ភាគ52,53

730 30 1
                                    

រីករាយអាន..

ទាយាទម៉ាហ្វៀ
ភាគ52,53

"ម៉ា..ម៉ាឈប់សិនម៉ា" ថេយ៉ុងក៏ប្រញាប់រត់តាមពីក្រោយអ្នកដែលរត់ចាកចេញទៅយ៉ាងលឿនបាត់ពីមុខគេត្រឹមមួយប៉ព្រិចភ្នែក រូម៉ារត់សម្ដៅមកកាន់ឡាននាងដែលចតចោលនៅទីនោះ ស្រីតូចបើកទ្វារចូលឡានរួចប្រញាប់បើកចេញយ៉ាងលឿន សូម្បីតែថេយ៍ចង់ឃាត់ក៏ឃាត់នាងមិនទាន់នោះដែរ។
"ព្រះអើយ!" ថេយ៉ុងស្រែកឡើងខណៈដៃទាំងសងខាងឈ្លីសក់ខ្លួនឯងសឹងតែរលីងពីក្បាលអស់ទៅហើយ នាយមិនបង្អង់ចាំយូរក៏ប្រញាប់នាំខ្លួនរត់ហួសទៅយកឡានខ្លួនដែលចតចោលពេលបានឃើញរូម៉ាដំបូងឯណោះ។
"បងនឹងតាមអូន បងមិនអាចឲ្យអូនទៅទាំងបែបនឹងនោះឡើយម៉ា.."
ក្រឺង!
គ្រាន់តែចូលមកដល់ឡានដាក់ខ្សែក្រវ៉ាត់ភ្លាមទូរសព្ទ័នាយក៏ស្រាប់តែរោទ៍ឡើងភ្លាម មិនបង្អង់ថេយ៉ុងក៏ប្រញាប់ទទួលយកមកស្ដាប់ភ្លាម។
(ឯងឆាប់ត្រឡប់មកផ្ទះសិនមក)
"មានអីមែនទេលោកពូ មិចក៏...ហ៊ឹកហ៊ឺ" ថេយ៉ុងដែលកំពុងតែងឿងឆកងល់ពេលនោះក៏បែរស្ងាត់មាត់កាលបើសំឡេងយំបន្លឺឡើងពីក្នុងទូរសព្ទ័ខ្សែម្ខាងទៀត សំឡេងយំដែលគ្រាន់ស្ដាប់លឺតាមទូរសព្ទ័ក៏អាចឲ្យគេដឹងថាម្នាក់នោះជានរណាដែរ។
"លីឈីង"
(មកផ្ទះសិនមក កូនរបស់ឯងយំមិនព្រមញ៊ាំអីទេ)
ថេយ៉ុងលើកដៃឈ្លីក្បាលខ្លួនឯងបន្តិចរួចងាកមើលទៅផ្លូវដែលអាចនៅឃើញពន្លឺភ្លើងឡានរបស់រូម៉ាឯណោះ តែនាយក៏មិនអាចទៅតាមនាងបាន ព្រោះកូននាយនៅឯផ្ទះនោះក៏កំពុងតែត្រូវការខ្លួន។
"ពួកយើងសុទ្ធតែមានទំនួលខុសត្រូវរៀងៗខ្លួនម៉ា"

