម៉ែលក៏ប្រញាប់នាំក្មេងៗចាកចេញទៅយ៉ាងលឿនព្រោះយល់ការណ៍ ហូស៊ុកឯណោះក៏ប្រញាប់ងាកបែរមករករូម៉ាវិញ ព្រោះនាងមើលទៅដូចជាមានរឿងអ្វីចង់ពិភាក្សាជាមួយនឹងគេ តែថានាងមិនទាន់និយាយនៅអេះអុញហាក់មិនចង់ឲ្យថេយ៍បានដឹងលឺដែរ។
"ខ្ញុំចេញទៅចាំនៅខាងមុខទ្វារក៏បានណា៎" ថេយ៉ុងទោះជារៀងអាក់អន់ចិត្តបន្តិចក៏ដោយតែគេក៏មិនជំទាស់ជាមួយនឹងបំណងនាង ថេយ៉ុងក៏ញញឹមរួចនាំខ្លួនចេញទៅបាត់ពីទីនោះ។
ក្រឹប!
"នាងមានអ្វីចង់និយាយជាមួយនឹងយើងមែនទេ? រឺក៏ទាក់ទងជាមួយនឹងរឿងហេតុការណ៍ថ្ងៃនេះ" រូម៉ាមិនទាន់បានឆ្លើយតែក៏ងក់ក្បាលតិចៗទាំងដែលនាងមិនដឹងថាហូស៊ុកនៅអង្គុយជ្រុងខាងណាផង។
"អ្នកដែលបង្ករឿងនៅថ្ងៃនេះគឺជាលីលី.." គ្រាន់តែលឺរូម៉ានិយាយពីលីលីភ្លាមហូស៊ុកក៏ងក់ក្បាលហាក់ដូចជាគេបានដឹងទុកជាមុនទើបគេមិនភ្ញាក់ផ្អើល។
"យើងមិនភ្ញាក់ផ្អើលទេបើនាងនិយាយថាលីលីជាអ្នកបង្កបញ្ហានោះ"
"តែរឿងផ្សេងមួយទៀតវាអាចធ្វើឲ្យលោកពូភ្ញាក់ផ្អើលបាន ព្រោះថាលីលី..នាងជា..ជាអេមម៉ាលី តែនាងកែប្រែមុខមាត់ជាថ្មី" ឃ្លាប្រយោគនេះហើយដែលនាំឲ្យទឹកមុខហូស៊ុកប្រែប្រួលភ្លាមៗ ត្បិតថាឈ្មោះស្រីម្នាក់នេះលឺឡើងម្ដងណាមិនដែលថាមានរឿងល្អកើតឡើងនោះឡើយ។
"ខ្ញុំប្រាប់ពូ សង្ឃឹមថាពូនឹងជួយមើលថែក្មេងៗផង ខ្ញុំមិនចង់ឲ្យក្មេងៗត្រូវមករងគ្រោះបន្តទៀតនោះឡើយ" រូម៉ានាងក៏អោនក្បាលបន្តិចហាក់ចង់សូមពឹងពាក់នឹងហូស៊ុកត្បិតថាពេលនេះនាងជួយតែខ្លួនឯងក៏មិនបានផង ហូស៊ុកក៏លូកដៃកាន់ប៉ះអង្អែលក្បាលរូម៉ាតិចៗប្រាប់ពីចិត្តមេត្តា។
"យើងនឹងការពារគ្រប់គ្នារួមទាំងនាងផងដែរម៉ា នាងនៅពេលនេះក៏ដូចជាសមាជិកគ្រួសារយើងដែរ.." ពាក្យសម្ដីហូស៊ុកនិយាយក៏ហាក់នាំឲ្យរូម៉ាខ្សឹបខ្សួលអួលទ្រូងនិយាយមិនចេញ ឃើញគាត់ធ្វើអំពើល្អជាមួយនាងកាន់តែធ្វើឲ្យនាងរអៀសចិត្តត្បិតគ្រួសារនាងវង្សត្រកូលនាងធ្វើខុសមកលើត្រកូលហ្វ្រេដឌើរីកស៍ច្រើនណាស់ តែគាត់ក៏មិនប្រកាន់ទោសនឹងមេត្តាដល់នាងទៀត។

មួយសន្ទុះក្រោយពីនិយាយចរចាគ្នារួចហូស៊ុកក៏ចាកចេញតែក៏មិនប្រយត្ន័បុកជាមួយនឹងបុរសម្នាក់ដែលរូម៉ាស្គាល់ច្បាស់ថាជានរណា។
"មេស៍មែនទេ?! មេស៍ដឹងដំណឹងនេះហើយរឺ?" នាយមេស៍កាលបើលឺចៅហ្វាយស្រីហៅគេក៏ប្រញាប់បោះជំហានចូលមកខាងក្នុងបំណងចង់ចួបចៅហ្វាយតែក៏មានដៃមាំកាន់ស្មានគេជាប់។
"លោកថេយ៍.."
"ខ្ញុំគិតថាថេយ៍គេប្រហែលជាទៅបាត់ហើយមេស៍ ខ្ញុំទើបតែដេញគេមុននោះទេ ខ្ញុំមិនចង់ឲ្យគេមកលំបាកជាមួយខ្ញុំឡើយ..ហើយរឿងទាំងនោះគេក៏មិនគួរដឹងដែរ" បានលឺនាងនិយាយថេយ៉ុងក៏ជ្រឹមចិញ្ចើមបន្តិចរួចបង្ហាញដៃឲ្យមេស៍ចេញទៅក្រៅវិញ នាយកម្លោះយើងមិនដឹងធ្វើយ៉ាងមិចក៏មានតែចេញទៅសិន ថេយ៍ក៏ងាកបែរមើលទៅម៉ារួចបោះជំហានចូលទៅកាន់តែជិតនាង។
"អូអញ្ចឹងរឺ?" សំឡេងគ្រលរបន្លឺឡើងពីម្ចាស់ឈ្មោះដែលនាងនិយាយជាមួយមុននោះ រូម៉ាក៏ភាំង ចិញ្ចើមចងឡើងព្រមគ្នាមុននឹងដៃតូចលូករាវឡើងប៉ះនឹងផ្ទៃមុខមានរោមពុកមាត់តិចៗរឹមៗលើមាត់ រួចដាលទៅដល់ខ្ទង់ច្រមុះស្រួចដែលអាចបញ្ជាក់ច្បាស់ពីមុខមាត់របស់ម្នាក់នោះ។
"យ៉ាងម៉េចដែរអាមេស៍សង្ហាដូចបងទេ?" គេសួរនាំទៅកាន់អ្នកកំពុងតែកាន់មុខគេនោះនាំឲ្យប្រញាប់ដកដៃចេញភ្លាម។
"នាយ..."
"បើបារម្ភពីប្ដីក៏ប្រាប់ត្រង់បាន ចាំរអ៊ូដូចព្រាបប្រាប់កូនចៅ មោះបើអាណិតប្ដីថើបប្ដីមួយទៅ.." ថេយ៍លោមុខទៅរករូម៉ាតែក៏ត្រូវនាងរុញចេញទាំងក្ដាប់មាត់។
"មិនសុីមួយបាតជើងទុកថាលោកសំណាងទៅ..អា៎" រូម៉ាមិនទាន់បញ្ចប់ប្រយោគផងរាងកាយនាងក៏ត្រូវថេយ៍អោបជាប់ផ្ដេកទៅលើគ្រែ នាងព្យាយាមបម្រាស់ជាខ្លាំង តែគេក៏កាន់តែអោប។
"លែង.."
"បើអូននៅតែបម្រាស់ទៀតតិចបានទៅស្គាល់ឋានសួគ៌ទៅ"
"តែខ្ញុំមើលមិនឃើញផង"
"មើលមិនឃើញមិនប្រាកដថាឡើងឋានសួគ៌មិនដល់ឯណា ឲ្យតែប្ដីអូនពូកែ ឡើងផុតឋានសួគ៌ទៀតមិនដឹង"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Unde poveștirile trăiesc. Descoperă acum