ផ្ទះលំហែ..
"ម៉ាក់..ហ៊ឹកហ៊ឺ" ផ្ទះដែលមានសភាពស្ងាត់ជ្រងំក៏ប្រែមកជាមានសំឡេងមួយបន្លឺឡើងខ្លាំងៗព្រោះតែការឈឺចាប់ដែលផុសចេញមក ក្មេងតូចដែលទើបតែក្រោកពីគេងក៏យំព្រោះតែនាងមិនបានឃើញម្ដាយ ម្ដាយចិត្តខ្មៅគ្មានធម៌មេត្តាដែលមិនដែលសូម្បីឲ្យតម្លៃវត្តមាននាង ស្រឡាញ់នាងដូចជាកូនម្ដងណាសោះ តែពេលនេះបាត់ស្ត្រីម្នាក់នោះទៅនាងក៏នៅតែយំរក ព្រោះទោះស្ត្រីម្នាក់នោះអាក្រក់ខ្លាំងកម្រិតណាក៏គេនៅតែមានឈ្មោះម្ដាយនាង។
"អូនឈីង..អូនឈីងកុំយំណា៎" អុីនណាក្នុងនាមជាបងស្រី ទោះជានាងមិនធំខ្លាំងដល់ថ្នាក់ចេះដឹងការគ្រប់រឿងតែរឿងដែលទាក់ទងនឹងប៉ាម៉ាក់ ភាពនឹករលឹកគឺនាងដឹងច្បាស់ក៏ព្រោះនាងក៏ធ្លាប់ចួបនូវរឿងមិនល្អនាំឲ្យឃ្លាតចាកម្ដាយមួយរយៈដែរ អញ្ចឹងលីឈីងមានអារម្មណ៍បែបណានាងក៏យល់ច្បាស់។
"ប៉ាអុំ..លីឈីងដឹងថាម៉ាក់គាត់និយាយមិនល្អ គាត់ចិត្តអាក្រក់តែគាត់ក៏ស្រឡាញ់លីឈីងនឹងប៉ា ហ៊ឹកៗប៉ាអុំកុំធ្វើបាបម៉ាក់ៗណា ប៉ាអុំ" លីឈីងក៏រើបម្រាស់ចេញពីការអោបក្រសោបរបស់បងស្រីក្រៅសាច់ឈាមរួចរត់ចូលទៅអោបជើងម្ចាស់កាយមាំដែលអង្គុយគងអន្ទាក់ខ្លានៅសាឡុងក្បែរនោះ ក្មេងតូចពេបមាត់តិចៗក៏ព្រោះពេលមានហេតុការណ៍គ្រប់យ៉ាងកើតឡើងនាងក៏នៅទីនោះហើយនាងក៏បានឃើញគ្រប់រឿងដែលកើតឡើងបូករួមនឹងសម្ដីដែលម្ដាយនាងបាននិយាយដែរ។
"ហេតុអីក៏កូនចាំបាច់កុហកឈីងៗ?" ហូស៊ុកនិយាយរួចក៏ក្រសោបលើកក្មួយស្រីឡើងពរជាប់នឹងដៃ នាយលើកដៃវែកសក់ក្មួយស្រីតិចៗដើម្បីមើលមុខគួរឲ្យអាណិតរបស់នាង លីឈីងនាងត្រូវម្ដាយធ្វើបាប ជេរស្ដីរាប់ភ្លេចតែនាងក៏នៅតែមកលន់តួអង្វរអុំប្រុសនាងឲ្យដោះលែងនឹងមិនឲ្យធ្វើបាបម្ដាយនាងទៀត។
"ប៉ាអុំបានដឹងនឹងបានឃើញថាម៉ាក់កូនធ្វើបាបកូនមកច្រើនណាស់ គេទាំងជេរស្ដីនឹងវាយកូនណា៎ កូនមិនមានអារម្មណ៍ខឹងបន្តិចទេរឺ?"
"តែគាត់នៅតែជាម៉ាក់ឈីងៗដដែលនឹងប៉ាអុំ ឈីងដឹងថាគាត់ខឹងក៏ព្រោះតែឈីងៗមិនធ្វើតាមម៉ាក់ប្រាប់ ពីពេលនេះទៅឈីងនឹងព្យាយាមធ្វើតាមម៉ាក់ឲ្យច្រើនហ៊ឹក"
"លីឈីង!" ហូស៊ុកជាមនុស្សចិត្តរឹងប៉ឹងក៏នៅអាណិតលីឈីងថ្នាក់នឹង ចុះទម្រាំតែភរិយាគេដែលនៅអង្គុយក្បែរនោះទៀត? ឡេឡានីក៏ខាំមាត់រួចទាញលើកក្មួយស្រីយកមកពររួចអោបជាប់នឹងទ្រូង ហេតុអីក៏ក្មេងតូចប៉ុណ្ណេះត្រូវមកចួបរឿងអាក្រក់ថ្នាក់នេះ អាយុប៉ុណ្ណេះនាងក៏គួរតែទទួលបានការមើលថែនឹងក្ដីស្រឡាញ់ពេញលេញពីអ្នកជុំវិញខ្លួនជាពិសេសគឺម្ដាយឪពុកនឹងឯង តែលីឈីងបែរជាខុសគ្នាព្រោះថានាងអាចនឹងមានលោកប៉ាយកចិត្តទុកដាក់បំពេញតួនាទីមើលថែនាង តែបើសម្រាប់ម្ដាយនាងវិញគឺសឹងតែគ្មានតែម្ដង គ្មានអនុស្សាវរីយ៍ល្អអ្វីសោះជាមួយហាក់ដូចជានាងបង្កើតកូនមកឲ្យតែរួចហើយក៏លែងខ្វល់ខ្វាយទៀត។
"លីឈីងអត់ចង់បាត់បង់ម៉ាក់ៗទេ ហ៊ឹក"
"ម៉ាក់អុំយល់ណាកូន ម៉ាក់អុំយល់" ឡេឡានីអោបក្មួយស្រីរួចគោះអង្អែលខ្នងនាងស្រាលៗទុកជាការលួងលោម សកម្មភាពនោះក៏ត្រូវបានក្មេង4នាក់ដែលនៅអង្គុយក្បែរនោះមើលមកពេញៗភ្នែកតែម្ដង។
"អូនដេនមើលឲ្យហើយទៅនួក៎ កូនគេមិនចេះរករឿងម៉ាក់ទេ គេក៏..អូយ៎" ជេយ៍គីនិយាយមិនទាន់ចប់ផងក៏ត្រូវអ្នកខ្លួនបញ្ចេញឈ្មោះមុននេះចាប់បោចសក់មួយដៃពេញសឹងតែដាច់លលាដ៍ក្បាលទៅហើយ ជេយ៍គីលើកដៃអេះក្បាលខ្លួនឯងរួចសំឡឹងសំឡក់ជេយ៍ដេនសឹងតែជ្រុះភ្នែក។
"ឈ្មោះផ្ដើមដោយជេយ៍ដូចគ្នាតែក៏ឈ្លោះគ្នាមិនលោះថ្ងៃសោះ"
"អូនអុីនណានិយាយត្រូវ" ដំបូងពួករកចង់តមាត់នឹងអុីនណាតែក៏បែរស្ងាត់វិញគ្រាដែលមានបងប្រុសធំលូកមាត់ អាចនិយាយបានថាបងប្អូនពួកគេទាំង3នាក់នេះសុទ្ធតែក្លបខ្លាចខេវីនព្រោះគេជាកូនប្រុសច្បងហើយគេក៏មិនចេះលេងសើចច្រើនដែរ រឿងណាដែលត្រូវនិយាយទើបនិយាយ ហើយវាក៏ជាចំណុចមួយនាំឲ្យក្មេងៗខ្លាចគេនឹងឯង។
ងឹក!
"លោកប៉ា.." សំឡេងហ្វ្រាំងឡានឈប់ងក់នៅខាងមុខក៏បន្លឺឡើងនាំឲ្យនាងតូចកំពុងតែយំផ្ទប់មុខនឹងទ្រូងអុំស្រីឯណោះប្រញាប់ឧទានឡើងភ្លាម ក្មេងតូចក៏រើបម្រាស់នាំខ្លួនចុះបំណងចង់ទៅរកលោកប៉ាតែថាលោកប៉ានាងរត់ចូលមកលឿនជាងនាងទៅទៀត។
"លីឈីងកូន"
"ប៉ាប៉ា ហ៊ឹកៗប៉ាប៉ា" លីឈីងយំខ្លាំងៗទាល់តែលោកប៉ានាងចូលមករួចលើកពរនាងឡើង បានឃើញលោកប៉ានាងជីវិតនាងក៏ដូចជាមានជីវិតជីវ៉ាឡើងវិញ នាងបារម្ភណាស់ខ្លាចថានាងលែងបានលឺសំឡេងលោកប៉ានាង លែងបានទទួលការអោបយ៉ាងកក់ក្ដៅបែបនេះទៀត។
"ប៉ា..ប៉ាយកអ្នកម៉ាក់ទៅណាប៉ា ហ៊ឹកៗ" ដូចជាអ្វីដែលថេយ៍បានគិតទុកជាមុនព្រោះលីឈីងនាងនឹងសួររកម្ដាយជាមិនខាន តែគេមិនអាចឲ្យនាងចួបស្រីចិត្តមារម្នាក់នោះឡើយ។
"លីឈីង..លីឈីងស្ដាប់ប៉ាណា៎"
"អ្នកប្រុសតូច.." កំពុងតែហៀបនិយាយអេដវីនដែលជាជំនិតក៏ចូលមក គេក៏ឈប់ព្រោះឃើញថេយ៍កំពុងតែអោបលួងលោមកូន តែថេយ៉ុងក៏ងក់ក្បាលតិចៗប្រាប់ថាមិនអីទេ ឲ្យគេនិយាយមកចុះ។
"មុននេះ5នាទីខាងនោះបានឡើងយន្តហោះទៅកាលីហ្វ័រញ៉ាអស់ហើយទាន៎ ពិធីមង្គលការអាចនឹងរៀបចំនៅទីនោះនៅប៉ុន្មានថ្ងៃទៀត" អ្នកខាងនោះសម្ដៅច្បាស់ទៅលើគ្រួសារផាទ្រីសៀរ៍នឹងឯង ថេយ៉ុងក៏ញញឹមរួចងក់ក្បាលបន្តិច ដៃមាំទាញកូនចេញពីស្មារួចលើកដៃជូតទឹកភ្នែកឲ្យនាងបន្តិច។
"កូនចង់ទៅលេងលោកតាទេ?"
"មែនហើយទៅកាលីហ្វ័រញ៉ាទៅឈីងៗនៅផ្ទះយើងមានកន្លែងក្មេងលេងច្រើនណាស់ លោកតារៀបចំក្នុងបរិវេណវីឡាពេញតែម្ដង ហិហិ" ជេយ៍ដេនក៏ពោលឡើងទាំងសប្បាយចិត្ត លីឈីងក៏ងាកមើលគេបន្តិចរួចងក់ក្បាលស្រាលៗ ថេយ៉ុងក៏អោបកូនរួចពរនាងឡើង។
"អ្នកប្រុសតូចចុះអ្នកនៅខាង..."
"យាមកាមនាងឲ្យបានល្អ ចប់ការងារពេលណាយើងនឹងមកអូសនាងទៅជម្រះបញ្ជីភ្លាម" ថេយ៉ុងបញ្ចប់បញ្ជារួចលើកពរកូនស្រីឡើងទៅជាន់ខាងលើបាត់ទៅ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now